ទួរទេសចរណ៍មិនគួររំលង

                    

​​​​​​​​​​​​​​​              
ទួរទេសចរណ៍មិនគួររំលង - ảnh 1
ឆ្នេសមុទ្រ Phu Quoc(រូបថត​Internet)
   

Vovworld- ក្នុងបុណ្យចូលឆ្នាំថ្មី២០១៣នេះបណ្តាទួរដែលទាក់ទាញភ្ញៀវទេសចរ
ជាច្រើនជាងគេគឺទួរទេចរណ៍ ឆ្នេសមុទ្រ នៅភាគកណ្តាលវៀតណាមដូចជា ឆ្នេ
សមុទ្រ Nha Trang Phan Thiet   Con Dao  និង Phu Quoc។ នៅបុណ្យតេតឆ្នាំនេះ
 Da Lat ជាទីក្រុងសម្រាក់បំប៉នកាយនៅដំបន់ខ្ពង់រាបវៀតណាមជាកន្លែងមកដល់
១ក្នុងចំណោមកន្លែងមកដល់ពេញនិយមរបស់ភ្ញៀវទេសចរជាច្រើននាក់។

លោកស្រី Nguyen Thi Nguyenនាយិការងមន្ទីវប្បធម៏កីឡានិងទសេចរណ៍ខេត្ត Lam Dongអោយដឹងថា​​​៖ក្នុងឱកាសនេះបរិមាណភ្ញៀវទេសចរជាពិសេសជនវៀតណាម
នៅឯបរទេសមកដល់ ទីក្រុងDa Latកើនឡើងយ៉ាងខ្លាំងក្លា។លោកស្រី ឲ្យដឹងថា៖
“ទីក្រុងDa Lat  ទាក់ទាញ    ជនវៀតណាមនៅឯបរទេសជាច្រើនកុះករមកទេស
ចរណ៍ក្នុងឱកាសនេះថ្នាក់ដឹកនាំខេត្តមានពិធីជួបមុខជាមួយបងប្អូនជនវៀតណាម
នៅឯបរទេស។សោភ័ណភាពស្រស់ស្អាតប្រៀបដូចជាឋានសួត៍របស់ Da Lat គឺ
ដោយសារត្រូវបានធម្មជាតិផ្តល់ជូនបានជាភ្ញៀជាច្រើនក្នុងប្រទេសមកដល់ទីនេះ
ជាពិសេសក្នុងបុណ្យចូលឆ្នាំថ្មីឬនៅរដូវក្តៅ“។

                     

ទួរទេសចរណ៍មិនគួររំលង - ảnh 2
ភ្ញៀវទេសចរបរទេសជាច្រើននាក់ចូលចិត្តទៅទេសចរណ៍ទីក្រុងDa Lat(  រូបថត​Internet)

ជាលើកទី២ដែលមកដល់ ទីក្រុងDa Lat  បងStefanជាភ្ញៀវទេសចរអាល្លឺម៉ង១រូបរីក
រាយដោយបានគយកន់ផ្កាគ្រប់ប្រភេទដែលរីកស្គុះស្គាយនៅឱកាសបុណ្យតេតនេះ
ជាពិសេសទឹកចិត្តស្រឡាញ់កកក្តៅចំពោះភ្ញៀវរបស់ប្រជាជននៅទីនេះ។បងចែក
រំលែកថា៖“  ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំង ទឹកចិត្តស្រឡាញ់កកក្តៅចំពោះភ្ញៀវ របស់
អ្នក Da Lat   ជាពិសេសម្ហូបអាហារ នៅទីនេះគឺមានរសជាតិដ៍ឈ្ងុយឆ្ងាញ់ណាស់។អាកាសធាតុនៅទីនេះគឺបរិសុទ្ឋអស្ចារ្យណាស់។ជីវភាពនារាត្រីគឺអ៊ូអរណាស់ “។

ឆ្នាំនេះបរិមាណភ្ញៀវដែលចុះឈ្មោះចូលរួមទួរទេសចរណ៍នៅដំបន់ប៉ែកខាងជើង
របស់វៀតណាមកើនឡើងយ៉ាងខ្លាំងក្លាភ្ញៀវដែលចុះឈ្មោះចូលរួមទួរនេះស្មើ៥០%
នៃចំណោមភ្ញៀវរបស់ក្រុមហ៊ុន Vietravel។បងស្រីThu Huong បុគ្គលិក Makertingនៃ
ក្រុមហ៊ុនភាគហ៊ុនទេសចរណ៍អន្តរជាតិ Khanh Sinh ទីក្រុងហាណូយអោយដឹងថា៖ចំនួនភ្ញៀវដែលចុះឈ្មោះចូលរួមទួរ  Sa Pa និង​Ha Longបានកើនខ្លាំងប្រៀបនឹងឆ្នាំ
២០១២។តាមបងស្រីថាៈ៖“  ទួរ ទេសចរណ៍  Ha Longឆ្នាំនេះទាក់ទាញភ្ញៀវជាច្រើន
កុះករដោយសារ  Ha Longទើបនឹងបានបញ្ចូលក្នុងបញ្ជីអច្ឆរិយវត្ថុពិភពលោកចំនួន៧។ភ្ញៀវបរទេស ដែល​ចូលមក​ទស្សនា​ភាគច្រើន​មាន​​ជនជាតិ​ អាល្លឺម៉ង់  រុស្ស៊ីអាមេរិកនិង
បារាំង។ល។  “។

​​​​​​​​​​​​​​​​​​                       

ទួរទេសចរណ៍មិនគួររំលង - ảnh 3
ចំនួនភ្ញៀវដែលចុះឈ្មោះ ចូលរួមទួរ Sa Pa កើនខ្លាំងប្រៀបនឹងឆ្នាំ២០១២(រូបថត​Internet)

ក្រៅពីនោះ​ទីក្រុង​ Sa Pa​ ដំបន់ដីផ្សេងៗដូចជា Moc Chau( ខេត្តSon La)Pu Luong
(ខេត្តThanh Hoa)ឬបឹង Ba Be (ខេត្តBac Can)ក៍ជាកន្លែងទេសចរណ៍ពេញនិយមរបស់
ភ្ញៀវទេសចរណ៍ក្នុង បុណ្យចូលឆ្នាំថ្មី២០១៣នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ