VOVWORLD_Hueជាអតីតរាជធានីស្ថិតនៅភាគកណ្ដាលវៀតណាមហើយ
ល្បីឈ្មោះដោយមានប្រាសាទវត្តអារ៉ាមបុរាណនិងអគារតំកល់សពនៃបណ្ដា
ស្ដេច Nguyen ផងនិងមានទេសភាពធម្មជាតិដ៏ល្អឆើតផង។ ក្នុងនោះទន្លេ
Huong ភ្នំ Ngu គឺជារមណីយដ្ឋានពីរដ៏ល្បីល្បាញជាទីបំផុតដែលបានបញ្ចូល
ទៅក្នុងអក្សរសាស្រ្តសិល្បះរបស់វៀតណាម។
ចំពោះប្រជាពលរដ្ឋ Hue អតីតរាជធានីល្អស្អាតគឺដោយសារទន្លេ
Huong។ ទន្លេមានន័យថាគន្ធានេះមានប្រវែង៨០គីឡូម៉ែត្រដោយចាប់
ប្រភពពីជួរភ្នំTruong Son ហូរខ្វាត់ខ្វែងក្នុងតំបន់ព្រៃភ្នំនិងកាត់ក្រុង Hue
ហើយហូរចូលទៅសមុទ្រ។ មុនពេលបានដាក់ឈ្មោះ Huong ទន្លេនេះនៅ
មានឈ្មោះផ្សេងៗដូចជា Linh Giang Huong Tra Thien Tra Lo Dung
និង Yen Luc។ អ្នកស្រាវជ្រាវអំពី Hue លោក Phan Thuan An បានឲ្យដឹងថា
" ចំពោះឈ្មោះទន្លេ Huong គឺដោយសារទន្លេនេះចាប់ប្រភពពីតំបន់
Huong Tra។ មុននេះ Hue ចំណុះទឹកដី Huong Tra ហេតុនេះហើយគេប្រើ
ឈ្មោះ Huong Tra ដាក់ឈ្មោះឲ្យទន្លេមួយនេះ។ នាគ្រាដំបូងគេហៅទន្លេ
Huong Tra យូរៗទៅហៅកាត់ថាទន្លេ Huong"។
មានការបកស្រាយមួយទៀតអំពីឈ្មោះនៃទន្លេ Huong ដែលមានន័យ
ថាគន្ធា។ នោះគឺដើមឡើយទន្លេនេះហូរកាត់បណ្ដាតំបន់ព្រៃភ្នំដែលមានរុក្ខ
ជាតិក្រអូប។ ហើយដល់ពេលហូរចូលទីក្រុង Hue ទឹកទន្លេយកតាមក្លិន
ក្រអូបនៃរុក្ខជាតិនានា។
ទន្លេ Huong ហូរកាត់ក្រុង Hue ដោយឆ្លងកាត់រមណីយដ្ឋាននិងកេរ៌្ត
តំណែលប្រវតិ្តសាស្រ្តបុរាណទាំងឡាយ។ ធ្វើដំណើរដោយទូកភ្ញៀវ
ទេសចរអាចគយគន់ទិដ្ឋភាពអតីតរាជធានី Hue ដ៏ល្អស្អាត។ ទូកឆ្លងស្ពាន
Da Vien Phu Xuan Trang Tien នឹងជូនភ្ញៀវទៅទស្សនាប្រាង្កតំកល់សព
ស្ដេច Minh Mang វិមាន Hon Chen វត្ត Thien Mu ឬបន្តដំណើរទៅកាន់ Thuan
An សំរាប់មុជទឹកនិងភ្លក់គ្រឿងសមុទ្រគ្រប់មុខ។
ជាពិសេសនាពេលយប់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិតែងតែ
ជ្រើសទួរជិះទូកនាគកំសាន្ដចំរៀង Hue។ធ្វើដំណើរលើទន្លេគយគន់
ទេសភាពផងស្តាប់កំសាន្ដចំរៀងប្រជាប្រិយវៀតណាមផងនោះធើ្វឲ្យភ្ញៀវ
ជក់ចិត្តនិងស្ងប់អារម្មណ៍។
រួមជាមួយទន្លេ Huong នេះភ្នំ Ngu Binh ជាអំណោយដ៏ថ្លៃថ្លាទីពីរដែល
ធម្មជាតិផ្ដល់ជូនទឹកដី Hue ដោយបង្កើតឡើងសោភ័ណ្ណភាពដែលមានទាំង
គីរីផងនិងគង្គាផង។ តាំងពីយូរណាស់មកហើយភ្នំ Ngu Binh និងទន្លេ Huong
បានក្លយទៅជានិមិត្តរូបនៃធម្មជាតិទឹកដី Hue។ ភ្នំ នេះមានឈ្មោះ Bang Son
ឬ Binh Sonដែលមានរូប៤ជ្រុងកំពស់១០៥ម៉ែត្រនៅសង្ខាងមានកូនភ្នំពីរ
ទៀតឈ្មោះTa Phu Son និង Huu Bat Son។ តាមក្រុមប្រវតិ្តសាស្រ្តវិទូថានា
សម័យមុនៗស្ដេចនិងមន្រ្តីនានាបានបញ្ជាឲ្យដាំដើមស្រល់តាំងពីជើងភ្នំរហូត
ដល់កំពូលភ្នំ។ ហើយភ្នំ Ngu Binh រួមជាមួយកូនភ្នំពីរមើលទៅមានរូបរាងដូច
សត្វហង្សកំពុងសន្ធឹងស្លាបការពារកំពែងរបស់ស្ដេចគ្រប់រាជកាល។ភ្ញៀវ
ទេសចរតែងតែមកទីនេះទស្សនាទេសភាពនៃក្រុងHue។ អ្នកស្រី Hoang
Bich Hanh ជាមគ្គុយទេសនៃក្រុមហ៊ុនទេសចរណ៍ Sinhcafe Tourist បានឲ្យ
ដឹងថា
"នៅពេលមេឃស្រឡះពីកំពូលភ្នំ Ngu Binh យើងអាចគយគន់ទិដ្ឋភាព
ក្រុង Hue ទាំងស្រុង។យើងឃើញបណ្ដាវិមានស្ដេចដ៏ស្អាតអស្ចារ្យរួមទាំង
វត្តអារ៉ាមបុរាណនិងទន្លេ Huong ហូររឹមៗ។ នៅខាងមុខគឺជាទួលស្រល់ខៀវ
ស្រងាត់បន្ទាប់មកគឺតំបន់ដីសណ្ដធំល្វឹងល្វើយរួមមានស្រុក Huong Thuy
Phu Vang និង Huong Tra។ នៅឆ្ងាយជាងបន្តិចគឺជាជួរភ្នំ Truong Son ដ៏
វែងអន្លាយគ្របដណ្ដប់ដោយពពក"។
រូបភាពភ្នំ Ngu Binh និងទន្លេ Huong ដ៏ល្អស្អាតនេះជានិច្ចស្ថិតក្នុងដួង
ចិត្តនិងព្រលឹងអ្នក Hue។ហើយសោភ័ណ្ណភាពនៃទឹកដី Hue ក៏ធ្វើឲ្យភ្ញៀវ
ទេសចរអង្រួនបេះដូងពេលមកទស្សនាHueម្ដងៗផងដែរ៕