ទស្សនាកេរ្តិ៍ដំណែលជាតិផ្ទះបុរាណ Huynh Thuy Le
(VOVWORLD) - ផ្ទះបុរាណ Huynh Thuy Le ស្ថិតនៅលេខ២៥៥ A វិថី Nguyen Hue ទីក្រុង Sa Dec ខេត្ត Dong Thap ភាគខាងត្បូងវៀតណាម ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ ដំណែលជាតិកាលពីឆ្នាំ២០០៩។
ផ្ទះបុរាណ Huynh Thuy Le មើលពីខាងក្រៅ (រូបថត៖ VOV) |
នេះជាសំណង់មួយក្នុងចំណោមសំណង់ ស្ថាបត្យកម្មដ៏វិសេសវិសាលបំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long។ មិនត្រឹមតែ ប៉ុណ្ណោះទេ ផ្ទះបុរាណនេះថែមទាំងល្បីល្បាញដោយសារវាមានរឿងរ៉ាវដល់សេចក្ដី ស្នេហ៍ឆ្លងដែនរវាងម្ចាស់ផ្ទះនេះគឺបុរសជនជាតិវៀតណាមដើមកំណើត Hoa លោក Huynh Thuy Le ជាមួយអ្នកអក្សរសាស្ត្រល្បីល្បាញជនជាតិបារាំង លោកស្រី Marguerite Duras ក្នុងប៉ុន្មានឆ្នាំដើមសតវត្សទី២០។
ផ្ទះបុរាណនេះត្រូវបានកសាងឡើងនាឆ្នាំ១៨៩៥នៅក្នុងមណ្ឌលជួញដូរ ទំនិញដ៏មមាញឹកនៅតាមមាត់ទន្លេ Sa Dec ដោយលោក Huynh Cam Thuan (ឪពុករបស់លោក Huynh Thuy Le) ជាពាណិជ្ជករជនជាតិ Hoa មានស្ដុកស្ដម ម្នាក់។ លោក Huynh Thuy Le ដែលជាម្ចាស់ផ្ទះនេះ បានលាចាកលោកទៅនាឆ្នាំ ១៩៧២។ បន្ទាប់នោះ គ្រួសារលោកបានចាកចេញទៅរស់នៅឯបរទេស ទុកផ្ទះ ចោលទំនេរ។ ដល់ឆ្នាំ១៩៧៥ ផ្ទះត្រូវបានប្រើប្រាស់ជាស្ថាប័នអាជ្ញាធរ ហើយដល់ឆ្នាំ ២០០៧ ផ្ទះបានក្លាយទៅជាទីកន្លែងទេសចរណ៍។
ល្វែងកណ្ដាលផ្ទះសម្រាប់ការធ្វើសក្ការៈបូជា |
ផ្ទះបុរាណ Huynh Thuy Le ជាផ្ទះ៣ល្វែងតាមបែបប្រពៃណីនៅតំបន់ប៉ែក ខាងលិចភាគខាងត្បូង។ មើលពីខាងក្រៅផ្ទះនេះដូចទៅនឹងវីឡាដោយស្ថាបត្យ កម្មបារាំងមួយខ្នង ប៉ុន្តែនៅខាងក្នុងគឺរចនាបទស្ថាបត្យកម្មតាមបែបចិនទៅវិញ។ ដំបូល ផ្ទះត្រូវបានប្រក់ក្បឿង នៅសង្ខាងដំបូលរាង កោងដូចរូបរាងទូកតាមបែបវត្តអារ៉ាមនៅ តំបន់ភាគខាងជើង សំដៅបង្កើតលក្ខណៈទន់ភ្លន់ចំពោះដំបូល។ ផ្ទះនេះមានទំហំ មិនសូវធំទេ ប៉ុន្តែគ្រឿងសង្ហារឹមល្អប្រណិតមែនទែន ហើយត្រូវបាន ចែកជា៣ ល្វែង។ ល្វែងនៅខាងក្រៅជាទីកន្លែងធ្វើសក្ការៈបូជានិងកន្លែងទទួលភ្ញៀវ។ ចំណែកឯ ល្វែងនៅខាងក្នុង ជាបន្ទប់គេង។ លោកស្រី Lam Thi Hong Diem មគ្គុទ្ទេសនៅ ផ្ទះបុរាណ Huynh Thuy Le បានអោយដឹងថា៖
“ឥិដ្ឋសាងសង់ផ្ទះត្រូវបាននាំចូលពីបារាំងទាំងស្រុង ហើយឈើដ៏ល្អប្រណិតត្រូវ បាននាំចូលពីកម្ពុជា។ កំរាលផ្ទះខូងបន្តិចនៅកណ្ដាល ដោយសារតាមហុងស៊ុយ របស់ជនជាតិ Hoa ថា ធ្វើខូង អញ្ចឹង ដើម្បីអោយទឹកហូរចូលផ្ទះ មានន័យថា ប្រាក់ ក៏ហូរចូលផ្ទះដែរ។ នៅល្វែងកណ្ដាលមានទីធ្វើសក្ការៈបូជាព្រះបាទ គួន អ៊ូ (Guan Yu)។ គំនូរព្រះបាទ គួន អ៊ូ ត្រូវបានឪពុកលោក Huynh Thuy Le អញ្ជើញជាង គំនូរនៅខេត្ត Fujian របស់ចិន មកគូរ។ នេះជាគំនូរមួយក្នុងចំណោមគំនូរស្អាត បំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long។ មុននេះ ផ្ទះមានបន្ទប់គេងចំនួន៤បន្ទប់ ប៉ុន្តែដល់បច្ចុប្បន្ននៅរក្សាបានត្រឹមតែ២បន្ទប់តែប៉ុណ្ណោះ ហើយយើងក៏បើកសេវាកម្ម ហូមស្ទេរដែរ”។
ទីធ្វើសក្ការៈបូជាព្រះបាទ គួន អ៊ូ។ |
មុននេះ ផ្ទះមានផ្ទៃដីសរុបជាង២០០០ម៉ែត្រការ៉េ ប៉ុន្តែដោយសារផលប៉ះ ពាល់ពីដំណើរការធ្វើនគរភាវូបនីយកម្ម អញ្ចឹងដល់សព្វថ្ងៃត្រឹមតែរក្សាបាននូវ ផ្ទៃដី២៥៨ម៉ែត្រការ៉េប៉ុណ្ណោះ។ បណ្ដាគ្រឿងសង្ហារឹមដូចជាទ្វារ ទូ គ្រែ និង អាសនៈ សុទ្ធតែត្រូវបានឆ្លាក់យ៉ាងល្អប្រណិត ហើយគ្រឿងប្រដាប់ប្រដារដូចជា ទូស្រា ឈុតពែងតែ ថូរ ចង្កៀង និងទូរទស្សន៍ នៅតែត្រូវបានរក្សាដដែលរហូត ដល់សព្វថ្ងៃ។ បន្ទាប់ពីទៅទស្សនាផ្ទះបុរាណ Huynh Thuy Le រួច លោក Xavier Lloansi ភ្ញៀវទេសចរម្នាក់មកពីប្រទេសអេស្ប៉ាញ បានសម្ដែងនូវចំណាប់អារម្មណ៍ថា៖
“ផ្ទះនេះស្អាតណាស់ ដោយសារតែវាគួបផ្សំរវាងស្ថាបត្យកម្មបែបអាស៊ី ជាមួយបែបអឺរ៉ុបមើលទៅពិតជាសក្តិសម។ នេះជាផ្ទះដ៏ចម្លែកអារម្មណ៍បើធៀបនឹង ផ្ទះផ្សេងៗដែលខ្ញុំធ្លាប់បានទស្សនា។ យើងខ្ញុំចូលចិត្តទៅទស្សនាផ្ទះដែលមាន ស្ថាបត្យកម្មសាមញ្ញ ហើយស្វែងយល់អំពីជីវភាពរស់នៅប្រជាជនក្នុងតំបន់។ យ៉ាងណាមិញ ខ្ញុំបានដឹងថា នេះជាផ្ទះរបស់ពាណិជ្ជករមានស្ដុកស្ដមម្នាក់ អញ្ចឹងហើយទើបវាមានលក្ខណៈពិសេសបែបនេះ”។
គ្រឿងសង្ហារឹមក្នុងផ្ទះសុទ្ធតែបានឆ្លាក់យ៉ាងល្អប្រណិត |
ផ្ទះបុរាណ Huynh Thuy Le ល្បីល្បាញអាស្រ័យដោយប្រលោមលោក “គូស្នេហា” និងខ្សែភាពយន្តមានចំណងជើងដូចគ្នា ដែលនិយាយអំពីសេចក្ដី ស្នេហ៍ពិតប្រាកដរបស់លោក Huynh Thuy Le ជាមួយអ្នកអក្សរសាស្ត្រជនជាតិ បារាំងលោកស្រី Marguerite Duras។ យ៉ាងណាមិញ ដោយសារភាពខុសប្លែក ខាងវប្បធម៌ និងឋានៈមិនសមគ្នារវាងគ្រួសារទាំងពីរ អញ្ចឹងឪពុកលោក Huynh Thuy Le មិនអនុញ្ញាតអោយពួកគេរៀបអាពាហ៍ពិពាហ៍នោះទេ។ រឿងស្នេហា នេះអូសបន្លាយត្រឹមតែរយៈពេល១៨ខែប៉ុណ្ណោះ។ ក្រោយពីវិលត្រឡប់មកបារាំង វិញ អ្នកអក្សរសាស្ត្រលោកស្រី Marguerite Duras បាននិពន្ធប្រលោមលោក ដោយមានចំណងជើងថា “គូស្នេហា” ដោយដំណាលពីរឿងស្នេហាមុននេះ៥០ ឆ្នាំ។ វណ្ណកម្មនេះទទួលបានពានរង្វាន់ Goncourt ដែលជាពានរង្វាន់ផ្នែកអក្សរ សាស្ត្រដ៏ថ្លៃថ្លាបំផុតរបស់បារាំង។ លោកស្រី Lam Thi Hong Diem មគ្គុទ្ទេសនៅ ផ្ទះបុរាណ Huynh Thuy Le បានអោយដឹងថា៖
“ប្រលោមលោកនេះត្រូវបានបកប្រែជាភាសាចំនួន៤៣ ហើយត្រូវបានប្រែ ក្លាយទៅជាខ្សែភាពយន្ដដ៏ល្បីល្បាញលើពិភពលោកដែរ។ ពួកគេផលិតខ្សែភាព យន្តនេះចាប់ពីឆ្នាំ១៩៩០ដល់ឆ្នាំ១៩៩១ ហើយចាក់បញ្ចាំងជូនដល់មហាជនទៅទស្សនានាឆ្នាំ ១៩៩២ ដោយអ្នកដឹកនាំរឿងជនជាតិបារាំងលោក Jaques Annaud អនុវត្ត។ ខ្សែ ភាពយន្តនេះមានឈុតខ្លះៗដែលត្រូវបានថតនៅវៀតណាមដូចជានៅ Sai Gon Can Tho Sa Dec ប៉ុន្តែមិនថតនៅផ្ទះនេះទេ។ គេត្រូវតែជួលផ្ទះបុរាណ Binh Thuy នៅ Can Tho ដើម្បីថត។ ក្រោយពីបែកគ្នាជាមួយលោកស្រី Marguerite Duras មក លោក Huynh Thuy Le រៀបការ ជាមួយលោកស្រី Nguyen Thi My នៅខេត្ត Tien Giang តាមការរៀបចំរបស់ឪពុក។ គ្រួសារគេមានកូនចំនួន៥នាក់ ដែលទៅសិក្សារៀនសូត្រនៅបារាំងទាំងអស់”។
នាសព្វថ្ងៃ ផ្ទះបុរាណ Huynh Thuy Le ជាគោលដៅទេសចរណ៍គួរអោយ ទាក់ទាញចំពោះភ្ញៀវទេសចរ ដែលមិនអាចរំលងបាននាពេលមកដល់ខេត្ត Dong Thap ម្ដងៗ។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកដល់ទីនេះ បានស្គាល់ដល់ផ្ទះ នេះតាមរយៈប្រលោមលោក “គូស្នេហា” ឬខ្សែភាពយន្តមានចំណងជើងដូចគ្នា។ គេមកដល់ទីនេះមិនត្រឹមតែដើម្បីទស្សនាភាពស្រស់ស្អាតនៃផ្ទះនេះប៉ុណ្ណោះទេ ថែមទាំងដើម្បីចាប់អារម្មណ៍ពីពីមនោសញ្ចេតនាដ៏ខ្លាំងក្លានៃរឿងស្នេហាដ៏រ៉ូមែនទិក ខ្លី ប៉ុន្តែអមតៈនោះ ទៀតផង៕