ទីក្រុង Buon Ma Thuot - “ភូមិស្រុកបៃតង និងពោរពេញទៅដោយអត្តសញ្ញាណ” នៅចំកណ្ដាលទីក្រុង

(VOVWORLD) - ជាមជ្ឈមណ្ឌលរបស់ខេត្ត Dak Lak ទីក្រុង Buon Ma Thuot ស្ថិតនៅចំកណ្តាលតំបន់ bazan Tay Nguyen ដ៏សម្បូរជីជាតិ និងដើមឈើខឿវស្រងាត់។ ជាពិសេស បើទោះបីបានអភិវឌ្ឍន៍តាមទិសទំនើបក៏ដោយ ប៉ុន្តែទីក្រុង Buon Ma Thuot នៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិនៅហ្នឹងកន្លែង ដោយរក្សាបានលំហបៃតង និងបង្កើតឡើងភូមិស្រុកបៃតងធម្មជាតិនៅក្នុងទីក្រុងផងដែរ។
ទីក្រុង Buon Ma Thuot - “ភូមិស្រុកបៃតង និងពោរពេញទៅដោយអត្តសញ្ញាណ” នៅចំកណ្ដាលទីក្រុង - ảnh 1ផ្ទះប្រពៃណីនៅទីក្រុង Buon Ma Thuot

អញ្ជើញមកដល់ទីក្រុង Buon Ma Thuot ដែលមានចំនួនប្រជាជនប្រមាណ ៥ សែន នោះ លោកអ្នកនឹងទទួលបានបទពិសោធន៍នៃជីវភាពរស់នៅខុសប្លែកទាំងស្រុង បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតរបស់វៀតណាម នៅប៉ុន្មានថ្ងៃនៃខែមិនា ក្នុងអាកាសធាតុក្តៅស្អុះស្អាប់នៃរដូវប្រាំងនៅតំបន់Tay Nguyen នោះ តាមដងផ្លូវគឺពោរពេញទៅដោយម្លប់ដើមឈើត្រឈឹងត្រឈៃ អាកាសធាតុត្រជាក់ស្រួលណាស់។

ប្រការ ដែលធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍នៅពេលអញ្ជើញមកដល់ ទីក្រុង Buon Ma Thuot នោះការដំណើរតាមផ្លូវដែលមានម្លប់ទ្រឈឹងទ្រឈៃ ហើយលោកអ្នកអាចបង្អង់ដំណើរ ស្រូបយកខ្យល់អាកាសបរិសុទ្ធដែលកម្រមានទីក្រុងណាដូច្នេះណាស់។ ទីក្រុង Buon Ma Thuot ត្រូវបានធម្មជាតិប្រទានប្រភពដីក្រហម bazan ដែលសម្បូរដោយជីជាតិ អាកាសធាតុត្រជាក់ត្រជុំពេញឆ្នាំ  ហើយមិនសូវមានខ្យល់ព្រុះ ទើបដើមឈើបានរីកលូតលាស់យ៉ាងឆាប់រហ័ស និងខៀវស្រងាត់។ ទឹកជ្រោះ Ea Tam ដែលហូរឆ្លងកាត់ទីក្រុងមិនត្រឹមតែផ្គត់ផ្គង់ទឹក និងជួយបង្ហូរទឹកប៉ុណ្ណោះទេ ថែមទាំងជួយធ្វើពិពិធកម្មប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺដើមឈើនៅក្បែរទឹកជ្រោះបានបង្កើតជាជួរបៃតងដ៏ពិសេស ដោយបានជួយបង្កើនសោភណភាពទីក្រុង។ នៅទីក្រុង Buon Ma Thuot មានដើមឈើរដុះយ៉ាងច្រើននៅសង្ខាងដងវិថី ហើយជាទីកន្លែងបង្អង់ដំណើរ ដើរថ្នើរជើង ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធរបស់អ្នកដំណើរ។ ក្រោយរយៈពេលជាង ១០ ឆ្នាំ ដែលត្រូវបានទទួលស្គាល់ជាទីក្រុងថ្នាក់ទី ១ ចំណុះខេត្ត Dak Lak នោះ ទីក្រុង Buon Ma Thuot បានរីកចម្រើនឥតឈប់ឈរ ប៉ុន្តែនៅតែរក្សាបានពណ៌បៃតងធម្មជាតិសម្រាប់ទីក្រុងដដែល។

ទីក្រុង Buon Ma Thuot - “ភូមិស្រុកបៃតង និងពោរពេញទៅដោយអត្តសញ្ញាណ” នៅចំកណ្ដាលទីក្រុង - ảnh 2ដងផ្លូវនៅទីក្រុង Buon Ma Thuot

 ភូមិ Ako Dhong ដែលស្ថិតនៅមជ្ឈមណ្ឌលទីក្រុង Buon Ma Thuot គឺជាអាស័យដ្ឋានទេសចរណ៍ ដែលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិតែងតែអញ្ជើញមកទស្សនានៅពេលមកដល់ ទីក្រុង Buon Ma Thuot ម្ដង់ៗ។ ភូមិ Ako Dhong មិនត្រឹមតែមានផែនការមេស្ថាបត្យកម្មនគរដ៏ស្រស់ស្អាតជាមួយនឹងផ្ទះវេងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថាជាទីកន្លែងរក្សាទុកនូវលក្ខណៈដ៏ស្រស់ស្អាត និងអត្តសញ្ញាណវប្បធម៌ជាច្រើនរបស់ជនជាតិ Ede ទៀតផង។ អ្នកស្រី  H Tit Alio លេខាសម្ព័ន្ធយុវជនភូមិ Ako Dhong បានឲ្យដឹងថា៖ “យើងខ្ញុំពិតជាមានសំណាងណាស់ ដោយបានរស់នៅក្នុងភូមិមួយ ដែលនៅតែរក្សាបានវប្បធម៌របស់ខ្លួនដដែល។ គ្រួសារទាំងអស់ នៅក្នុងភូមិយើងខ្ញុំ សុទ្ធតែរក្សាបានផ្ទះឈើផុតពីដី ស្រាពាង កៅអី kpan និងសំលៀកបំពាក់ប្រពៃណី។ តម្លៃវប្បធម៌ជាតិពិតជាមានសារៈសំខាន់ណាស់ ហើយបើយើងស្រឡាញ់វប្បធម៌ ទើបរក្សាបានដូច្នេះ”។

ក្រៅពីភូមិ Ako Dhong នោះ ប្រជាជននៅភូមិស្រុកដទៃជាច្រើនទៀតនៅ ទីក្រុង Buon Ma Thuot ក៏បានរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច។ជាក់ស្ដែង នៅតាមភូមិ Pan Lam   Tong Ju  Kmrong  និង Prong A នោះ គ្រួសារជាច្រើនបានអភិវឌ្ឍន៍របរតម្បាញចរបាប់ តម្បាញផ្តៅឫស្សី ស្រាពាង ដើម្បីបង្កើតការងារធ្វើ រកប្រាក់ចំណូលបន្ថែម។ លោកស្រី H Yam Bkrong ប្រធានភូមិ Tong Ju ឃុំ Eo Kao ទីក្រុង Buon Ma Thuot និងជានាយិការសហករណ៍តម្បាញ់ចរបាប់ Tong Bong បានឲ្យដឹងថា៖ ក្រៅពីរបរត្បាញចរបាប់ប្រពៃណីរបស់ជនជាតិ E De នោះ គ្រួសារលោកស្រីក៏កំពុងបង្ហើយការសាងសង់ផ្ទះវេង ដើម្បីធ្វើ Homestay ដែលមានរបស់របរប្រពៃណីរបស់ជនជាតិ E De យ៉ាងគ្រប់គ្រាន់ ហើយបានប្រៀបប្រដូចជាសារមន្ទីរខ្នាតតូចដើម្បីបម្រើដល់ភ្ញៀវទេសចរ។ លោកស្រីបានឲ្យដឹងថា៖ “ចាប់តាំងពីពេលសហករណ៍មានការរីកចម្រើនជាបណ្ដើរៗនោះ ផលិតផលជាច្រើនប្រភេទត្រូវបានកែលម្អឲ្យសមស្របនឹងមនុស្សគ្រប់វ័យ ដូច្នេះហើយ សម្លៀកបំពាក់ចរបាប់របស់ជនជាតិ E De មិនត្រឹមតែទាក់ទាញបានចំណាប់អារម្មណ៍របស់មនុស្សវ័យចំណាស់ប៉ុណ្ណោះទេ ថែមទាំងយុវជនទៀតផង។ លើលពីនេះទៅទៀត យើងខ្ញុំបានរចនាផលិតផលចរបាប់សម្បូរបែបណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនផងដែរ”។

អស់រយៈពេល ៤៦ ឆ្នាំ បន្ទាប់ពីថ្ងៃរំដោះមក ទីក្រុង Buon Ma Thuot បានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំងក្លា។ ជាមួយនឹងប្រៀបខ្លាំងដែលមានស្រាប់អំពីលក្ខខ័ណ្ឌធម្មជាតិ និងអត្តសញ្ញាណវប្បធម៌នោះ ទីក្រុង Buon Ma Thuot នឹងបន្តអភិវឌ្ឍន៍ឲ្យសក្ដិសមជាទីក្រុងស្នូលនៃតំបន់ Tay Nguyen ដែលជាទីក្រុងខ្ពង់រាបបៃតង ស្រស់ស្អាត ហើយកាន់តែទំនើប ហើយថែមទាំងជាមោទនភាពរបស់ប្រជាជននៅទីនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ