ឈួងសមុទ្រ Lan Ha ៖ ឋានសួគ៌គួរឲ្យចាប់អារម្មណ៍របស់វៀតណាម
(VOVWORLD) - ស្ថិតនៅភាគខាងកើតនៃកោះ Cat Ba ក្នុងទីក្រុង Hai Phong ឈូងសមុទ្រ Lan Ha ធ្លាប់ត្រូវបានគេប្រដូចជា “ឋានសួគ៌ដែលត្រូវបានបំភ្លេច ចោលអញ្ជឹង”។ ប៉ុន្តែឥឡូវ ឋានសួគ៌ដ៏អស្ចារ្យនេះកំពុងធ្វើឲ្យអ្នកគ្រប់គ្នាដែលចូលចិត្តធ្វើដំណើរទេសចរណ៍និងស្រឡាញ់ធម្មជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទិដ្ឋភាពនៃឈូងសមុទ្រ Lan Ha (រូបថតៈ dulichdaocatba.com) |
ដោយមានទីតាំងស្ថិតនៅក្នុងមណ្ឌលទុកបម្រុងជីវៈចម្រុះពិភពលោក Cat Ba, Lan Ha គឺជាឈូងសមុទ្រដ៏ស្រស់ស្អាតនិងសុខសាន្តត្រានបំផុតជាមួយនឹងផ្ទៃទឹកពណ៌ខៀវស្រងាត់ រួមជាមួយកោះធំ តូចប្រហែល ៤០០ កោះ។ មិនដូចកោះថ្មកំបោរនៅឈូងសមុទ្រ Ha Long ទេ កោះថ្មកំបោរនៅឈូងសមុទ្រ Lan Ha ត្រូវបានគ្របដណ្តប់ដោយកំរាលរុក្ខជាតិធម្មជាតិពណ៌បៃតង លាយជាមួយទឹកសមុទ្រពណ៌ខៀវថ្លៃខ្ចង់នៅខាងក្រោម។ កោះថ្មកំបោររៀបជិតគ្នា មើលទៅស្រស់ស្អាតជាមួយនឹងរូបភាពជាច្រើនគួរឱ្យចាប់អារម្មណ៍។ នៅដើមឆ្នាំ ២០២០ ឈូងសមុទ្រ Lan Ha បានក្លាយជាសមាជិកនៃសមាគមឃ្លីបឈូងសមុទ្រស្អាតបំផុតនៅលើពិភពលោក។ មគ្គុទេសទេសចរណ៍ Nguyen Thanh Binh ក្រុមហ៊ុនទេសចរណ៍ Panoma នៅស្រុកកោះ Cat Ba បានណែនាំថា៖ “ឈូងសមុទ្រ Lan Ha គឺជាទីតាំងទេសចរណ៍គួរឲ្យទាក់ទាញមួយ សម្រាប់អ្នកទេសចរពេលមកទស្សនាកោះ Cat Ba ម្តងៗ។ នៅលើឈូងសមុទ្រ Lan Ha មានឆ្នេរសមុទ្រធម្មជាតិ ១៣០ កន្លែង ដែលស្រស់ស្អាតនិងគួរឲ្យទាក់ទាញបំផុត។ ជាពិសេសនៅលើឆ្នេរសមុទ្រទាំងនេះ ថែមទាំងមានរូងភ្នំដែលអ្នកទេសចរអាចទទួលបានបទពិសោធន៍និងការស្វែងយល់ ព្រោះទីនោះមានព្រៃត្រូពិច។ នៅលើឈូងសមុទ្រ Lan Ha មានជួរភ្នំថ្មកំបោរនៅជិតគ្នា។ អ្នកទេសចរដែលមកទីនេះគួរតែដើរកម្សាន្ត ព្រោះទីនេះជាមណ្ឌលទុកបម្រុងជីវៈចម្រុះ និងមានមគ្គុទេសក៍ណែនាំពីកន្លែងស្អាតបំផុតនេះផង ហើយមិនប៉ះពាល់ដល់ធម្មជាតិទៀត”។
កាលពីថ្ងៃទី ២៩ ខែឧសភា នៅលើគណនី Instagram ផ្ទាល់ខ្លួន តារាសម្តែងហូលីវូដ លោក Leonardo DiCaprio បានចែករំលែកឃ្លីបមួយអំពីឈូងសមុទ្រ Lan Ha ដោយប្រៀបធៀបកន្លែងនេះហាក់ដូចជាឋានសួគ៌អញ្ជឹង។ ឃ្លីបនេះ មានរយៈពេលតែ ១ នាទីប៉ុណ្ណោះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍របស់អ្នកទស្សនាជាង ១ លានដងយ៉ាងឆាប់រហ័ស។ មនុស្សនៅជុំវិញពិភពលោក បានផ្តល់មតិយោបល់ បង្ហាញការភ្ញាក់ផ្អើលនិងពេញចិត្តជាមួយកន្លែងនេះណាស់។ មានអ្នកខ្លះថែមទាំងសួរថា “តើធ្វើដូចម្តេចដើម្បីទៅដល់ឋានសួគ៌មានពិតនេះ” ទៀតផង។
តាមពិត ដំណើរទៅកាន់ “ឋានសួគ៌មានពិត” នេះមិនពិបាកសម្រាប់អ្នកដែលកំពុងនៅវៀតណាមទេ។ ពីទីក្រុងហាណូយ អ្នកត្រូវចំណាយរយៈពេលតែ ៩០ នាទីប៉ុណ្ណោះ ធ្វើដំណើរតាមផ្លូវល្បឿនលឿនហាណូយ - ហាយផុង ទៅកាន់កំពង់ផែ Pha Got ដើម្បីចាប់ផ្តើមដំណើរស្វែងយល់ពីឈូងសមុទ្រ Lan Ha។ ពីកំពង់ផែនេះ អ្នកទេសចរចំណាយពេលប្រហែល ២០ នាទី ដោយជិះកាណូតទៅកណ្តាលកោះ Cat Ba បន្ទាប់មកជិះទូកតូច ទូកកាណូឬជិះទូកកំសាន្ត ទៅកាន់ឈូងសមុទ្រ Lan Ha។ ប្រសិនបើអ្នកចង់រីករាយនឹងទេសភាពបែបមហាសាគរពីខាងលើ ការធ្វើដំណើរប្រកបដោយភាពងាយស្រួលនិងសន្សំសំចៃពេលវេលាទៅកាន់កណ្តាលកោះ Cat Ba អ្នកទេសចរអាចទទួលយកសេវាកម្មជិះកន្រ្តកខ្សែកាប Cat Hai - Phu Long ដែលជាខ្សែកាបក្ត្រកយោងមានបង្គោលខ្សែខ្ពស់បំផុតនៅលើពិភពលោក។ ដូចទៅនឹងការចាប់អារម្មណ៍របស់តារាសម្តែងជនជាតិអាមេរិក Leonardo DiCaprio ដែរ អ្នកទស្សនាគ្រប់រូបពេលមកទស្សនានៅតំបន់ឈូងសមុទ្រដែលមានទំហំជាង ៧,០០០ ហិកតានេះ សុទ្ធតែមិនស្តាយពាក្យសរសើរជាប់មាត់ដើម្បីពណ៌នានៅទីនេះឡើយ។ អ្នកស្រី Phan Thi Tuyet Lan ភ្ញៀវមកពីទីក្រុងហាណូយបានចែករំលែកថា៖ “ឆ្នេរសមុទ្រនៅទីនេះគឺស្រស់ស្អាតណាស់ ទឹកខៀវស្រងាត់ ថ្លៃឆ្វង់ ការធ្វើដំណើរនៅទីនេះមានផាសុកភាពនិងធូរស្រាលអារម្មណ៍។ តម្លៃសេវាកម្មក៏សមរម្យណាស់ផងដែរ”។
រូបភាពនៅក្នុងឃ្លីបដែលនិយាយអំពីឈូងសមុទ្រ Lan Ha របស់តារាហូលីវូដ លោក Leonardo DiCaprio ដែលទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ (រូបថតអេក្រង់) ប្រភព: nhandan.com.vn) |
ហើយអ្នកទេសចរ Nguyen Thu Hien ក៏បានចែករំលែកនូវអារម្មណ៍របស់នាងថា៖ “នៅពេលដែលខ្ញុំបានឆ្លងកាត់ល្អាងងងឹតនៃរូងភ្នំ ដែលជាផ្លូវរូងក្រោមទឹកដ៏ធំមួយនៅឈូងសមុទ្រ Lan Ha ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទឹកសមុទ្រថ្លៃឆ្វង់ណាស់ ដូច្នេះនៅពេលដែលអ្នកអាចជិះទូក Kayak អ្នកអាចឃើញថ្មប៉ប្រះទឹកផ្កាថ្មចម្រុះពណ៌និងត្រីតូចៗហែលចុះឡើងគួរទាក់ភ្នែកខ្លាំងណាស់”។
ដោយមានទេសភាពធម្មជាតិស្រស់បំព្រង ប៉ុន្តែនៅតែរក្សាបាននូវសម្រស់ស្រស់ធម្មជាតិ ឈូងសមុទ្រ Lan Ha សមនឹងត្រូវបានគេប្រដូចថា “ឈូងសមុទ្រ Ha Long ទី ២” និងជាកន្លែងមួយក្នុងចំណោមកន្លែងដែលគេទៅទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេមែនជាការនិយាយឲ្យហូសពីការអត្ថាធិប្បាយរបស់តារាសម្តែងល្បីឈ្មោះរបស់អាមេរិកលោក Leonardo DiCaprio ដែលថា “ឈូងសមុទ្រ Lan Ha មានសម្រស់ប្រដូចជាឋានសួគ៌”៕