ទីកន្លែងលោកប្រធានហូជីមិញតែងសេចក្ដីប្រកាសឯករាជ្យជាតិ
LE PHUONG -  
(VOVWORLD) - ផ្ទះលេខ៤៨វិថី Hang Ngang ស្ថិតនៅក្នុងមណ្ឌលវិថីបុរាណ ដែលជាវិថីលក់ដូរទំនិញដ៏អ៊ូអរបំផុតនៃរដ្ឋធានីហាណូយតាំងពីមុនមក។ នៅក្នុងផ្ទះនេះ នាចុងខែសីហាឆ្នាំ១៩៤៥ លោកប្រធានហូជីមិញបានចាប់ផ្ដើមសរសេរសេចក្ដីប្រកាសឯករាជ្យ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ នាបច្ចុប្បន្នក្នុងផ្ទះនេះនៅថែរក្សាបាននូវវត្ថុតាងប្រវតិ្តសាស្រ្តផ្សាភ្ជាប់នឹងលោកប្រធានហូជីមិញ។
ផ្ទះលេខ៤៨វិថី Hang Ngang ស្ថិតនៅក្នុងមណ្ឌលវិថីបុរាណ ដែលជាវិថីលក់ដូរទំនិញដ៏អ៊ូអរបំផុតនៃរដ្ឋធានីហាណូយតាំងពីមុនមក។ នៅក្នុងផ្ទះនេះ នាចុងខែសីហាឆ្នាំ១៩៤៥ លោកប្រធានហូជីមិញបានចាប់ផ្ដើមសរសេរសេចក្ដីប្រកាសឯករាជ្យ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ នាបច្ចុប្បន្នក្នុងផ្ទះនេះនៅថែរក្សាបាននូវវត្ថុតាងប្រវតិ្តសាស្រ្តផ្សាភ្ជាប់នឹងលោកប្រធានហូជីមិញ។
ក្នុងទសវត្សទី៤០នៃសតវត្សមុនផ្ទះលេខ៤៨វិថី Hang Ngang ជាហាងលក់សូត្រ Phuc Loi របស់គ្រួសារលោក Trinh Van Bo លោកស្រី Hoang Thi Ho ដែលជាហាងដ៏ធំមួយនៅក្រុងហាណូយ។ ផ្ទះនេះមានផ្ទៃជាង៤០០ម៉ែត្រក្រឡាហើយបានសងសង់តាមស្ថាបត្យកម្មបារាំង។ផ្ទះនេះនៅមានទ្វារក្រោយជាប់នឹងផ្ទះលេខ៣៥វិថីHang Can ដែលជាមូលដ្ឋានមួយគួរឲ្យទុកចិត្តរបស់បដិវត្តន៍។ នាគ្រាដំបូងនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ផ្ទះលេខ៤៨វិថី Hang Ngangត្រូវបានជ្រើសជាកន្លែងស្នាក់នៅនិងធ្វើការរបស់លោកប្រធានហូជីមិញចាប់ពីថ្ងៃទី២៥សីហាដល់ថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥។ នៅទីកន្លែងនេះលោកប្រធានហូជីមិញនិងក្រុមកម្មាភិបាលមជ្ឈឹមបក្សបានអនុម័តលើខ្លឹមសារសំខាន់ចំនួន៣នោះគឺ សេចក្ដីប្រកាសឯករាជ្យជាតិ កម្មវិធីរៀបចំពិធីឯករាជ្យជាតិ និងសមាសភាពសមាជិកកម្មាភិបាលបណ្ដោះអាសន្ន។ តាមអ្នកស្រី Nguyen Bich Hanh កម្មាភិបាលការិយាល័យគ្រប់គ្រងកេរដំណែលគណៈកម្មការគ្រប់គ្រងកេរដំណែលនិងរមណីយដ្ឋានហាណូយបានឲ្យដឹងថា
“មជ្ឈឹមបក្សជ្រើសរើសផ្ទះនេះជាទីកន្លែងទទួលលោកប្រធានហូជីមិញពីយុទ្ធភូមិ Viet Bac មកកាន់ហាណូយដោយសារផ្ទះនេះមានទ្វារ២និងអតិថិជនចេញចូលជារឿយៗដែលជាកត្តាធ្វើឲ្យខ្មាំងសត្រូវមិនចាប់អារម្មណ៍។ ពេលលោកមកកាន់ហាណូយមជ្ឈឹមបក្សរៀបចំឲ្យលោកចូលផ្ទះនេះតាមទ្វារវិថី Hang can ហើយឡើងជណ្ដើរមកនៅជាន់ទី២របស់គ្រួសារ”។
សេចក្ដីប្រកាសឯករាជ្យ
|
ចាប់តាំងពីឆ្នាំ១៩៧០មកផ្ទះលេខ៤៨វិថី Hang Ngang បានក្លាយទៅជាសារមន្ទីរតាំងបង្ហញាវត្ថុតាងស្ដីពីប្រធានបទក្នុងឱកាសទិវារំដោះភូមិភាគខាងត្បូងឯកភាពប្រទេសជាតិថ្ងៃទី៣០មេសា ទិវាបដិវត្តន៍ខែសីហាសំរេចជោគជ័យថ្ងៃទី១៩សីហា ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញាឬទិវារំដោះរដ្ឋធានីថ្ងៃទី១០តុលាជាដើម។ ឥឡូវនៅទីនេះកំពុងបើកពិព័រណ៌”ផ្ទះលេខ ៤៨វិថី Hang Ngang ជាកន្លែងលោកប្រធានហូជីមិញតែងសេចក្ដីប្រកាសឯករាជ្យជាតិ” ដោយតាំងវត្ថុតាងប្រវតិ្តសាស្រ្តចំនួន៨០។ ក្នុងនោះមានខោអាវកាគីលោកស្រៀកពាក់នៅ ពេលអានសេចក្ដីប្រកាសឯករាជ្យជាតិនៅទីលាន Ba Dinh ក្រុងហាណូយដែលជាអំណោយរបស់គ្រួសារសេដ្ឋីTrinh Van Bo ជូនចំពោះលោក។ នៅជាន់ទី២នៃផ្ទះមានតាំងបង្ហាញតុ ប្រវតិ្តសាស្រ្តដែលលោកប្រធានហូជីមិញសរសេរសេចក្ដីប្រកាសឯករាជ្យជាតិ បន្ទប់ប្រជុំនិងវត្ថុមួយចំនួនទៀត។ អ្នកស្រី Nguyen Bich Hanhឲ្យដឹងទៀតថា
“នេះជាតុនិងកៅអីនៅកន្លែងដែលលោកប្រធានហូជីមិញសរសេរសេចក្ដីប្រកាសឯករាជ្យជាតិ។ នាគ្រានោះ គ្រួសារម្ចាស់ផ្ទះមិនបានដឹងថាតាចាស់ស្លៀកពាក់អាវពណ៌ត្នោតហើយតែងតែអង្គុយសរសេរនៅត្រង់បន្ទប់នេះគឺជាលោកប្រធានហូជីមិញឡើយ។ រហូតដល់ថ្ងៃ ទី២កញ្ញាឆ្នាំ១៩៤៥ ពេលលោកអានសេចក្ដីប្រកាសឯករាជ្យជាតិនៅទីលាន Ba Dinh ទើបគេដឹងថានោះជាប្រធានហូជីមិញ”។
យុជនមកទស្សនាការតាំងពិព័រណ៏ |
មកទស្សនាផ្ទះលេខ៤៨វិថី Hang Ngang ជំនាន់ក្រោយៗត្រូវបានស្ដាប់រឿងនិទានពី ប្រវតិ្តសាស្រ្តនៃសេចក្ដីប្រកាសឯករាជ្យជាតិក៏ដូចជាសាមគ្គីភាពចិត្តមួយថ្លើមមួយធ្វើការតស៊ូប្រឆាំងសត្រូវបរទេសឈ្លានពានរបស់ប្រជាជនវៀតណាមផងដែរ។ កញ្ញា Thuy Chi មកពីខេត្ត Hoa Binh ភាគខាងជើងវៀតណាមបានសំណេះសំណាលថា
“មកទស្សនាសារមន្ទីរនេះនាងខ្ញុំកាន់តែយល់ចបាស់ថែមទៀតនូវការគាំទ្ររបស់ប្រជាជនសំរាប់បដិវត្តន៍។ ការគាំពារនិងការរួមវិភាគទានអស់ពីកំលាំងកាយចិត្តរបស់គ្រួសារ លោតា Trinh Van Bo បានរួមចំណែកទៅក្នុងជោគជ័យរបស់បុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិនៃប្រជាជាតិវៀតណាម។ ដូច្នេះ ជំនាន់យុវវ័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អថែមទៀតដើម្បីកសាងប្រទេសជាតិដោយសារចំណេះវិជ្ជារបស់ខ្លួន ”។
នាឆ្នាំ១៩៧៩ ផ្ទះលេខ៤៨វិថី Hang Ngang ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវតិ្តសាស្រ្តជាតិ។ នេះក៏ជាកន្លែងគួរឲ្យទាក់ទាញចំពោះភ្ញៀវជាតិនិងអន្តរជាតិពេលមកទស្សនារដ្ឋធានីហាណូយម្ដងៗផងដែរ៕
LE PHUONG