ទស្សនាក្រុង Da Lat

VOVWORLD_ទីក្រុង Da Lat ចំណុះខេត្ត Lam Dongភូមិភាគកណ្ដាលវៀត
ណាម។​ ក្រុងនេះ​នៅបានគេហៅថាក្រុងនៅលើតំបន់ខ្ពង់រាប ក្រុងនៃក្ដីស្នេហ៍ ក្រុង
អ័ព្ទ ក្រុង​និទាឃរដូវ​ និងក្រុង Festival​ផ្កា។ សូមអញ្ចើញលោកអ្នកនាងទៅទស្សនា
ក្រុង Da Latតាមរយៈអត្ថបទរបស់អ្នកនិពន្ធ Lan Anhក្រោមចំណងជើងថា Da Lat 
ក្រុងFestival ផ្កា។

        ក្នុងរយៈពេលកន្លងទៅនេះ រូបភាពនៃក្រុង Da Latត្រូវបានផ្សព្វផ្សាយយ៉ាង​ខ្លាំង
​ជាមួយពាណិជ្ជសញ្ញាថាក្រុងFestival ផ្កា។ នាឆ្នាំ២០០៥ក្រុង Da Lat រៀបចំមហោ
ស្រព​ផ្កាជាលើកដំបូង។ តាំងពីនោះមក ភ្ញៀវទេសចរមកទស្សនាក្រុងនេះកាន់តែ
ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមតែក្នុងរយៈពេល៥ថ្ងៃបើកFestival ផ្កា
ឆ្នាំ២០១៥​ប៉ុណ្ណោះ​​មានមនុស្សចំនួន៥០ហ្មឺននាក់មកទស្សនាទីក្រុងនៅលើខ្ពង់រាប
នេះ។ ​តាម​លោក​​Vo Ngoc Hiep ប្រធានគណៈកម្មាធិការប្រជាជនក្រុងDa Lat ឲ្យដឹ
ងថា មហោ​ស្រព​ផ្កាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវ
ទេសចរអំពីក្រុង Da Lat ស្រស់បំព្រងកក់ក្ដៅរាក់ទាក់ជាមួយភ្ញៀវទេសចរជាតិនិង
អន្តរជាតិ។ ក្រៅពីផ្សព្វផ្សាយនូវរូបភាព Da Lat  Lam Dong Festival ផ្កាដែលទើប
នឹងបានរៀបចំឡើង​នាចុងខែ​ធ្នូ​ឆ្នាំ២០១៥​ដើមខែមករាឆ្នាំ២០១៦កន្លងទៅនេះ នៅ
មាន​លើកតម្កើងពីរបរដាំដុះនិង​លក់ផ្កា​ទៀត​ផង។ប្រធានគណៈកម្មាធិការប្រជាជន
ក្រុងDa Lat ឲ្យដឹងថា

      “ គោលដៅនៃ Festivalលើកនេះគឺលើកតម្កើងតំលៃរបស់ក្រុមអ្នកផលិតផ្កា
 របស់​ប្រជា​កសិករ​ដាំដុះផ្កានិងរបស់អ្នកលក់ដូរផ្កា។នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយ
​ពាណិ​ជ្ជ​សញ្ញាសក្ដានុពលរបស់ទីក្រុង Da Lat និយាយដោយឡែកនិងខេត្ត Lam
Dong​ និយាយ​រួមអំពីផ្កា ​សេវាកម្មទេសចរណ៏ អំពីតែ កាហ្វេក្នុងគោលបំណងរួម​ចំ
ណែក​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច របស់ក្រុងនិងខេត្ត”។

ទស្សនាក្រុង Da Lat - ảnh 1
ជោគជ័យមួយនៃFestival ផ្កាDa Lat គឺទាក់ទាញបាននូវការចូលរួមនៃសហគមន៍ទាំងមូលក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយរូបភាពក្រុង។ក្នុងនោះក្រុមអ្នកធ្វើចំការបានឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីការដាំដុះផ្កានិងបន្លែនៅ Da Lat


          ទឹកដី Da Lat មានអាកាសធាតុត្រជាក់ស្រួល។ សីតុណ្ហភាពគិតជាមធ្យម​ជា​
រៀង​រាល់ថ្ងៃគឺពី១៥ដល់២៤អង្សាសេ។ភ្ញៀវទេសចរមកទស្សនា Da Lat សង្កេត​
ឃើញ​ថា​ក្នុង​មួយថ្ងៃអាកាសធាតុនៅកន្លែងនេះមាន៤រដូវគឺរដូវត្រជាក់ រដូវផ្ការីក 
រដូវក្ដៅ និងរដូវស្លឹកឈើជ្រុះ។ ទន្ទឹមនឹងធម្មជាតិអំណោយផល វប្បធម៌ដ៏សម្បូបែប
របស់ប្រជាជននៅតំបន់ខ្ពង់រាបនេះក៏រួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ។
 លោក Nguyen Van Huong​ អតីតនាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត
Lam Dongបានឲ្យដឹងថានាបច្ចុប្បន្ន​នេះ​​រដ្ឋអំណាចនិងប្រជាជនកំពុងខិតខំប្រឹង
ប្រែងកសាងពាណិជ្ជសញ្ញាទីក្រុងFestival ផ្កា។ លោក Huongបានថ្លែងយ៉ាងដូច្នេះ
ថា

  “ យើងធ្វើយ៉ាងណាដើម្បីពេលភ្ញៀវទេសចរមកទស្សនា Da Latម្ដងៗ នៅឯណាក៏​
គេ​ឃើញដើមឈើនិងផ្កាដែរ។ ផ្កានៅតាមដងវិថី ផ្កានៅតាមផ្ទះ​ ផ្កានៅតាម​គ្រប់​
រមនីយដ្ឋាន​។​ ជារៀងរាល់ឆ្នាំ ក្រុងDa Latដាំបន្ថែមនូវដើមឈើនៅតាមផ្លូវថ្នល់​ រីឯ​
ស្ថាប័ន​​​​​​​រដ្ឋនានាត្រូវតែដាំពូជដើមឈើណាឲ្យសមស្របជាមួយDa Lat។ រដ្ឋអំណាច
ក៏​បំផុស​​ចលនា​​ប្រជាជនដាំដុះដើមឈើ​និងផ្កានៅជុំវិញផ្ទះផងដែរ”។

        ជោគជ័យមួយនៃFestival ផ្កាDa Lat គឺទាក់ទាញបាននូវការចូលរួមនៃ
សហគមន៍​ទាំងមូលក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយរូបភាពក្រុង។ក្នុងនោះ
ក្រុមអ្នកធ្វើចំការបានឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីការដាំដុះផ្កានិងបន្លែនៅ
Da Lat ។ តាមលោក Dang ​Bao Vinh ជាអ្នកដាំផ្កានៅភូមិផ្កាThai Phien​បានឲ្យដឹង
ថា

   “នៅ Da Lat មានភូមិផ្កាចំនួន៣នោះគឺភូមិផ្កាHa Dong  ភូមិផ្កាVan Thanh និង​ភូមិ
ផ្កាThai Phien។ ភូមិផ្កានីមួយមានលក្ខណដោយឡែក​ពីគ្នា។​អ្នកភូមិVan Thanh 
ជំនាញដាំផ្កាកុលាបរីឯភូមិVan Thanhដាំដុះផ្កាស្ពៃរឿង”។

        ក្រោយមហោស្រពចំនួន៦លើក Festival ផ្កា Da Lat បានក្លាយទៅជា​ពាណិជ្ជ
​សញ្ញា​ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ