ទឹកដីវៀតណាម-៧០ឆ្នាំនៃសង្គ្រាមនិងសន្តិភាព

VOVWORLD_រយៈពេល៧០ឆ្នាំបានកន្លងផុតទៅគិតតាំងពីពេលបដិវត្តន៍ខែ
សីហាសំរេចជោគជ័យនាថ្ងៃទី១៩សីហាឆ្នាំ១៩៤៥និងទិវាបុណ្យជាតិទី២
កញ្ញាឆ្នាំ១៩៥៤ខណប្រធានហូជីមិញថ្លែងសេចក្ដីប្រកាសឯករាជ្យបង្កើត
វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។ ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ
នេះវៀតណាមបានធ្វើបដិវត្តន៍ជាតិប្រជាធិបតេយ្យនិងកសាងលទ្ធិសង្គម
និយមព្រមទាំងកសាងប្រទេសជាតិឲ្យរីកចំរើន។ សកម្មភាពទាំងនេះត្រូវ
បានបង្ហាញច្បាស់តាមរយៈរូបភាពក្នុងសៀវភៅបោះពុម្ភផ្សាយដោយទី
ភ្នាក់ងារសារព័ត៌មានវៀតណាមក្រោមចំណងជើងថា “វៀតណាម ទឹកដី 
មនុស្ស សមិទ្ធិផលក្នុងរយៈពេល៧០ឆ្នាំកសាងនិងអភិវឌ្ឍន៍”។

​សៀវភៅនេះមាន៣ជំពូក។ ជំពូកទីមួយមានប្រធានបទ”វៀតណាមឯករាជ្យ
សេរីភាពនិងឯកភាពប្រទេសជាតិ”។ ជំពូកទីពីរ “វៀតណាមក្នុងដំណាក់
កាល​សន្តិភាព​​ ផ្លាស់ប្ដូរថ្មី សមាហរណកម្មនិងអភិវឌ្ឍន៍។ ជំពូកទីបី ”វៀត
ណាមទឹកដី​ស្អាតបំព្រងនិងពោរពេញទៅ​ដោយ​ប្រពៃណីវប្បធម៌”​។ ក្នុងជំ
ពូកនិមួយៗមាន​រូប​ថតជា​ច្រើនបង្ហាញនូវមនោសញ្ចេតនានិងព័ត៌មានទា់ក
ទិនដល់ព្រឹតិ្តការ​​​​​ប្រវតិ្ត​សាស្រ្ត​​នានា​។​ អគ្គនាយករងទីភ្នាក់ងារ​សារព័ត៌មាន​
វៀតណាមលោក Ngu​yen​ Hoai​ Duong បានឲ្យដឹងថារូបថតឯកសារចំនួន
៤០០​ផ្ទាំង​ដ៏មានតំលៃរបស់​ទីភ្នាក់​ងារសារព័ត៌មានវៀតណាមបានបង្ហាញ
ច្បាស់​នូវ​ដំណាក់កាល៧០ឆ្នាំនៃបដិវត្តន៍​វៀត​ណាម។​

“ការជ្រើសរើសរូបថតចំនួន៤០០​ផ្ទាំង​ក្នុងឃ្លាំងឯកសារដែលមានខ្សែ​ភាព​
យន្ត​ជិត១លានភាគក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះវាជាការងារដ៏លំបាក​
មួយ។​ រូបថតចំនួន៤០០​ផ្ទាំងគឺជារយៈពេលខ្លី៤០០ដែលមានអត្ថន័យដ៏សែន
សំខាន់​ដោយ​គូស​សំគាល់នូវព្រឹតិ្តការប្រវតិ្តសាស្រ្តនៃប្រទេសជាតិក្នុងរយៈ
ពេល៧០ឆ្នាំ​កន្លង​ទៅទាំងនៅក្នុងសម័យសង្គ្រាមការពារជាតិទាំងនៅក្នុង
ដំណាក់កាល​សមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ”។

រូបថតចំនួន៤០០​ផ្ទាំងបានធ្វើឲ្យមិត្តអ្នកអានរំជួលចិត្តយ៉ាងខ្លាំង។ ​ក្នុងនោះ​
មានរូបភាពប្រធានរដ្ឋលោកហូជីមិញថ្លែងសេចក្ដីប្រកាសឯករាជ្យលើវេទិកា
នៅទីធ្លា Ba Dinh នាថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥   រូបថតសខ្មៅផ្សារ Ben Thanh
 – Sai Gon លិចលួងក្នុងផ្សែងភ្លើងនាកាលគ្រាតស៊ូប្រឆាំងបារាំង  រូបថតក្បួន
កង់របស់កកម្មករកសិករនិងសេនាជនដឹកឥវ៉ាន់ទៅកាន់សមរភូមិមុខក្នុង
ស្មារតីត្រៀមខ្លួនប្រយុទ្ធជាមួយស្រូវ។ គួរឲ្យចាប់អារម្មណ៍គឺរូបភាពនារីម្នាក់
ក្បាលរុំក្រម៉ាលីធុងគ្រាប់កាំភ្លើងសម្រុកទៅកាន់សមរភូមិបំរើការប្រយុទ្ធ
របស់កងទ័ព។ ទាំងអស់នេះធ្វើឲ្យមិត្តអ្នកអានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ
អំពីការប្រយុទ្ធអង់អាចក្លាហាននិងស្មារតីសុទិដ្ឋិនិយមស្នេថាជាតិរបស់
ប្រជាជាតិវៀតណាមក្នុងការប្រឈមមុខនឹងសត្រូវឈ្លានពានជាចក្រពតិ្តដ៏
ខ្លាំងសាហាវ។ តាមលោកស្រី Phung Thi My អគ្គនិពន្ធ​នាយករងគ្រិះស្ថាន
បោះពុម្ភផ្សាយទីភ្នាក់ងារ​សារព័ត៌មានថា 

“កម្រងរូបថតសង្គ្រាមក្នុងសៀវភៅនេះប្រៀបដូចជាសៀវភៅប្រវតិ្តសាស្រ្តប
ង្ហាញនូវដំណាក់កាលមួយក្នុងសង្គ្រាមការពារជាតិដែលមានព្រឹតិ្តការបដិវត្តន៍
ខែសីហាសំរេចជោគជ័យនិងព្រឹតិ្តការប្រធានហូជីមិញថ្លែងសេចក្ដីប្រកាស
ឯករាជ្យនៅទីធ្លា Ba Dinh។ ក្រុមអ្នកប្រកបការងារបោះពុម្ភផ្សាយ​យើងខ្ញុំជក់
ចិត្តហើយ​ក៏​រំជួលចិត្តយ៉ាងខ្លាំងជាមួយរូបភាពជាប្រវិតិ្តសាស្រ្តទាំងនោះ
ដែរ”។

សៀវភៅរូបភាពនេះមានខ្លឹមសារសំខាន់ប្រមូលផ្ដុំទៅលើសមិទិ្ធផល
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចតាំងពីឆ្នាំ១៩៧៥មកដល់បច្ចុប្បន្ន។ នោះគឺ
ដំណាក់កាលផ្លាស់ប្ដូរថ្មីកសាងប្រទេសជាតិ។ ត្រង់ចំណុចនេះមានរូបថតជា
ច្រើនបង្ហាញនូវការដែលប្រជាជនវៀតណាមខំប្រឹងប្រែងជំនៈពុះពារលើ
ផលវិបាកដោយសង្គ្រាមបណ្ដាលឡើង ការកសាងប្រទេសលើគ្រប់វិស័យ
ដោយផ្សាភ្ជាប់នឹងការថែរក្សាអភិរក្សកេរ៌្តមរតកវប្បធម៌ទាំងឡាយ។ មិត្តអ្នក
អានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបថតក្រោមចំណងជើង” រដូវស្រូវដំបូងក្រោយពីសង្គ្រាម“ដែលក្នុងនោះឃើញរូបភាព​ប្រជាកសិករប្រញាប់ប្រញាល់
ច្រូតកាត់ស្រូវហើយនៅខាងក្រោយគេជាបំណែករថក្រោះធុន M38 នៃខ្មាំង
ដែលត្រូវកងទ័ពបាញ់ឆេះ។ បន្ទាប់មកគឺជារូបភាពទីប្រជុំជន My Dinh និង
Nam Tu Liem​  ជាតំបន់ផ្ទះច្រើនជាន់ទំនើបៗនៅខាងលិចរដ្ធានី​ហាណូយ
ដែល​បង្ហញឲ្យ​ឃើញនូវសមិទ្ធិផលនៃដំណើរការផ្លាស់ប្ដូរថ្មីក្រោមការ​ដឹកនាំ
របស់​បក្សកម្មុយនីស្តវៀតណាម។ លោកស្រី Phung Thi My បន្តទៀតថា

“ដោយមិនប្រមូលផ្ដុំពេកលើរូបភាពសង្គ្រាមយើងខ្ញុំលៃទុករូបថតជាច្រើន
ស្តីពីស្នាដៃក្រោយពីសន្តិភាពបានស្ដារឡើងវិញនៅភូមិភាគខាងជើងវិញ។ 
ជាពិសេសនៅដំណាក់កាលបន្ទាប់ពីរំដោះភាគខាងត្បូងប្រទេសវៀតណាម
ឈានឡើងលទ្ធិសង្គមនិយមនិងដំណាក់កាល៣០ឆ្នាំផ្លាស់ប្ដូរថ្មីយើងបង្កើត
បានន្នាដៃលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌”។

រូបថតនិមួយជាវណ្ណកម្មសារព័ត៌មានផងនិងសិល្បផង។សៀវភៅរូបភាព
នេះគឺជាសំលេងនៃមោទនភាពជាតិអំពីប្រពៃណីស្នេហាជាតិព្រមទាំង
សំដែងនូវការដឹងគុណចំពោះជនរួមជាតិគ្រប់ជំនាន់ដែលបានបូជាសាច់
ស្រស់ឈាមស្រស់ដើម្បីឯករាជ្យឯកភាពជាតិ។ ម្យ៉ាងទៀតសៀវភៅនេះក៍
ជាសារផ្ញើដល់មិត្តភ័ក្កអន្តរជាតិអំពីប្រទេសវៀតណាមមួយកំពុងធ្វើសមាហរ
ណកម្មដើម្បីកសាងពិភពលោកសន្តិភាពមិត្តភាពនិងវឌ្ឍនភាពប្រកប
ដោយនិរន្តរភាព៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ