ទេសចរណ៍បៃតងនៅ Hoi An ទាក់ទាញភ្ញៀវទេសចរ

(VOVWORLD) - ប្រភេទ «ទេសចរណ៍បៃតង- homestay» នៅទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាមកាន់តែទាក់ទាញអ្នកដែលចូលចិត្តរកឃើញ អត្តសញ្ញាណវប្បធម៌វិសេសវិសាលនៃតំបន់នេះ។ ភ្ញៀវទេសចរជាច្រើនកុះករមកទស្សនានៅទីក្រុង Hoi An ដើម្បីស្វែងយល់ថែមទៀតនូវទំនៀមទំលាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះ។ 
ទេសចរណ៍បៃតងនៅ Hoi An ទាក់ទាញភ្ញៀវទេសចរ - ảnh 1 ទេសចរណ៍បៃតងនៅ Hoi An ទាក់ទាញភ្ញៀវទេសចរ

ខុសពីទីកន្លែងមកដល់ផ្សេងៗនៅវៀតណាម បណ្ដាគ្រួសារធ្វើទេសចរណ៍ homestay នៅ Hoi An មានតែពី ៣ បន្ទប់ដល់ ៤ បន្ទប់ សំរាប់ភ្ញៀវទេសចរប៉ុណ្ណោះ។ បណ្ដាភ្ញៀវទេសចរមកទស្សនានៅទីនេះសុទ្ធតែចាត់ទុកជាសាចញាតិក្នុងគ្រួសារ។ គេទៅផ្សារជាមួយម្ចាស់ផ្ទះចុះដាំស្រូវ នេសាទត្រី ធ្វើចម្ការ ដាំបាយនិងច្រៀងបទចម្រៀង bai choi។ សម្របខ្លួនក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃនោះជួយឲ្យភ្ញៀវទេសចរយល់បន្ថែមអំពីទំនៀមទំលាប់និងរបៀបរស់នៅរបស់ប្រជាជននៅទីក្រុង Hoi An។ នារដូវភ្លៀងទឹកជំនន់ ភ្ញៀវទេសចរមកទស្សនា Hoi An ច្រើន ជាង  ជាពិសេសគឺភ្ញៀវទេចរអឺរ៉ុប។ លោក Le Ngoc Thuan អ្នកធ្វើអាជីវកម្ម homestay ដំបូងគេនៅភូមិ An Bang ទីក្រុង Hoi An បានរៀបរាប់ថា៖

«ដើម្បីរក្សានិងអភិវឌ្ឍន៍ homestay យើងខ្ញុំគប្បីរក្សាអត្តសញ្ញាណវប្បធម៌និងទំនៀមទំ លាប់របស់សហគមន៍។ ព្រោះថា អត្តសញ្ញាណវប្បធម៌និងស្ថាបត្យកម្មទីក្រុងសមស្របនឹង វប្បធម៌ជនបទ។ ភ្ញៀវទេសចរបរទេសដែលមកស្វែងយល់អំពីវប្បធម៌រកឃើញថា៖ អត្តសញ្ញា វប្បធម៌ជនបទវិសេសវិសាលណាស់។ នាបុណ្យចូលឆ្នាំថ្មីឬបុណ្យណូអែល ខ្ញុំក៏តុបតែងយ៉ាង ម៉េចឲ្យសមស្រប ដូចជា ដើមស្រស់ណូអែល ដើម្បីភ្ញៀវទេសចរបរទេសមានអារម្ភណ៍ក្នុង បរិយាកាសឆ្នាំថ្មីនៅទីនេះ។»

ទេសចរណ៍បៃតងនៅ Hoi An ទាក់ទាញភ្ញៀវទេសចរ - ảnh 2 ទេសចរណ៍បៃតងនៅ Hoi An ទាក់ទាញភ្ញៀវទេសចរ

នៅភូមិសមុទ្រ An Bang នៅសង្កាត់ Tan An ទីក្រុង Hoi An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៨ គ្រួសារណាក៏ដោយក៏ទទួលភ្ញៀវទេសចរបរទេសដែរ។ អាស្រ័យដោយការអភិវឌ្ឍន៍ ទេសចរណ៍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Truong Thi Cuom ប្រជាជនមួយរូបនៅទីនេះ បានឲ្យដឹងថា៖

«មុននេះ យើងខ្ញុំនឹងកូនខ្ញុំជួយការងារនៅក្រៅ នឿយហត់ណាស់។ ប៉ុន្តែ អាស្រ័យដោយការបើក  អាជីវកម្ម Homestay ជីវភាពរស់នៅត្រូវបានកែលំអច្រើន។ យើងខ្ញុំទទួលភ្ញៀវទេសចរជា ច្រើនជាងគេនាសិសិរដូវ ចំណូលមួយខែទទួលបាន ២០ លានដុង។ នាបច្ចុប្បន្ន ប្រជាជន នៅទីនេះបើក Homestay ច្រើន។ ជីវភាពរស់នៅស្ថិរភាព។»

នាឆ្នាំ ២០១០ «ទេសចរណ៍បៃតង- Homestay» ត្រូវបានចាប់ផ្តើមនៅទីក្រុង Hoi An ខេត្ត Quang Nam។ ពីមូលដ្ឋានមួយចំនួន រហូតមកដល់ពេលនេះ ទីក្រុងមាន Homestay ចំនួន ៣២០ មូលដ្ឋានដោយមានបន្ទប់ឡើងដល់ ១២០០។ ប្រភេទ Homestay បានដោះស្រាយបញ្ហាការងារធ្វើសំរាប់ប្រជាជននៅទីនេះ រួមវិភាគទានធ្វើឲ្យសម្បូរបែបប្រភេទសេវាកម្មលំនៅដ្ឋាន។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An លោក Nguyen Van Son បានឲ្យដឹងថា៖

«ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងបានកំណត់ Homestay ជាផលិតផលទេសចរ ណ៍ មិនមែនជាសេវាកម្មលំនៅដ្ឋានធម្មតាទេ។ ទីក្រុងបានចេញផ្សាយការកំណត់ចាំបាច់មួយ ចំនួនសំរាប់ការធ្វើអាជីវកម្ម Homestay។ អ្នកសូមធ្វើអាជីវកម្ម Homestay ប៉ុន្តែ មិនរស់នៅទី នោះ គឺមិនត្រូវបានផ្តល់លិខិតទេ។ ភ្ញៀវទេសចរមកទស្សនា ត្រូវដឹងថានណាជាប្រជាជន មូលដ្ឋានរស់នៅដូចម្តេចហើយពិសោធន៍ទំនាមទំលាប់នៅទីនេះដូចជា៖ការសែនដូនតានិងធ្វើស្រែចម្ការយ៉ាងដូចម្តេច។»

ទេសចរណ៍បៃតងនៅ Hoi An ទាក់ទាញភ្ញៀវទេសចរ - ảnh 3 «ទេសចរណ៍បៃតង- Homestay»

Homestay នៅទីក្រុង Hoi An គឺជាប្រភេទទេសចរណ៍បៃតងគួរឲ្យទាក់ទាញចំពោះ ភ្ញៀវទេសចរដែលចូលចិត្តរកឃើញភាពស្រស់ស្អាតនៃវប្បធម៌នៅតំបន់នេះ។ទីក្រុង Hoi An កំពុងដំណើរការត្រួតពិនិត្យនិងរៀបចំផែនការឡើងវិញបណ្តាញ Homestay។ គោលដៅ ដែលរដ្ឋអំណាចនិងប្រជាជននៅទីនេះឆ្ពោះទៅនោះគឺធ្វើយ៉ាងម៉េចដើម្បីប្រភេទេសទេសចរណ៍ Homestay កាន់តែសម្បូរបែបថែមទៀតហើយពោរពេញទៅដោយចំណុចពិសេសដោយ ឡែកទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ