ទន្លេក្រហមឬប្រភពដើមវប្បធម៌របស់អ្នកហាណូយ។
TO TUAN -  
(VOVWORLD) /  
Vovworld-ចាប់ប្រភពដើមពីYannan នៃប្រទេសចិនមានកម្ពស់១៧០០ម៉ែត្រ
ពីនីវ៉ូទឹកសមុទ្រទន្លេក្រហមហូរចូលវៀតណាមពីខែត្រ Lao Cai។វា ឆ្លងកាត់
ខែត្រ Yen Bai- PhuTho- និង ខែត្រVinh Phucមុនពេលហូរចូលក្រុងហាណូយ។
ពីនោះទន្លេក្រហមហូរកាត់ ខែត្រHung Yen-Ha Nam-Nam Dinh-Thai Binh
ហើយហូរចេញទៅសមុទ្រខាងកើត។ ទន្លេក្រហមមានប្រវែង១១៥០គីឡូម៉ែត្រ
ដែលក្នុងនោះមាន៨០០គីឡូម៉ែត្រហូរកាត់តំបន់ខ្ពង់រាបនិងតំបន់ព្រៃភ្នំនានា។ហេតុនេះហើយនារដូវភ្លៀងចរន្តទឹកគឺខ្លាំងណាស់។ល្បប់នៃទន្លេក្រហមច្រើន
សហសវត្សកន្លងទៅបានបង្កើតតំបន់ភូមិភាគដីសណ្តរដ៍ល្វីងល្វើយ១ពោរពេញ
ទៅដោយជីវជាតិដែលក្នុងនោះមានតំបន់ដីនៃរដ្ឋធានីហាណូយ។ទន្លេក្រហមមិនត្រឹមតែជានិមិត្តរូបនៃខឿនអារិយធម៌ស្រូវទឹកប៉ណ្ណោះទេថែមទាំងជានិមិត្តរូប
នៃវប្បធម៌របស់ប្រជាជនវៀតណាមទៀតផង។សាស្រ្តាចារ្យបណ្ឌិតTran Tri Doi អ្នកស្រាវជ្រាវវប្បធម៌នៅសកលវិទ្យាល័យហាណូយអោយដឹងថា៖“ ទន្លេក្រហម
មានច្រើនឈ្មោះដូចជា៖ Cai-Lo-Xich Dang-Dai Hoang និងHoang Giang។ក្រោយ
នោះបណ្តាជនបារាំងពេលមើលឃើញខ្សែទឹកពណ៌ក្រហមផ្ទុកទៅដោយល្បប់
ក្រហមបានដាក់ឈ្មោះថាទន្លេក្រហម។ឯជនវៀតណាមហៅថា៖Song Hong។ “
|
រូបថត អិនធឺណែត |
កំណាត់ទន្លេដែលឆ្លងកាត់ហាណូយមិនជាធំទេបើប្រៀបធៀបនឹងបណ្តោយសរុបនៃ
ទន្លេក្រហម។ប៉ុន្តែវាអាចបានបង្កើតខឿនវប្បធម៌១។នោះគឺជាបណ្តាភូមិនេសាទភូមិ
របរភូមិបុរាណ ស្ថិតនៅតាមសង្ខាងមាត់ទន្លេដែលនៅថែរក្សាទំនៀមទំលាប់ពោរ
ពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាមដដែល។នាបណ្តាឆ្នាំកន្លងទៅនេះ
បណ្តាភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសអាចធ្វើការទស្សនាទន្លេដោយការជិះ
នាវា។បងNguyen Manh Hung មគ្គុទេសទេសចរណ៍១នាក់អធិប្បាយថា៖“ ខឿនអរិ
យធម៌នៃទន្លេក្រហមជាខឿនអរិយធម៌១ក្នុងចំណោម៣៦ខឿនអរិយធម៌នៃពិភព
លោក។នៅត្រើយសង្ខាងទន្លេនេះខឿនអរិយធម៌នៃស្រូវទឹកនិងវប្បធម៌ភូមិសាស្រ្ត
បានចាប់បដិសន្ឋិ។ជនវៀតណាមបុរាណរំពឹងគិតថា៖ល្អបំផុតគឺជិតផ្សារ។ទី២គឺនៅ
ជិតទន្លេ។ជាទូទៅមុននេះផ្លូវគោកមិនទាន់បានអភិវឌ្ឍន៍នៅឡើយមនុស្សគ្រប់រូគ្នា
ធ្វើដំណើរតាមផ្លូវទឹកជាសារវ័ន្ត។
|
រូបថត អិនធឺណែត |
ដោយហេតុនេះពួកគេបានសាងសង់ភូមិរបរនិងផ្សារតាមសង្ខាងត្រើយនៃទន្លេហើយ
បង្កើតបានជាទំនៀមទំលាប់បរិយាកាសវប្បធម៌ផ្សារភ្ជាប់ជាមួយទន្លេជាបណ្តើរៗ។ “បណ្តាភ្ញៀវទេសចរអាចលង់ខ្លួនក្នុងទឹដ្ឋភាពទឹកទន្លេគួរឲ្យចាប់ចិត្តគយគន់សោ
ភ័ណ្ឌភាពល្អស្អាតរបស់ភូមិបុរាណនិងទៅទស្សនាវត្តនានាតាមមាត់ទន្លេ។ភ្ញៀវ
ទេសចរអាចចូលរួមពិធីបុណ្យប្រជាប្រិយ៍រកឃើញទំលាប់ធ្វើសក្ការះព្រះម៉ែដែលជា
ជំនឿពិសេសរបស់ប្រជាជនវៀតណាមនិងទៅទស្សនាភូមិភាជន៍Bat Trangដ៍ល្បី
ឈ្មោះដែលមានអាយុកាលជាង៧០០ឆ្នាំទៀតផង។ទួរទេសចរណ៍លើទន្លេក្រហម
នឹងជួយភ្ញៀវទេសចរយល់បន្ថែមប្រភពដើមនៃវប្បធម៌វៀតណាមជាពិតប្រាកដ៕
TO TUAN
-VOVWORLD