ទួរទេសចរណ៍ស្វែងយល់ ដំបន់ឦសាន្ត
LAN ANH -  
(VOVWORLD) /  
|
ល្បាក់ ទឹក Ban Gioc (រូបថត: Internet) |
Vovworld-កន្លែងមកដល់របស់បណ្តាជនដែលនិយមចូលចិត្តទៅទេសចរណ៍
គឺខេត្ត Ha Giang-Tuyen Quang-Bac Can និងCao Bang។កំណាត់ផ្លូវនៅដំបន់
ឦសាន្តផ្តល់មកភាពប្រថុយប្រថានសំរាប់ភ្ញៀវទេសចរ។Phuong Thaoបុគ្គលិក
១រូបនៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិផ្កាយថ្មីអោយដឹងថា៖” ទួរទេសចរណ៍
ស្វែងយល់ ដំបន់ឦសាន្តរួមមានខែត្រជាច្រើនបានជាភ្ញៀវទេសចរធ្វើដំណើរយូរ
ថ្ងៃ។ក្រោយបុណ្តតេតជាប្រពៃណីរបស់វៀតណាម ដំបន់នេះមើលដូចជាឋាន
សួត៍ផ្កា។ផ្កាម៉ាក់ខៃនិងផ្កាច្រើនប្រភេទរីកស្គុះស្គាយ។ស្តីពីទួរទេសចរណ៍នេះ
ជនជាច្រើននាក់និយាយដល់ខ្ពង់រាបថ្ម Ha Giang និងល្បាក់ទឹក Ban Gioc “។
|
ផ្ការីកស្គុះស្គាយ(រូបថត: Internet) |
ទីកន្លែងមកដល់គួរឲ្យទាក់ទាញក្នុងទួរទេសចរណ៍ដំបន់ ឦសាន្តគឺខេត្ត Ha Giangដោយមានដំបន់ល្បីឈ្មោះដូចជា Dong Van- Meo Vacនិង Lung Cu។
ក្នុងនោះ ខ្ពង់រាបថ្ម Dong Vanត្រូវបានអង្គការ UNESCO បញ្ចូលក្នុងបញ្ជីសួន
ឧទ្យានភូគុម្ភសាស្រ្តពិភពលោក។បើសិនជាមកដល់ទីនេះនាខែតុលាមិត្ត
អាចគយគន់ផ្ការីកលើដំបន់ខ្ពង់រាប Dong Van។
ក្រៅពិការគយគន់សោភ័ណ្ឌភាពល្អស្អាតនៃព្រៃភ្នំDong Van មិត្តអាចចូលរួម
ការប្រជុំផ្សាDong Vanដើម្បីយល់ច្បាស់អំពីចរិតលក្ខណះវប្បធម៏នៃបណ្តា
ជនជាតិនៅ ដំបន់ឦសាន្តវៀតណាមទៀតផង។ពេលប្រជុំផ្សាជានិច្ចកាល
រៀបចំឡើងនាថ្ងៃសៅនិងអាទិត្យនៅលើវាលកណ្តាលទីរួមស្រុក Dong Van
។ប្រការនេះគួរឲ្យទាក់ទាញចំពោះជនទៅផ្សានិងភ្ញៀវទេសចណ៍គឺតូបលក់
ម្ហូបអាហារនិងស្រា។
|
ដំបន់ខ្ពង់រាប Dong Van(រូបថត: Internet) |
ចង្រ្កានឆេះជានិច្ចបាយដំណើបក្តៅរមួតនិងតូបស្រាគឺណែណាន់តាន់តាប់
ដោយភ្ញៀវទេសចរ។ភ្ញៀវទេសចរអាមេរិក១រូបអោយដឹងថា៖” ខ្ញុំចូលចិត្ត
ពេលប្រជុំផ្សានេះ។ខ្ញុំឃើញថា៖ ពេលប្រជុំផ្សានេះមានចរិត្តលក្ខណះពិសេស
ជាច្រើននិងជនគ្រប់រូបស្រឡះចិត្តណាស់។ពេលវិលត្រឡប់មកអាមេរិកវិញ
ខ្ញុំនឹងឧទ្ទេសនាមជាមួយមិត្តភក្តិអំពីដំបន់នេះ “។
ចាកចេញពីខេត្ត Ha Giangបណ្តាទីមកដល់របស់Bac Can និងCao Bang
កំពុងរង់ចាំភ្ញៀវទេសចរណ៍។ក្នុងកម្មវិធីទេសចរណ៍ក្នុងសប្តាហ៍មុខសូម
អញ្ជើញអស់លោកអ្នកទៅកំសាន្តនិងរកឃើញវិសាលភាពនៃខេត្ត Cao Bang៕
LAN ANH
-VOVWORLD