ទេសចរណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់នៅ Da Lat ខេត្តLam Dong
Lan Anh -  
(VOVWORLD) /  
VOVWORLD_អញ្ជើញមកទស្សនាក្រុង Da Lat ភ្ញៀវទេសចរនឹងបានគយគន់
ទេសភាពធម្មជាតិស្រស់ត្រកាល អាកាសជាតិត្រជាក់ស្រួល និងសំណង់ស្ថាបត្យ
កម្មពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជនក្នុងតំបន់។ ជាពិសេស
គេនឹងបានទស្សនាការដាំដុះផ្កាដោយបច្ចេកវិទ្យាខ្ពស់នៅតាមភូមិដាំផ្កាទាំងឡាយ
នៅទីនេះទៀតផង។
ផលិតកម្មកសិកម្មដោយបច្ចេកវិទ្យាខ្ពស់មានន័យថាការធ្វើកសិកម្មដោយអនុវត្ត
បច្ចេកវិទ្យាថ្មីៗទៅក្នុងផលិតកម្មដូចជា ឧស្សាហូបនីយកម្មកសិកម្ម ស្វ័យប្រវត្ត
បចេ្ចកវិទ្យាព័ត៌មាន បចេ្ចកវិទ្យាសារជាតិថ្មី បចេ្ចកវិទ្យាជីវវិទ្យា រួមជាមួយពូជដើមឈើ
មានគុណភាពខ្ពស់ដែលផ្ដល់ទិន្នផលខ្ពស់ព្រមទាំងលូតលាស់ចីរភាពផ្អែកលើការដាំ
ដុះដំណាំសរីរាង្គ។ រូបសណ្ឋានអភិវឌ្ឍន៍ផលិតកម្មកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ត្រូវ
បានចាត់ទុកជាជំហានលោតផ្លោះមួយ របស់ Da Lat។ ក្នុងរយៈពេលអភិវឌ្ឍន៍ដ៏ខ្លី
តាមទិសដៅនេះ មុខមាត់លើវិស័យសេដ្ឋកិច្ចវប្បធម៌នៃតំបន់បានមានការប្រែប្រួល
យ៉ាងខ្លាំង។ នាសព្វថ្ងៃ ក្នុងទូទាំងទីក្រុង Da Lat មានផ្ទៃដីធ្វើកសិកម្មចំនួន៤ភាគ៥
បានអនុវត្តបច្ចេកវិទ្យាខ្ពស់។ នៅក្រុងផ្កានេះ គ្រួសារនិងក្រុមហ៊ុនជាច្រើនបានគួបផ្សំ
យ៉ាងស្អិតរមួតរវាងការពង្រីកកសិកម្មជាមួយការបើកសេវាកម្មទេសចរណ៍។តាម
លោកស្រី Nguyen Thi Nguyen នាយិកាមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lam
Dong បានឲ្យដឹងថា
“ខេត្តLam Dong បានបញ្ជាណែនាំការងារឧទេ្ទសនាម ផ្សព្វផ្សាយយ៉ាងណា
ដើម្បីជំរុញការអភិវឌ្ឍន៍កសិកម្ម។ នាបច្ចុប្បន្ននេះខេត្តមានប្រៀបខ្លាំងចំនួន២នោះ
គឺការអភិវឌ្ឍន៍ទេសចរណ៍និងអភិវឌ្ឍន៍កសិកម្មដោយបច្ចេកវិទ្យាខ្ពស់។ ទិសដៅ
អភិវឌ្ឍន៍កសិកម្មដោយបច្ចេកវិទ្យាខ្ពស់នេះគឺបង្កើតឡើងកសិផលដែលនាំមកតំលៃ
ខ្ពស់សំរាប់កសិករ។ម្យ៉ាងទៀតយើងខ្ញុំក៏ចង់ទាក់ទាញភ្ញៀវទេសចរមកទស្សនា
កសិដ្ឋានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទាំងនេះផងដែរ។”
|
រូបសណ្ឋានអភិវឌ្ឍន៍ផលិតកម្មកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ត្រូវបានចាត់ទុកជាជំហានលោតផ្លោះមួយ របស់ Da Lat |
ខេត្ត Lam Dong ជ្រើសរើសភូមិដាំផ្កាចំនួន៣គឺភូមិ Ha Dong Thai Phien និងVan
Thanh ជាកន្លែង សំខាន់សំរាប់ភ្ញៀវទេសចរមកទស្សនានិងស្វែងយល់អំពីបចេ្ចក
វិទ្យាដាំដុះផ្កា ផលិតនិងប្រមូលផលផ្កា។ ការចូលរួមរបស់ក្រុមអ្នកដាំផ្កាទៅក្នុង
ទេសចរណ៍បានជួយបង្កើនការទាក់ទាញលើវិស័យនេះ។ លោក Nguyen Van Dan ជា
ម្ចាស់ចំការផ្កានៅភូមិផ្កា Ha Dong បានឲ្យដឹងថា គ្រួសារលោកដាំផ្កាលើផ្ទៃដី៣០០០
ម៉ែត្រក្រឡាហើយជំនាញដាំផ្កាស្បៃរឿងនិងផ្កាដាលីយ៉ា។នាគ្រាដំបូងគ្រួសារលោក
គ្រាន់តែទិញលក់ផ្កាជាធម្មតាទេតែគិតតាំងពីពេលបើកទ្វារទទួលភ្ញៀវមកទស្សនា
មកគឺពាណិជ្ជសញ្ញាផ្ការបស់លោកត្រូវបានគេស្គាល់ដល់ច្រើនជាង។លោក Dan បាន
ឲ្យដឹងថា
“ មុននេះយើងខ្ញុំឧទ្ទេសនាមផលិតផលផ្ការបស់ខ្លួនជាមួយអតិថិជនដែលធ្លាប់
ស្គាល់ដល់ផ្ការបស់គ្រួសារខ្ញុំ។ តែចាប់តាំងពីពេលបើកទ្វារទទួលភ្ញៀវមកទស្សនានាឆ្នាំ២០១២មកគឺផលិតផករបស់យើងខ្ញុំត្រូវបានគេផ្សព្វផ្សាយយ៉ាងខ្លាំង។ខ្ញុំ
ឧទ្ទេសនាមជាមួយភ្ញៀវអំពីប្រភេទផ្កានានាក្នុងចំការរាប់ទាំងបចេ្ចកទេសដាំដុះទៀត
ផង”។
នាឆ្នាំ២០១០ Da Lat ទទួលភ្ញៀវទេសចរចំនួន៣លាននាក់។ តួលេខនេះបាន
កើនឡើង៥លាន១សែននាក់ក្នុងឆ្នាំ២០១៥។ បរិមាណភ្ញៀវកើនឡើងជារៀងរាល់ឆ្នាំ
បានបង្ហាញឲ្យឃើញថាជោគជ័យនេះគឺដោយសារការទាក់ទាញនៃរូបភាព
ទេសចរណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ដែលប្រជាជននៅទីនេះនាំមកជូនភ្ញៀវ
ទេសចណ៍៕
Lan Anh
-VOVWORLD