ទួរទេសចរណ៍រយះពេល១ថ្ងៃនៅលើទន្លេ Hong
LAN ANH -  
(VOVWORLD) /  
Vovworld-ក្នុងទួរទេសសចរណ៍រយះពេល១ថ្ងៃនៅលើទន្លេHongមានសកម្មភាព
ជាច្រើនសំរាប់ភ្ញៀវទេសចរជ្រើសរើស។ភ្ញៀវទេសចរអាចចូលរួមកម្មវិធីទៅទេស-ចរណ៍ដោយការជិះកុបាល រថយន្ត ម៉ូតូជាដើម។ប្រសិលបើចូលរួមទួរទេសចរណ៍
រកឃើញទន្លេHong រយះពេល១ថ្ងៃដោយការជិះនាវាដែលចេញដំណើរពីទីក្រុងហា
ណូយ ភ្ញៀវទេសចរអាចមកទស្សនាវិហា Dam វិហា Dai Loនៅស្រុក Thuong Tin
វិហា Chu Dong Tu នៅស្រុក Khoai Chau ខែត្រ Hung Yen។និងទីបញ្ចប់គឺភូមិរបរ
Bat Trang ស្រុក Gia Lam។នាយកក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ទេសចរណ៍ ទន្លេ
Hong លោក Nguyen Chi Thanh អោយដឹងថា៖“ នេះជាទួរទេសចរណ៍ត្រូវបានភ្ញៀវ
ទេសចរនិយមចូលចិត្ត។និង ភ្ញៀវទេសចរជាច្រើននាក់ជ្រើសរើស។កម្មវិធីនេះរួម
មានការទៅទស្សនាវិហាចំនួន៣គឺ វិហា Dam វិហា Dai Loនិងវិហាព្រះមែThoai។
ប្រការ១គួរឲ្យចាប់អារម្មណ៍ក្នុងកម្មវិធីនេះគឺដំណើរទៅទស្សនាភូមិរបរភាជន៍ Bat Trangជាភូមិរបរ១ដ៍ល្បីឈ្មោះនៅទីក្រុងហាណូយ “។
|
វិហា Dam (រូបថត: Internet) |
គ្មានអ្វីៗសប្បាយជាងពេលដែលឈរលើ នាវាទេសចរណ៍គយគន់ទេសភាពដ៍ល្អ
ស្រស់ត្រកាល ក៍ដូចជាភូមិសាស្រ្តនៅសង្ខាងទន្លេ។ភ្ញៀវទេសចរណ៍ជានិច្ចកាល
ជ្រើសរើសទួរទេសចរណ៍រយះ១ថ្ងៃលើទន្លHongនាថ្ងៃសៅន៏ឬអាទិត្យ។ ក្រោយពី
ចំណាយពេលវេលា២ម៉ោងេជិះនាវាលើទន្លេ Hongនៅវេលាម៉ោង៩កន្លែងមកដំបូង
គឺវិហា Dam និង វិហា Dai Lo។មានចម្ចាយពីទីកណ្តាលទីក្រុងមិនឆ្ចាយទេប៉ុន្តែ
ទីកន្លែងនេះនៅរក្សាបានចរិតលក្ខណះបុរាណដូចជាអណ្តូងទឹក ទីលានសាលាភូមិ
និងដើមជ្រៃពោធ៍។វិហា Dam ជាកន្លែងទេសចរណ៍ព្រលឹងគួរឲ្យចាប់អារម្មណ៍ដោយ
សារមានបរិវេណដ៍ទូលំទូលាយស្រឡះស្រឡំ។ភ្ញៀវទេសចរអាចដើរលេងកំសាន្ត
នៅជុំវិញ វិហាពិសារទឹកតែនិងទទួលទានបណ្តាម្ហូបអាហារមានរសជាតិឈ្ងុយ
ឆ្ងាញ់នៅទីនេះដូចជានំ day នំ la ។ល។អ្វីៗទាំងអស់បង្កើតឡើងចំណាប់អារម្មណ៍
សុខសាន្តត្រាណ។បង Ha An ជាជន១រូបដែលចូលចិត្តថតរូបប្រាប់ថា៖“ ទេសភាព
ជនបទនៅទីនេះធ្វើឲ្យខ្ញុំមានអារម្មណ៍សុខសាន្តត្រាណ។ នៅទីនេះខ្ញុំថតបានរូបថត ស្អាតជាច្រើន។អណ្តូងទឹកទីលានសាលាភូមិនិងផ្លូវតូចនៅទីនេះសុទ្ឋតែផ្តល់មកនូវ
ចំណាប់អារម្មណ៍ដោយឡែកសំរាប់ខ្ញុំ“។
|
វិហា Chu Dong Tu នៅស្រុក Khoai Chau(រូបថត: Internet) |
លោក Nguyen Chi Thanh នាយកក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ទេសចរណ៍ទន្លេHong អោយដឹងថា៖បណ្តាទួរទេសចរណ៍នៅលើទន្លេHong មានបណ្តាកន្លែងមកពោរពេញ
ទៅដោយអត្តសញ្ញាណវប្បធម៏នៃដំបន់វាលទំនាបទន្លេHongនាបច្ចុប្បន្នក្រុមហ៊ុនមាន
កម្មវិធីទៅទេសចរណ៍តាមបណ្តោយទន្លេ Hong ចំនួន១០។តែប្រការសំខាន់បំផុតគឺ
ទួរទេសចរណ៍ រយះពេល១ថ្ងៃលើទន្លេ Hongគ្រាន់តែចំណាយពី៣សែន៥ម៉ឺនដុងដល់
៥សែន៩ម៉ឺន៥ពាន់ដុងតែប៉ុណ្ណោះ។នៅចាំអីទៀតចូរមកចុះឈ្មោះចូលរួម ទួរទេស
ចរណ៍នេះដើម្បីលង់ខ្លួនទៅក្នុងធម្មជាតិនិងបណ្តែតអារម្មណ៍លើទន្លេក្រោយរយះពេល
១សប្តាហ៍ធ្វើការ៕
LAN ANH
-VOVWORLD