តំបន់ខ្ពង់រាប Moc Chau ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង
Lan Anh -  
(VOVWORLD) /  
VOVWORLD_ស្តិតនៅប៉ែកពាយ័ព្យវៀតណាម តំបន់ខ្ពង់រាប Moc Chau មាន
កំពស់១០៥០ម៉ែត្រពីនីវូទឹកសមុទ្រ។ ខ្ពង់រាបនេះមានផ្ទៃដីចំនួន១៦០០ហិតាសំបូរ
ទៅដោយវាលស្មៅនិងរុក្ខជាតិគ្រប់ប្រភេទ។ តំបន់នេះមានអាកាសធាតុត្រជាក់
ស្រួលពេញមួយឆ្នាំដែលប្រមូលផ្ដុំរមណីយដ្ឋានល្អស្អាតៗហើយទាក់ទាញភ្ញៀវមក
ទស្សនាយ៉ាងច្រើនកុះករ។
ផ្លូវពីរដ្ឋធានីហាណូយទៅកាន់ Moc Chau មានប្រវែង២០០គីឡូម៉ែត្រដែលត្រូវ
បានបើកទូលាយដើម្បីបង្កើតភាពងាយស្រួលសំរាប់ការធ្វើដំណើររបស់ប្រជាជន។
Moc Chau ជាតំបន់ខ្ពង់រាបមួយដែលមានទេសភាពល្អ អាកាសធាតុត្រជាក់ស្រួល
ហើយប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសសុខសាន្តត្រាន។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ
នេះ Moc Chau បានក្លាយទៅជាកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវមកទស្សនាយ៉ាង
ច្រើនកុះករ។ អ្នកស្រី Phung Thi Luu Ly អនុប្រធានមន្ទីរវប្បធម៌ស្រុក Moc Chau
បានឲ្យដឹងថា នាថ្ងៃសំរាកចុងសប្ដាហ៍និងទិវាបុណ្យនានាមានភ្ញៀវទេសចរជា
ច្រើនកុះករមកកាន់ Moc Chau ហើយសណ្ឋាគារនិងផ្ទះសំណាក់ស្ទើតែទាំងអស់
គ្មានសល់បន្ទប់ទំនេរឡើយ។ អ្នកស្រី Phung Thi Luu Ly បានថ្លែងថា
“ បរិយាកាសនៅ Moc Chau មានការខុសប្លែកពីតំបន់ដទៃ។ នៅទីនេះមាន៤
រដូវគឺរដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះនិងរដូវរងា។ សីតុណ្ហភាពជាមធ្យមគឺពី១៨
ដល់២២អង្សាសេដោយមិនសូវត្រជាក់ហើយក៏មិនសូវក្ដៅសំរាប់ភ្ញៀវទេសចរស្លៀក
ពាក់ខោអាវស្អាតៗនិងថតរូបជាអនុស្សាវរី។ Moc Chau ឥឡូវជាកន្លែងទេសចរណ៍
សំខាន់មួយដែលពោរពេញទៅដោយសក្ដានុពល ”។
Moc Chau ល្បីដោយសារមានផ្កាគ្រប់ប្រភេទ។ នានិទាឃរដូវមានផ្កាMan
ពណ៌ស ផ្កាមាក់ខៃពណ៌ក្រហមរីកស្គុះស្គាយពាសពេញព្រៃ។ មានចំការតែពណ៌
ខៀវស្រងាត់ខ្លះលាតសន្ធឹងនៅលើចង្កេះទួលធ្វើឲ្យទេសភាពនៅតំបន់ខ្ពង់រាបនេះ
កាន់តែស្រស់ស្អាត។ តាមលោក Pham Minh Chien ជាមគ្គុយទេសទេសចណ៍នៅ
ក្រុមហ៊ុន Khanh Sinh បានឲ្យដឹងថា
“ ចំពោះខ្ញុំគឺ Moc Chau ស្រស់ស្អាតក្នុងទាំង៤រដូវ។ រដូវរងារមានផ្កា Da quy
ពណ៌លឿងរីកស្គុះស្គាយលើទួល។ និទាឃរដូវមានផ្កា Mo ផ្កាMan និងផ្កាមាក់ខៃ។
នាខែមិនាមានផ្កា Ban។ ដល់រដូវក្ដៅជារដូវនៃផ្លែឈើគ្រប់ប្រភេទ។ រដូវស្លឹកឈើ
ជ្រុះជារយៈពេលប្រជានជននៅទីនេះរៀបចំបុណ្យទាននានា។ ជនជាតិ H’mong
មានពិធីបុណ្យឯករាជ្យនាថ្ងៃទី២ខែកញ្ញា និងបុណ្យ Tet ចូលឆ្នាំនាខែ១១តាម
ច័ន្ទកតិដែលអូសបន្លាយអសរយៈពេលជាងមួយខែ។បើមកទស្សនា Moc Chau
នារដូវស្លឹកឈើជ្រុះ ភ្ញៀវទេសចរនឹងមានការចាប់អារម្មណ៍ខ្លាំងចំពោះទំនៀម
ទំលាប់ជាប្រពៃណីរបស់ប្រជាជនគ្រប់ជនជាតិនៅតំបន់ខ្ពង់រាបនេះ“ ។
|
មានចំការតែពណ៌ខៀវស្រងាត់ខ្លះលាតសន្ធឹងនៅលើចង្កេះទួលធ្វើឲ្យទេសភាពនៅតំបន់ខ្ពង់រាបនេះកាន់តែស្រស់ស្អាត |
មកទស្សនា Moc Chau ភ្ញៀវទេសចរចូលចិត្តទៅមើលទេសភាពធម្មជាតិដែល
ក្នុងនោះមានរូងភ្នំ Son Moc Huong ឬហៅថារូងប្រចៀវ។ ក្នុងរូងភ្នំនេះមានពើងជា
ច្រើនមើលទៅដូចរូបទេវតា សត្វនាគ តោ ត្រកួត រួមទាំងល្អាងទឹកមួយចំនួនទៀត
ដែលជាប្រភពទឹកស្អាតរបស់ប្រជាជនគ្រប់ជនជាតិនៅនឹងតំបន់។ ក្រៅពីនេះនៅ
មានរមណីយដ្ឋានល្បាក់ទឹកភូមិ Vat និងព្រៃស្រល់ភូមិ Ang ដែលទាក់ទាញភ្ញៀវ
ទេសចរមកលេងយ៉ាងច្រើនកុះករ។ ទទឹមនឹងនេះ Moc Chau នៅមានម្ហូបអាហា
ពិសេសជាច្រើនមុខដូចជាសាច់គោឆាគ្រឿង ស្ពៃឆាសាច់ ជ្រូករបស់ជនជាតិ
H’mong ឬស៊ុបសាច់គោជាដើម។ សាច់គោ Moc Chau ឈ្ងុយឆ្ងាញ់ល្បីដោយ
សារគោត្រូវបានចិញ្ចឹមតាមបទដ្ឋានខ្ពស់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ
Moc Chau។ ទាំងអស់នេះបានធ្វើឲ្យ Moc Chau មានប្រៀបខ្លាំងដើម្បីពង្រីក
វិស័យទេសចរណ៍ដែលមុនបង្អស់គឺទាក់ទាញភ្ញៀវមកទស្សនានាថ្ងៃសំរាកចុង
សប្ដាហ៍។ ស្ដីពីបញ្ហានេះ អ្ហកស្រី Phung Thi Luu Ly អនុប្រធានមន្ទីរវប្បធម៌
ស្រុក Moc Chau បានឲ្យដឹងទៀតថា
“ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ Moc Chau បានស្ថិតក្នុងយុទ្ធសាស្រ្ត
អភិវឌ្ឍន៍ទេសចរណ៍សំខាន់នៃតំបន់ប៉ែកពាយ័ព្យវៀតណាម។ Moc Chau មាន
ប្រៀបខ្លាំងដោយសារមានផលតិតផលនានាដូចជាតែ ទឹកដោះគោ ពិសេសគឺ
ត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍ជាតិ។ ចំណុចសំខាន់មួយទៀតគឺ
Moc Chau មានទីតាំងស្ថិតនៅច្រកចូលខេត្ត Son La ជិតក្រុងហាណូយ
អាកាសធាតុត្រជាក់ស្រួល ប្រជាជនរាក់ទាក់កក់ក្ដៅចំពោះភ្ញៀវ”។
Moc Chau ជាតំបន់ខ្ពង់់រាបសុខសាន្តត្រាណពោរពេញទៅដោយស្មៅ ផ្កា
បរិយាកាសបរិសុទ្ធរួមជាមួយវប្បធម៌ដ៏វិសែសវិសាលរបស់ប្រជាជនគ្រប់ជនជាតិ
ប្រាកដប្រជាជាកន្លែងគួរឲ្យមកដល់ដ៍អស្ចារ្យសំរាប់ភ្ញៀវទេសចរ៕
Lan Anh
-VOVWORLD