ទៅទស្សនាសាមន្ទីរ Quang Trung
LAN ANH -  
(VOV WORLD) /  
Vovworld-សាមន្ទីរ Quang Trungត្រូវបានបើកសម្ពោធនាឆ្នាំ១៩៧៨។នេះជាសារមន្ទី
ធំបំផុតអំពីឥស្សរជននិងក៍ជាសារមន្ទី១ក្នុងចំណោមសារមន្ទីដែលទាក់ទាញទស្ស
និកជនមកទស្សនានិងសិក្សាជាច្រើនជាងគេនៅវៀតណាមនាបច្ចុប្បន្ននេះ។ក្នុង
បរិវេណនៃសារមន្ទីនោះវិហាធ្វើសក្ការះបូជា Tay Son ជាកន្លែងដំបូងដែល ភ្ញៀវទេសចរ
ជានិច្ចកាល មកទស្សនាដើម្បីអុធធូបរំលឹកគុណដល់បណ្តាវីរះបុរសកសិករ Tay Son។
លោកTran Ngoc My ជាអ្នកថែទាំវិហានេះអោយដឹងថា៖“ វិហាធ្វើសក្ការះបូជា Tay Son ត្រូវបានសាងសង់ឡើងលើឃឿនផ្ទះរបស់បងប្អូន Tay Son។នៅទីនេះមានតុសក្ការះបូជា
ទាំង១០។នៅកណ្តាលគឺតុសក្ការះបូជាជីដូនជីតាវង្សត្រកូលNguyen-Tay Son ។ “
ដោយឯកសារ វត្ថុតាងដើមនិងវត្ថុតាងចម្លងនៃរាជកាល Tay Son ជាង១១០០ដែលបាន
ដាក់តាំងនៅក្នុងអគារសារមន្ទីនេះភ្ញៀវទេសចរនឹងយល់បន្ថែមអំពីយុគ្គសម័យ១ដ៍ត្រចះ
ត្រចង់និងស្តេចឆ្នើម១អង្គក្នុងប្រវត្តិសាស្រ្តវៀតណាម។ក្នុងចំណោមវត្ថុតាងដើមដែលបាន
ដាក់តាំងនៅទីនេះមានស្គរស្បែកដំរីរបស់ជនរួមជាតិ Tay Nguyen ក្នុងចលនាTay Son ព្រះ
រាជក្រិត ជួងសំរិទ្ឋ ប្រាក់សំរិទ្ឋ Thai Duc- Quang Trungនិងសិលាចារិតរបស់ វង្សត្រកូល
Tay Son។បង Dang Cong Lap ជាបុគ្គលឹក ១នាកនៃសាមន្ទី Quang Trungអោយដឹងថា៖“
នេះជាសិលាចារិតរបស់ វង្សត្រកូលTay Son ។សិលាចារិតនេះត្រូវបានរកឃើញ នៅស្រុក
កំណើតខាងម្តាយ នាឆ្នាំ១៩៩០ ។សិលាចារិតមានរាងសត្វនាគ។“
|
ការសំដែងក្បាច់គុណនិងទូងស្គរ(រូបថត VOV) |
ការសំដែងក្បាច់គុណនិងទូងស្គរជ័យចេញដំណើរប្រយុទ្ឋQuang Trungដែលបានចាត់ទុកជា
បេតិកភណ្ឌអរូបីរ៍របស់បងប្អូន អំបូTay Sonទាក់ទាញភ្ញៀវទេសចរជាច្រើននាក់។ដោយហេតុ
នេះពេលមកទស្សនាទីនេះម្តងៗភ្ញៀវទេសចរនឹងបានស្តាប់កំសាន្តសូសំលេងស្គរនេះ។
លោកស្រី Vo Thi Thuanសិល្បការីនី១រូបដែលល្បីឈ្មោះដោយការទូងស្គរជ័យចេញដំណើរ
ប្រយុទ្ឋអោយដឹងថា៖“ ក្នុងការទូងស្គរ១មានការរោទ៍ស្គរចំនួន៣បន្លឺសំលេងស្គរ។ការរោទ៍
ស្គរទី១គឺចេញដំណើរ។ទី២គឺឡោមព័ទ្ឋក្រុងនិងទី៣គឺ ការរោទ៍ស្គរជ័យជំនះ។ “
សាមន្ទី Quang Trungមិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តប៉ុណ្ណោះទេថែមទាំងជាកន្លែង
ទេសចរណ៍គួរអោយទាក់ទាញរបស់ខេត្តBinh Dinh ទៀតផង។មកដល់ទីនេះភ្ញៀវទេសចរ
នឹងបានឃើញស្មារតីអង់អាចក្លាហាន ឆន្ទះប្រយុទ្ឋក្លាហាននៃចលនាក្រោកឈរឡើង Tay Son និងយុទ្ឋជ័យដ៍ត្រចះត្រចង់របស់ស្តេច Quang Trung-Nguyen Hue ទៀតផង៕
LAN ANH
-VOV WORLD