ទីលាន Ba Dinh -ទីលាន នៃឯករាជ្យ
TO TUAN -  
(VOVWORLD) /  
Vovworld-ជនរួមជាតិជាទីមេត្រី!មនុស្សទាំងអស់ប្រសូតឡើងមានសិទ្ឋិស្មើភាព
គ្នាស្មើ។អាទិទេពជូនឲ្យយើងនូវសិទ្ឋិដែលគ្មាននរណារំលោភបំពានបានឡើយ
ក្នុងនោះមានសិទ្ឋិបានរស់សិទ្ឋិសេរីភាពនិងសិទ្ឋិទទួលសុភមង្គល”។
|
លោកប្រធានហូជីមិញថ្លែងសេចក្តីប្រកាសឯករាជ្យបង្កើតសាធារណរដ្ឋប្រជាធិយតេយ្យ
វៀតណាមនាថ្ងៃទី២កញ្ញា១៩៤៥នៅទីលាន Ba Dinh(រូបថត អិនធឺណែត) |
ពាក្សសំដីអមតនៃសេចក្តីប្រកាសឯករាជ្យថ្លែងដោយលោកប្រធានហូជីមិញនាថ្ងៃទី
២កញ្ញា១៩៤៥នៅទីលាន Ba Dinhមិនត្រឹមតែអះអាងនូវខឿនឯករាជ្យប៉ុណ្ណោះទេ
ថែមទាំងជាការចាប់ផ្តើមនៃសករាជ១ឯករាជ្យសេរីភាពរបស់ប្រទេសវៀតណាម
ទៀតផង។២៤ឆ្នាំក្រោយក៍នៅទីលាន Ba Dinhនេះដែរពិធីគោរពវិញ្ញាណក្ខ័ន្ឋលោក
ប្រធានហូជីមិញត្រូវបានរៀបចំឡើង។ទីលានប្រវត្តិសាស្រ្តនេះក៍ជាទីតាំងសំរាប់ការ
សំរាកចុងក្រោយរបស់អគ្គមគ្គទេសជាទីគោរពស្នេហារបស់ប្រជាជនវៀតណាមផង
ដែរ។ប្រាងតម្កល់សពលោកប្រធានហូជីមិញទទួលជនវៀតណាមនិងបរទេសរាប់ម៉ឺន
នាក់ជារៀងរាល់ថ្ងៃ។លោកNguyen Huu Chinh អតីតយុទ្ឋជន១រូបមកពីខែត្រPhu Tho
ភាគខាងជើងវៀតណាមរៀបរាប់ថា៖“ បណ្តា អតីតយុទ្ឋជនយើងខ្ញុំជួបប្រជុំគ្នានៅ
ទីលាន Ba Dinhដើម្បីទស្សនា ប្រាងតម្កល់សពលោកប្រធានហូជីមិញក៍ដូចជាការិ
យាល័យធ្វើការនិងគេហដ្ឋានរបស់លោកអ៊ុំ។ខ្ញុំនៅចង់ចាំពេលវេលាដែលទទួល
ដំណឹងស្តីពីមរណភាពរបស់លោកអ៊ុំនាឆ្នាំ១៩៦៩។ពេលនោះយើងខ្ញុំមានវត្តមាន
នៅសមរភូមិមុខ។បងៗកងទ័ពយើងខ្ញុំសន្យានឹងអនុវត្តបំណងប្រាថ្នាដ៍ទទូចរបស់
អ៊ុំគឺរំដោះភាគខាងត្បូងវៀតណាមឯកភាព្យប្រទេសជាតិ។“
|
ប្រាងតម្កល់សពលោកប្រធានហូជីមិញ(រូបថត អិនធឺណែត) |
ចំពោះជនវៀតណាមភាគច្រើនជាពិសេសគឺជនវៀតណាមនៅភាគកណ្តាលនិងភាគ
ខាងត្បូងវៀតណាមការទៅទស្សនាទីលាន Ba Dinhប្រាងតម្កល់សពលោកប្រធាន
ហូជីមិញក៍ដូចជាការិយាល័យធ្វើការនិងកេហដ្ឋានរបស់លោកអ៊ុំជាបំណងនៃជីវិត
ទាំងមូល។ឆ្នាំនេះលោកស្រីNguyen Thi Hanh មកពីខែត្រ Binh Thuanភាគកណ្តាល
វៀតណាមបានអនុវត្តសុបិនរបស់ខ្លួន។លោកស្រីនិយាយដោយក្តីរំជួលចិត្តថា៖“ ថ្ងៃនេះខ្ញុំមកគោរពវិញ្ញាណក្ខ័ន្ឋលោកប្រធានហូជីមិញនៅប្រាងតម្កល់សពទៅទស្ស
នាកេហដ្ឋាននិងបឹងចញ្ចឹមត្រីរបស់លោកអ៊ុំហូ។ខ្ញុំបានមើលឃើញឆ័យយាលក្ខនិង
វត្ថុដែលលោកអ៊ុំហូបានប្រើប្រាស់។ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់។លោកអ៊ុំហូបាន
បូជាអស់១ជីវិតដើម្បីប្រទេសជាតិតែមិនបានឃើញជ័យជំនះចុងក្រោយ។លោកអ៊ុំហូ
មិនបានឃើញយ៉ាងណា ប្រទេសជាតិផ្លាស់ប្តូរក៍ដូចជា ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបានកែលំអរ។ខ្ញុំរៀនបានគំរូសីលធម៌ជាច្រើនរបស់លោកអ៊ុំហូ។ខ្ញុំនិងរៀបរាប់
ប្រការជាមួយកូនចៅ។ខ្ញុំជឿជាក់ថា៖ជនគ្រប់រូបដែលមកទស្សនាគេហដ្ឋាន លោកអ៊ុំ
ហូនឹងចង់ចាំជានិច្ចនូវពាក្សទូន្មានរបស់លោកអ៊ុំហូថា៖យើងវរួមគ្នាកសាងនិងអភិវឌ្ឍន៍
ប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួន។ “
|
រូបថត VOV |
ដោយមានបណ្តោយ៣២០ម៉ែត្រនិងទទឹង១០០ម៉ែត្រ ទីលាន Ba Dinhជាទីលានធំ
ជាងគេនៅប្រទេសវៀតណាមនាបច្ចុប្បនេះ។ ទីលានរួមមានការ៉េស្មៅចំនួន២៤០
នៅផ្លាស់គ្នារវាងវាជាផ្លូវធ្វើដំណើរមានទទឹង១,៤ម៉ែត្រ។នៅកណ្តាលទីលាន គឺជា
ដងទង់ខ្ពស់២៥ម៉ែត្រ។ ទីលាន Ba Dinhក៍ជាទីកន្លែងដែលព្យុហយាត្រាសំខាន់ៗ
នៃប្រទេសជាតិប្រព្រិត្តទៅនិងជារមណីដ្ឋានពេញចិត្តរបស់អ្នកហាណូយនិងភ្ញៀវ
ទេសចរទៀតផង៕
TO TUAN
-VOVWORLD