ទួរទេសចរណ៍កំសាន្តចម្រៀង Hue លើទន្លេ Huong។
VINH PHONG -  
(VOVWORLD) /  
VOVWORLD-នាសព្វថ្ងៃទួរទេសចរណ៍កំសាន្តចម្រៀង Hue លើទន្លេ Huong
ត្រូវបានក្រុមហ៊ុនទេសចរណ៍ជាច្រើនរៀបចំអនុវត្ត។ដើម្បីចូលរួមទួរទេសចរណ៍
ភ្ញៀវទេសចរម្នាក់ៗត្រូវចំណាយប្រាក់ក្នុងម្នាក់ៗ១សែន៥ម៉ឺនដុងវៀតណាម។
ពីយូរៗណាស់មក ការពេញនិយមចូលរួម ទួរទេសចរណ៍កំសាន្តចម្រៀង Hue
បានក្លាយទៅជាម្ហូប១ខាងស្មារតីដ៍ថ្លៃថ្លាដែលមិនអាចខ្វះបាន ចំពោះបណ្តា
ភ្ញៀវទេសចរមានទឹកចិត្តស្រឡាញ់Hue ពេលមកដល់ ទីនេះម្តងៗ។
នាពេលយប់ទីក្រុងHueបានតុបតែងភ្លើងយ៉ាងល្អស្អាតពិសេសលើស្ពាន Truong
Tienភ្លើងគ្រប់ព័ណ៏ ចម្រុះនោះក៍ជាពេលវេលា ទូកខ្លះៗចាកចេញពីចំណត់ទៅ
កាន់កណ្តាលទន្លេHuongជាបន្តបន្ទាប់។ រាត្រីចម្រៀងHueត្រូវបានចាប់ផ្តើម ដូច្នេះ។
ក្នុង បរិយាកាសរាត្រីដ៍ស្ងប់ស្ងាត់ ស្រាប់តែសូរសំលេងនៃចាប៉ី Tranh តាខេនិង
ចាប៉ីTy លាន់លឺរំពងឡើង។។រាត្រីកាន់តែជ្រៅសូរសំលេងកាន់តែរន្លង់រន្លោច
ថែមទៀត។
|
ស្ពាន Truong Tienនៅទីក្រុងHue(Internet)។ |
នាសព្វថ្ងៃមានអង្គភាពអាជីវកម្មចំនួន១៣ដោយមានទូកទេសចរណ៍ជាង១០០
គ្រឿង សិល្បករនិងអ្នកចម្រៀងជាង៤០០នាក់ចូលរួមទួរទេសចរណ៍កំសាន្ត
ចម្រៀង Hue លើទន្លេ Huongជារៀងរាល់រាត្រី។សិល្បករនិងអ្នកចម្រៀងជាង
៤០០នាក់នេះត្រូវបានចែកជាក្រុមតូចៗ។និងក្រុមនិមួយៗមានប្រធាន១នាក់
បណ្តាសិល្បករនិងតន្រ្តីករ។លោកស្រីTon Nu Thi Hoaប្រធានក្រុមចម្រៀង Hue១ក្រុមបានអោយដឹងថា:“ នេះជាគ្លិប១របស់បណ្តាអ្នកស្រឡាញ់ ចម្រៀង Hue ។យើងខ្ញុំទៅច្រៀងបន្ថែម ក្រៅពីកិច្ចការជាប្រចាំថ្ងៃ។ការ ទៅច្រៀងដូច្នេះគ្មានអ្វីៗ
នឿហត់ទេ។ចំពោះខ្ញុំការ ទៅច្រៀងជួយខ្ញុំស្រឡាញ់វិជ្ជាជីវះនិងជីវិតថែមទៀត“។
បណ្តាបទចម្រៀង Hueគឺពោរពេញទៅដោយចរិតលក្ខណះតំបន់។។រាត្រីកាន់
តែជ្រៅ បរិយាកាសរាត្រីកាន់តែស្ងប់ស្ងាត់នោះទំនុក ច្រៀងNam Ai- Nam Binh
កាន់តែនឹករន្លង់រន្លោចទោះបីជាបណ្តាអ្នកចម្រៀងចូលរូមកម្មវិធីនេះបានពី៣ដល់
៥ឆ្នាំក៍ដោយក៍ចំពោះគេការរៀនបន្ថែមបទច្រៀងថ្មីជាកិច្ចការប្រចាំថ្ងៃមិនអាចខ្វះ
បានឡើយ។Thanh Tu –អ្នកចម្រៀង១នាក់បានចាត់ទុកថា អ្នកចម្រៀង១នាក់
ត្រូវចេះទំនុកHueជាច្រើន ដើម្បីឆ្លើយតបតាមសំណូមពររបស់ភ្ញៀវទេសចរ។
អ្នកចម្រៀ Thanh Tu ចែករំលែកថា: “បញ្ហាសំខាន់បំផុតពេលទៅច្រៀងគឺ
ទឹកចិត្តស្រឡាញ់វិជ្ជាជីវះ ការជក់ចិត្តជាមួយបទចម្រៀងនេះ និងចាត់ទុកនោះ
ជាជីវភាពរស់នៅរបស់ខ្លួនឯង។មុនពេលទៅច្រៀងយើងខ្ញុំក៍បានចូលរួម
វគ្គហ្វឺកហាត់នៅសាលានិងថ្នាក់ជាច្រើនផងដែរ“។
|
ទួរទេសចរណ៍កំសាន្តចម្រៀង Hue លើទន្លេ Huong
(Image: Internet) |
នាសព្វថ្ងៃចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ សិល្បករជានិច្ចកាលបញ្ចូល
បទចម្រៀងសម័យស្តីពីHueដូចជា”ភ្លៀងធ្លាក់លើទីក្រុង Hue “ឫ“Hue ជាទី
ស្រឡាញ់ “ជាដើមចូលក្នុងកម្មវិធីសិល្បះ។ភ្ញៀវទេសចរអាចស្តាប់កំសាន្ត
បណ្តាបទចម្រៀងនេះជាច្រើនលើកជាច្រើនសារហើយប៉ុន្តែវាក្លាយទៅជា
ជិតស្និទជាងទៀតពេលបទចម្រៀងនេះត្រូវបានសំដែងលើទឹកដី Hue៕
VINH PHONG
-VOVWORLD