ទួរទេសចេណ៍វិហារបណ្តាស្តេចHung។
LAN ANH -  
(VOVWORLD) /  
(VOVWORLD)-នៅសល់តែជិត១ខៃនឹងទិវារំលឹកគុណដូនតាជាតិស្តេចHung
(ទី១០ខែទី៣គិតតាមច័ន្ទគតិ) ប៉ុន្តែបរិមាណភ្ញៀវទេសចរដែលមកដល់វិហារ
បណ្តាស្តេចHung ក្នុងប៉ុន្មានថ្ងៃនេះបានកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ពីទីក្រុងហា
ណូយគ្រាន់តែចំណាយពេលវេលាជាង១ម៉ោងជះរថយន្ត បណ្តាមិត្តនឹងមកដល់
មណ្ឌលគេរិ៍្តដំណែលវិហារបណ្តាស្តេចHungមណ្ឌលគេរិ៍្តដំណែលនេះត្រូវបាន
វិនិយោគជួសជួលកែលំអ ពី១ថ្ងៃទៅ១ថ្ងៃ។ផ្លូវទាំងឡាយត្រូវបានឈូសឆាយ
ពង្រីកធ្វើយ៉ាងស្អាត។មណ្ឌលលេងកំសាន្តនិងហាងលក់វត្ថុជាអនុស្សាវរីយ៍
ត្រូវបានប្រមូលផ្តុំនៅហ្នឹង១ កន្លែងក្នុងបំណងបំរើភ្ញៀវទេសចរមកពីឆ្ងាយយ៉ាង
ងាយស្រួលបំផុត។នាយកមណ្ឌលគេរិ៍្តដំណែលប្រវត្តិសាស្រ្ត វិហារបណ្តាស្តេច
លោកHung Nguyen Xuan Cac ឲ្យដឹងថា: “ពីប៉ុន្មានថ្ងៃដើមនិទាឃរដូវឆ្នាំនេះបាន
មានភ្ញៀវក្នុង ក្រៅប្រទេសនិងជនវៀតណាមនៅឯបរទេសជាង២លានលើកមក
ទស្សនា និងអុធធូបនៅវិហារបណ្តាស្តេចHung ។តាមការកាត់ស្មានថាឆ្នាំនេះនឹង
មានភ្ញៀវជាង៦លាននាក់មកដល់ដំបន់ដីដូនតា“។
វិហារបណ្តាស្តេចHung មានកំពស់ន១៧៥មែត្រប្រៀបនឹងផ្ទៃទឹកសមុទ្រស្ថិតនៅ
លើភ្នំ Nghia Linh ភូមិ Co Tichឃុំ Hy Cuong ស្រុកLam Thaoខេត្ត Phu Tho។អ្នកមគ្គុ
ទេសនៃ មណ្ឌលគេរិ៍្តដំណែលប្រវត្តិសាស្រ្ត វិហារបណ្តាស្តេចHungបានឲ្យដឹងថា
“ក្នុងអគារខាងក្រោយរបស់វិហារគេតម្កល់បដិមាករដូនតាជាតិ Lac Long Quan ដែលត្រូវបានចាក់ដោយសំរឹទ្ឋ ទម្ងន់1,5តោន កំពស់1,8មែត្រ។ ក្រោយពីវិហារ
ត្រូវបានសម្ពោធជនរួមជាតិនៅទូទាំងប្រទេសបានមក អុចធូបរំលឹកគុណដូនតា
ជាតិ“។ប្រជុំមណ្ឌលគេរិ៍្តដំណែល វិហារបណ្តាស្តេចHung រួមមានវិហារចំនួន4 វត្ត
១ និងប្រាសាទ ស្តេច Hung១។នៅខាងស្តាំនៃក្កោងទ្វាធំគឺវិហារ Gieng ។ឆ្លងកាត់
វិហារ Gieng គឺជាអគារសិលាចរិតបច្ឆ័យ។បន្ទាប់នោះគឺ វិហារHa។នៅខាងក្រោយ
វិហារHa គឺជាវិហារTrung។នេះជាកន្លែងដែលបណ្តាស្តេចHungធ្លាប់រៀបចំកិច្ចប្រជុំ
នានាដើម្បីពិភាគ្សាអំពីកិច្ចការនៃប្រទេសជាតិ។តាមរឿងព្រងដំណាលថាកន្លែង
នេះជាកន្លែងដេលព្រះរាជបុត្រាLang Lieu ថ្វាយ នំអន្សំជូនស្តេចHungទី៦។មកដល់
វិហារបណ្តាស្តេចHung គឺមកដល់ដំបន់ដីដូនតា ពីព្រោះថាប្រជាជាតិវៀតណាម
ទាំងមូលធ្វើសក្ការះបូជាដូនតាតែ១អង្គ។ដោយហេតុនេះ ការទៅធ្វើបុណ្ស នៅវិហារ
បណ្តាស្តេចHungនាដើមឆ្នាំបានក្លាយទៅជាភាពស្អាតវប្បធម៏១ ក្នុងជីវភាពព្រលឹង
របស់ជនវៀតណាមម្នាក់ៗ។ នាយិការមជ្ឈមណ្ឌលសេវាកម្មនិងទេសចរណ៍ វិហា
របណ្តាស្តេចHung លោកស្រីBui Thi Toan ឲ្យដឹងថា ភ្ញៀវដែលមកដល់ វិហារបណ្តា
ស្តេចHungអាចនឹងនរចិត្តទាំងស្រុងអំពីសេវាកម្មនៅទីនេះ។ លោកស្រីBui Thi Toan
ឲ្យដឹងថែមទៀតថា“ពេលភ្ញៀវមកដល់ ទីនេះ មជ្ឈមណ្ឌលនឹង ឆ្លើយតបរាល់សេវា
កម្មដូចជាសេវាកម្មដឹកជញ្ជូន អ្នកមគ្គុទេសណែនាំទៅទស្សនាប្រជុំវិហារបណ្តាស្តេច
Hung និងទិញវត្ថុជាអនុស្សាវរីយជាដើម“។
ទោះបីរស់នៅទីណាក៍ដោយក៍ជនវៀតណាមសុទ្ឋតែនឹកដល់ទិវារំលឹកគុណដូនតា
ជាតិ និងឆ្ពោះទៅដំបន់ដីដូនតា។ទីនេះជាកន្លែងប្រមូលផ្តុំវប្បធ៏ព្រលឹងរបស់ប្រជា
ជាតិវៀតណាម៕
|
ពិធីរំលឹកគុណបណ្តាស្តេចHung(Internet). |
LAN ANH
-VOVWORLD