ឈូងសមុទ្រ Ha Long-តំបន់បេតិកភណ្ឌពិភពធម្មជាតិ ដ៍គួរឳ្យទាក់ទាញ
LE PHUONG -  
(VOV WORLD) /  
Vovworld- ឈូងសមុទ្រ Ha Long ជាប្រជុំកោះថ្ម ប្រមាណជិតពីរពាន់ លេចឡើង
នៅលើផ្ទៃទឹកសមុទ្រ ប្រហែល ១.៥៥៣ គីឡូម៉ែត្រក្រឡា។ ឈូងសមុទ្រ Ha Long
ហាក់ដូចជារូបគំនូររបស់វិចិត្រករដៃឯក បានយកទៅដាក់បណ្តែតលើផ្ទៃទឹកដ៏
ស្រស់ឆើតឆាយនៃភាគខាងជើងប្រទេស វៀតណាម។ និយាយអំពីចំណាប់អារម្មណ៍
របស់ខ្លួន ពេលទៅទស្សនា ឈូងសមុទ្រ Ha Long ជាលើកដំបូង លោកស្រី Hoang
Thuy Anh មកពីទីក្រុងហូជីមិញភាកខាងត្បូងវៀតណាមអោយដឹងថា៖“ ខ្ញុំធ្លាប់មើលទិដ្ឋភាពគួរឲ្យចាប់ចិត្តនៃ ឈូងសមុទ្រ Ha Longតាមរយះវីដេយ៉ូ ។ឥឡូវនេះ ខ្ញុំបាន
ត្រូវជិះកប៉ាល់ទាំងទៅទាំងមក ដើម្បីទស្សនាប្រជុំកោះដ៏ស្រស់ត្រកាលមួយនេះ ។ក្មួយៗរបស់ខ្ញុំសប្បាយរីករាយ ណាស់ដោយសារបានឃើញមើលឥន្ត្រីហោះចេញពី
ភ្នំទៀតផង។ពិតជាចំណាប់អារម្មណ៍ដែលបានត្រូវរស់នៅក្នុងធម្មជាតិ។“
|
រូងភ្នំ១នៅឈូងសមុទ្រ Ha Long |
រួមជាមួយសោភ័ណ្ឌភាពល្អស្អាតនៃផ្ទៃទឹកខៀវស្រងាត់ ឈូងសមុទ្រ Ha Longនៅបាន
ទាក់ទាញដោយសារវិសាលភាពចំឡែកខុសពីគ្នានៃរូងភ្នំនានា នៅទីនេះ ទៀតផង។
លេចធ្លោបំផុតក្នុងប្រព័ន្ឋរូងភ្នំនៅឈូងសមុទ្រ Ha Longគឺជារូងភ្នំ Thien Cungដ៍ស្អាត
ឆើតឆាយ។ រូងភ្នំ Dau Goធំដោយមានអាចុតសិលាដាអាទិ៍កំបាំង។ រូងភ្នំSung Sot បើក
ចេញពិភពរឿងព្រងបុរាណ១។អាទិ៍កំបាំងដោយមានរាងខុសពីគ្នានៅរូងភ្នំនិមួយៗបាន
ធ្វើឲ្យភ្ញៀវទេសចរមានចម្ងល់យ៉ាងខ្លាំងពេលដាក់ជើងចូលក្នុងរូងភ្នំ។បងDo Quoc Hung ភ្ញៀវទេសរមកពីទីក្រុងហាណូយចែករំលែកថា៖“ ពេលដាក់ជើងចូលក្នុងរូងភ្នំSung Sot ខ្ញុំមានចំណាប់អារម្មណ៍ត្រជាក់និងឆ្ងល់យ៉ាងខ្លាំងក្លាដោយសារទេសភាពដ៍ល្អឆើតឆាយ។ ដំអាទិ៍កំបាំង ដែលបង្កើតដោយធម្មជាតិពិតៗនេះមានរាងដូចជាក្បាលសត្វនាគសត្វ ម៉ុងសាយឬសត្វដំរីជាដើម។ “
|
រូងភ្នំSung Sot
|
ចំពោះភ្ញៀវទេសចរជាច្រើនរូបឈូងសមុទ្រ Ha Longគឺស្អាតបំផុតពេលច្ងៃលិច។និងHa Longនារាត្រីកាន់តែអណ្តែតអណ្តូងដោយពន្លឺភ្លើងព័ណ៌ដែលបំភ្លឺពី ទូកកាណូតទេសច
រណ៍។លោក Paulភ្ញៀវទេសចរបារាំង១រូបពិនិត្យថា៖ “ ទិដ្ឋភាពនៅទីនេះស្អាតអស្ចារ្យ
ណាស់។យើងខ្ញុំចូលចិត្តណាស់។នេះជាតំបន់ដីពិសេស១។ពេលមកទស្សសនាវៀត
ណាមបណ្តាមិត្តមិនគួរ រំលងតំបន់រមណីយដ្ឋានដ៍ស្រស់ត្រកាលនេះទេ។ខ្ញុំនិងអោយ
មិត្តភក្តិនិងសាច់ញាតិ មើលរូបថតនានាដែលយើងខ្ញុំបានថត ។ “
ពេលមកទស្សនាកំសាន្តនៅ ឈូងសមុទ្រ Ha Longភ្ញៀវទេសចរមិនត្រឹមតែមកដល់
អច្ឆរិយវត្ថុពិភពលោក១ប៉ុណ្ណោះទេថែមទាំងមកដល់សារមន្ទីភូគុម្ភសាស្រ្ត១ លេចឡើង
នៅលើផ្ទៃទឹកសមុទ្រមុននេះ៣០០លានឆ្នាំ៕
LE PHUONG
-VOV WORLD