Lan Anh -  
(VOVWORLD) /  
VOVWORLD_នៅពេលរដូវក្ដៅមកដល់ម្ដងៗ មនុស្សគ្រប់រូបសុទ្ធតែចង់ទៅ
សមុទ្រដើម្បីមុជទឹក សំរាកលំហែកាយ។នៅប្រទេសវៀតណាមកោះPhu Quoc ជា
កន្លែងដ៏ល្អមួយសំរាប់ភ្ញៀវទេសចរទៅលេងកនុងរដូវក្ដៅ។នៅកោះPhu Quoc
មានពន្លឺថ្ងៃចាំងពេញមួយឆ្នាំជាមួយឆ្នេរខ្សាច់សម៉ត់ខៃ ទឹកសមុទ្រថ្លាឆ្វង់ហើយ
មានគ្រឿងសមុទ្រដ៏ស្រស់ឆ្ងាញ់ពិសារផងដែរ។
កោះPhu Quoc ចំណុះខេត្ត Kien Giang ភាគខាងត្បូងវៀតណាមជាកោះធំ
បំផុតក្នុងប្រទេសដែលមានលក្ខណៈធម្មជាតិអំណោយផលគឺទេសភាពស្រស់ស្អាត
និងសំបូរធនធានធម្មជាតិ។ មកទស្សនា Phu Quoc ភ្ញៀវទេសចរមានការស្ងប់
អារម្មណ៍ដោយសារនៅទីនេះមានឆ្នេរខ្សាច់ធម្មជាតិនៅឆ្ងាយពីបរិយាកាស
អ៊ូអរ។អ្នកស្រី Bellaជាភ្ញៀវទេសចរមួយរូបមកពីប្រទេសស្វីសបាននិយាយថា
“ នាងខ្ញុំចូលចិត្តកោះPhu Quocដោយសារភាពជិតស្និទនិងការញញឹមបង្ហាញ
នូវភាពកក់ក្ដៅរបស់ប្រជាជននៅកន្លែងនេះសំរាប់ភ្ញៀវ។កោះនេះមានទេសភាព
ស្រស់ស្អាតអស្ចារ្យដែលមិនអាចពិពណ៌នាឲ្យអស់បានឡើយ”។
សណ្ឋាគារភាគច្រើននៅកោះPhu Quoc ប្រមូលផ្ដុំនៅឆ្នេរBai Daiដែលជាឆ្នេរ
ខ្សាច់ធំបំផុតនៃកោះនេះ។ទឹកសមុទ្រនៅBai Daiថ្លាយង់ហើយមានទេសភាព
ធម្មជាតិស្រស់ត្រកាលដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន ABC News ជ្រើស
ជាឆ្នេរខ្សាច់លេខ១ក្នុងចំណោមឆ្នេរខ្សាច់ល្អស្អាតបំផុតចំនួន៥លើពិភពលោក។
ក្រៅពីBai Dai ភ្ញៀវទេសចរក៏ចូលចិត្តទៅទស្សនាឆ្នេរខ្សាច់ Bai Sao ស្ថិតនៅ
ខាងត្បូងកោះដែរ។ Bai Saoមាន ចំងាយ ២៥គីឡូម៉ែត្រពីទីរួមស្រុក Duong Dong
ដែលជាទីរហោស្ថានសំរាប់អ្នកទេសចរមកស្រូបយកខ្យល់អាសាសបរិសុទ្ធ។ អ្នក
ស្រី Lilian ជាភ្ញៀវទេសចរមកពីប្រទេសហូឡង់បានសំណេះសំណាលថា
“ ពីក្រុងហូជីមិញ យើងខ្ញុំជិះយន្តហោះមកកាន់Phu Quocហើយចំណាប់
អារម្មណ៍ដើមដំបូងរបស់ខ្ញុំគឺកោះមួយមានខ្សាច់ស។យើងខ្ញុំចាប់ផ្ដើមការសំរាក
លំហែកាយដោយការទៅហែលទឹកសមុទ្រនិងដេកហាលថ្ងៃ។ខ្ញុំពេញចិត្តនឹង
វិស្សមកាលរបស់ខ្លួនណាស់”។
|
ដោយមានទេសភាពធម្មជាតិដ៏ល្អស្អាត កោះPhu Quoc កំពុងអភិវឌ្ឍន៍ស្មើនឹងបណ្ដាឋានសួគ៌ទេសចណ៍ល្បីឈ្មោះលើពិភពលោក |
នាឆ្នាំនេះ ខេត្ត Kien Giang ត្រូវបានជ្រើសជាអង្គភាពរៀបចំឆ្នាំទេសចរណ៍
ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu Longដោយប្រធានបទ” ស្វែងយល់
ទឹកដីភូមិភាគខាងត្បូង”ដែលក្នុងនោះកោះPhu Quoc ជាកន្លែងរៀបចំព្រឹតិ្តការ
សំខាន់ៗស្ទើតែទាំងអស់។ នាបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន
ត្រៀមខ្លួនបើកផ្លូវហោះហើរទៅកាន់ Phu Quoc ដើម្បីឆ្លើយតបទៅនឹងតម្រូវការ
របស់ភ្ញៀវដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកHuynh Quang Hung
អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកPhu Quoc បានឲ្យដឹងថា
“ នាសព្វថ្ងៃមានការហោះហើរក្នុងស្រុកមួយចំនួនដូចជាHa Noi – Phu
Quoc ក្រុងHo Chi Minh – Phu Quoc និង Can Tho – Phu Quoc ដែលមានទាំង
អស់២០ឬ២២ជើងក្នុងមួយថ្ងៃ។ ឥឡូវគេកំពុងត្រៀមរៀបចំបើកផ្លូវហោះហើរ
Phu Quoc - សឹង្ហបុរី Phu Quoc - កម្ពុជា Phu Quoc - ចិន និងPhu Quoc -
រុស្ស៊ី។ក្នុងឆ្នាំ២០១៦នេះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបាន
ចុះបញ្ជីសុំបើកផ្លូវហោះហើរថ្មី”។
ដោយមានទេសភាពធម្មជាតិដ៏ល្អស្អាត កោះPhu Quoc កំពុងអភិវឌ្ឍន៍
ស្មើនឹងបណ្ដាឋានសួគ៌ទេសចណ៍ល្បីឈ្មោះលើពិភពលោក៕
Lan Anh
-VOVWORLD