ថ្នាក់រៀនពិសេសលើកោះSong Tu Tay
PHONG -PHUONG -  
(VOV WORLD) /  
Vovowrld-ឃុំមាន សាលាតែ១ និងសាលាមាន ថ្នាក់រៀនតែ១។នេះជាប្រការ
ពិសេសនៅសាលារៀន លើ កោះSong Tu Tay។ជួរគ្រូបង្រៀនដែលចូលរួម
បង្ហាត់បង្រៀនសិស្សានុសិស្សនៅទីនេះជាកម្មាភិបាលឃុំភាគច្រើន។សាលា
មានសិស្សចូលរៀនចំនួន៧នាក់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥។តាមសេចក្តីអំពាវនាវ
យុវជនកសាង សមុទ្រកោះស្រុកកំណើត គ្រូបង្រៀនDoan Quoc Thaiមកពី
ស្រុក Ninh Hoa ខែត្រ Khanh Hoaបានទៅបង្រៀននៅកោះSong Tu Tay កាល
ពីឆ្នាំ២០០៨មក។នឹកដល់ប៉ុន្មានថ្ងៃដំបូង គ្រូបង្រៀនDoan Quoc Thai ចែករំ
លែកថា៖“ ឆ្នាំដំបូង ខ្ញុំបង្រៀនសិស្សថ្នាក់ទី១។ការបង្រៀនសិស្សហាត់ប្រកប
ជាកិច្ចការពិបាក១។ម៉្លោះហើយពេលដែលប្អូនៗអានបាន ខ្ញុំរីករាយណាស់។ “
|
ថ្នាក់រៀនលើកោះSong Tu Tay
(រូបថតVNA) |
នៅទីនេះគ្រូបង្រៀនជាអ្នកបង្រៀនផងនិងអ្នកណែនាំប្អូនៗផង។ទន្ទឹមនឹងការ
រៀនវប្បធម៌នោះកាលពីឆ្នាំ២០០៩មក គ្រូបង្រៀន Lan នៅទទួលបន្ទុកការងារ
ថែទាំកុមារទៀតផង។លោកគ្រូយអោដឹងថា៖“ នៅទីនេះយើងខ្ញុំបង្រៀនសិស្ស
ពីថ្នាក់ទី១ដល់ថ្នាក់ទី៥ រាប់ទាំងថ្នាក់មតេ្តយ្យថ្នាក់។កាលពីឆ្នាំ២០០៩មក ខ្ញុំ
ទទួលបង្រៀនកុមារថ្នាក់មត្តេយ្យទៀតផង។ក្នុងឆ្នាំដំបូងខ្ញុំជួបកាលំបាក ដល់ឆ្នាំ
ទី២និងទី៣ ខ្ញុំក៍បានធ្វើស្គាល់និងយល់បានកុមារ ។ “
ពត៌មានសប្បាយ១សំរាប់សិស្សនុសិស្សនៅទីនេះគឺឈានចូលឆ្នាំសិក្សាថ្មីនេះ ប្អូនៗនឹងបានរៀនភាសាអង់គ្លេស។គ្រូបង្រៀនរបស់សាលាជាអនុសេនីយ៍ឯក
បម្រុង Nguyen Van Tung ជាវេជ្ជបណ្ដិតដែលបានបញ្ចប់មហាវិទ្យាល័យវេជ្ជសាស្រ្ត
ហាណូយ។គ្រូបង្រៀនភាសា១ទៀតគឺជាព្រះសង្ឍ Thich Thanh Thanh អធិការវត្ត
Song Tu Tay។ ព្រះសង្ឍ Thich Thanh Thanhមានថេរដីកាថា៖“កម្មាភិបាលឃុំបាន
អញ្ជើញខ្ញុំបង្រៀនភាសាសំរាប់ប្អូនៗ។នៅពេលវិលត្រឡប់មកដីគោកវិញ ប្អូនៗអាច
បន្តកម្មវិធីរៀននៅទីនេះបាន។ “
|
គ្រូបង្រៀនណែនាំសិស្សរៀនមេរៀន(រូបថតVNA) |
យើងខ្ញុំចាកចេញពីកោះSong Tu Tayពេលរសៀលជ្រៀលជ្រេរហៀប លិច ប៉ន្តែ
នៅក្នុងថ្នាក់រៀនសិស្សានុសិស្សទាំងឡាយនៅខ្នះខ្នែងរៀនសូត្រហាត់អាននិង
ហាត់សរសេរ។ប្រការនេះបានធ្វើអោយយើងខ្ញុំកាន់តែជឿជាក់ថា៖ប្អូនៗនឹងបន្ត
ប្រពៃណីរបស់ជីដូនជីតាក្នុងកិច្ចការពារអធិបតេយ្យភាពអំពីសមុទ្រកោះរបស់
ប្រជាជាតិ៕
PHONG -PHUONG
-VOV WORLD