ច្រកភ្នំ Pha Din-ផ្លូវនៃកាំភ្លើងធំទៅកាន់Dien Bien Phu។

Vovworld-ច្រកភ្នំ Pha Dinឥឡូវនេះមិនគ្រោះថ្នាក់បើប្រៀបមុននេះទេព្រោះថា
វាត្រូវបានធ្វើឲ្យរាបពាន់និងបើកទូលាយផ្លូវធ្វើដំណើរទៅកាន់ទីនេះកាន់តែមាន
ការចាប់ចិត្តជាមួយទេសភាពវិចិត្រកម្មនិងរ៉ូមែនទិកជាពិសេសគឺនៅរដូវផ្កាព្រូន
បង្អួតសម្រស់។
ក្រៅពីទិដ្ឋភាពប្លែកអស្ចារ្យ Pha Dinនៅត្រូវបានស្គាល់ជានាមដ្ឋានផ្សារភ្ជាប់
ជាមួយជ័យជំនះDien Bien Phu។មុននេះ៦០ឆ្នាំកងទ័ពវៀតណាមនិងយុវជន
ស្ម័គ្រចិត្តវៀតណាមបានប្រើច្រកភ្នំ Pha Dinនេះដើម្បីផ្គត់ផ្គង់ភស្តុភារជំនួយសំរាប់
សមរភូមិDien Bien Phu។៦០ឆ្នាំបានកន្លងផុតទៅហើយប៉ុន្តែបណ្តាអ​នុស្សាវរីយ៍
នៅចារិតដិតជាប់ក្នុងម៉េម័ររបស់តន្រ្តីករHoang Vanជាអ្នកនិព័ន្ឋនៃបទចម្រៀង”
Ho keo phao“(សំនៀងពេលទាញកាំភ្លើងធំ  )ត្រូវបានដកដង្ហើមពីអ្វីៗដែលបាន
ប្រព្រឹត្តទៅនៅច្រកភ្នំ Pha Din។ តន្រ្តីកររំលឹកឡើងវិញថា៖“  មុនពេលឈានចូល
វាលស្រែ Muong Thanh យើងខ្ញុំត្រូវឆ្លងកាត់ច្រកភ្នំ      វែង១ដែលអនុញ្ញាតឲ្យការ
ធានាការផ្គត់ផ្គង់ភស្តុភារជំនួយសំរាប់សមរភូមិកាលពីចុងឆ្នាំ១៩៥៣។ផ្លូវដ៍បត់បែន
ក្រវិកក្រវក់នេះជាគោលដៅនៃការទម្លាក់គ្រប់បែកនៃយន្តហោះបារាំងទាំងយប់ទាំង
ថ្ងៃ។រថយន្តនិងកង់ដែលដឹកជញ្ជូនភស្តុភារជំនួយសំរាប់សមរភូមិត្រូវបំផ្លិចបំផ្លាញ
យ៉ាងច្រើន។“

                            

ច្រកភ្នំ Pha Din-ផ្លូវនៃកាំភ្លើងធំទៅកាន់Dien Bien Phu។ - ảnh 1
ច្រកភ្នំ Pha Din-(រូបថត​VNA)

កាំភ្លើងធំត្រូវបាន​ដឹកជញ្ជូនតាមរយះ ច្រកភ្នំនេះឆ្ពោះទៅកាន់ទួល Him Lam
Doc Lap និងA1ជាកន្លែងដែលលេណដ្ឋានរបស់ឧត្តមសេនីយ៍De Castriesត្រូវបាន
សាងសង់ឡើង។នេះជាកិច្ចការ១ដ៍ធ្ងន់ធ្ងរ។តន្រ្តីករHoang Vanរៀបរាប់ថា៖“ដើម្បី
ទាញកាំភ្លើងធំឡើងដល់កំពូលច្រកភ្នំបានត្រូវការមនុស្សរាប់សិបនាក់ដែលទាញនៅ
សង្ខាង។ម្ខាងគេទាញកាំភ្លើងធំម្ខាងទៀតគេរុញ។ គេត្រូវប្រើកង្តារ១។ជួនកាល ផ្តាច់
កង្តារ ដោយសារការបាញ់របស់ខ្មាំងសត្រូវនោះកាំភ្លើងធំអាចធ្លាក់ក្នុងជ្រោះ។វីរជន
To Vinh Dien បានពលីជីវិតដើម្បីទប់ស្កាត់ការធ្លាក់នៃកាំភ្លើងធំ១។“
មានផ្លូវដទៃជាច្រើនត្រូវបានប្រើប្រាស់ដើម្បីទាញកាំភ្លើងធំទៅកាន់Dien Bien Phu។ជួនកាលផ្លូវខ្លះគ្រាន់តែគង់វង្សប៉ុន្មានម៉ោងតែប៉ុណ្ណោះ។ក្នុងប្រព័ន្ឋផ្លូវនៅកណ្តាល
ព្រៃនេះមនុស្សទទួលបានជោគជ័យក្នុងការអូសកាំភ្លើងធំមានទម្ងន់២,៤តោនឆ្លង
កាត់ច្រកភ្នំព្រៃឈើក្រោមការបាញ់បំផ្លាញរបស់ខ្មាំសត្រូវ។អាស្រ័យដោយ ធ្វើការនឿ
យហត់នោះកាំភ្លើងធំចំនួន៤០ត្រូវបានបញ្ជូនដល់សមរភូមិ។នេះជាគ្រឿងសម្ភារះ​
ដែលអនុញាតឲ្យ​ Viet Minhដំណើរការវាយប្រការទៅលើទួល Him Lam ចាប់ផ្តើមយុទ្ឋ
នាការDienBien Phu នាថ្ងៃទី១៣មីនាឆ្នាំ១៩៥៤។លោក Pham Duc Cuអតីតយុទ្ឋជន
កាំភ្លើងធំការពារដែនអាកាស១នាក់រំលឹកឡើងវិញថា៖“ មានចម្ងាយពីទីតាំងDien Bien
 Phu ប្រមាណ១៥គីឡូម៉ែត្រយើងខ្ញុំត្រូវទាញកាំភ្លើងធំដោយខ្លួនឯង។នេះជាកំណាត់
ផ្លូវដ៍ពិបាកសំរាប់ ខ្មាន់កាំភ្លើងធំដូចយើងខ្ញុំ។ដោយហេតុនេះយើងខ្ញុំត្រូវបានប្រសិទ្ឋិ
នាម ខ្មាន់កាំភ្លើងធំមាន​ប្រាណជាសម្ពាន់និង​ជើងជាដែកថែប។ហេតុដូចច្នេះខ្ញុំមិនអាច
បានបំភ្លេចបានកំណាត់ផ្លូវ Bay Toi- U Mau-Suoi NguaនិងVoi Phucជាកន្លែងដែល
យើងខ្ញុំអូសកាំភ្លើងធំមានទម្ងន់២,៤តោន ។“
​​​​​​​​                    

ច្រកភ្នំ Pha Din-ផ្លូវនៃកាំភ្លើងធំទៅកាន់Dien Bien Phu។ - ảnh 2
រូបថត​VNA

ស្ថិតនៅចម្ងាយទីក្រុង Dien Bien ប្រមាណ​២០គីឡូម៉ែត្រសំណង់រូបសំណាក់កំពស់
១២,៥ម៉ែត្រត្រូវបានសាងសង់ឡើងដើម្បីរំលឹកគុណដល់កងអនុសេនាតូចរបស់
វីរះជនTo Vinh Dienនិងដើម្បីរំលឹកអតីកាលដ៍ត្រចះត្រចង់សំរាប់បណ្តាជំនាន់
វ័យក្មេង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ