ទស្សនាខេត្ត Nam Dinh

VOVWORLD_ស្ថិតនៅប៉ែកអាគ្នេយ៍តំបន់ដីសណ្ដទន្លេក្រហមភាគខាង
ជើងវៀតណាមខេត្ត Nam Dinhថែរក្សានិងអភិរក្សបាននូវតំលៃវប្បធម៌ប្រពៃណី
ជា​ច្រើនអំពី​ទំ​នៀមទំលាប់ ជំនឿសាសនា ពិធីបុណ្យទាន ភូមិរបរ និងកេរិ៍្តតំណែល
ប្រវតិ្តសាស្រ្តវប្បធម៌ជាដើម។ ក្រៅពីនោះ ខេត្ត Nam Dinhក៏មានលក្ខណៈធម្មជាតិ
អំណោយផលដើម្បី​អភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ី ពិសេសគឺទេសចរណ៍សមុទ្រ។

        ខេត្ត Nam Dinhមានចំងាយ១០០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។​ ផ្លូវ
គមនាគមន៍​ពីហាណូយទៅ Nam Dinhមានភាពងាយស្រួលហើយភ្ញៀវទេសចរ
អាចធ្វើដំណើរ​តាម​រថភ្លើង ​​ឡានឬម៉ូតូក៏បាន។Nam Dinhជាទឹកដីមានអត្ត
សញ្ញាណវប្បធម៌​ដ៏សំបូរបែប​រួម​ជាមួយ​ពិធី​បុណ្យ​ប្រពៃណីជាច្រើន។តាមស្ថិតិ 
នាបច្ចុប្បន្នក្នុង​ខេត្តនេះមានកេរិ៍្តតំណែល​​វប្បធម៌ប្រវតិ្តសាស្រ្តប្រមាណ៤០០០ 
ដែលលេចធ្លោជាងគេគឺវិមាន Day វត្ត Co Le វត្ត​Keo Hanh Thien ស្ពានNgoi
វត្តLuong និងដងទង់Nam Dinh។ ក្រៅពីនោះនៅមាន​កេរិ៍្ត​តំណែល​​​វប្បធម៌
ប្រវតិ្តសាស្រ្តផ្សាភ្ជាប់ជាមួយឥស្សរជនល្បីឈ្មោះដូចជា បណ្ឌិត​Nguyen ​Hien
បណ្ឌិតLuong The Vinh កវីTu Xuong កវីNguyen Binh និងអតីត​អគ្គលេ​ខា
បក្ស​លោកTruong Chinh។ រួមជាមួយកេរិ៍្តតំណែល​​វប្បធម៌ប្រវតិ្តសាស្រ្តខេត្ត Nam
 Dinhមានភូមិរបរចំនួន៧០ភូមិ​ដែលផលិតគ្រឿងឈើ គ្រឿងដែក​ ត្បាញ​ផ្ដៅ
ឬស្សី​និងដើមឈើលំអ។ ខេត្តNam Dinhនៅអភិរក្ស​បាននូវ​ពិធី​បុណ្យ​ប្រពៃណី
​ជាង​១០០ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងនោះមានបុណ្យវិមាន Day
 បុណ្យ​វិហារTranនិងបុណ្យផ្សារ​Vieng។​តាមលោក Do Vu Loi នៅវិទ្យាស្ថាន
ស្ថាបត្យ​កម្មជាតិ​បានឲ្យដឹងថា

     “ ចំពោះកេរិ៍្តតំណែល​​នៅខេត្តNam Dinhនេះភាគច្រើនគឺកេរិ៍្តតំណែល​វប្បធម៌
​រួមជាមួយពិធីបុណ្យនានា។អស់រយៈពេលរាប់ពាន់ឆ្នាំ ខេត្តនៅរក្សាបាននូវ
កេរិ៍្តតំណែល​នានាពីរជ្ជកាល Ly   Tran   Le។កេរិ៍្តតំណែលទាំងនេះមានតំលៃធំធេង
ណាស់ចំពោះ​វិស័យវប្បធម៌សង្គម”។

ទស្សនាខេត្ត Nam Dinh - ảnh 1
ឧទ្យានជាតិ Xuan Thuy នៅខេត្តNam Dinh


ស្ដីពីសក្ដានុពលទេសចរណ៍នៃទឹកដីដ៏ស្រស់ស្អាតនេះលោកNguyen Cong Khuong​
ប្រធាន​ការិយាល័យទេសចរណ៍មន្ទីរវប្បធម៌កីឡាខេត្តNam Dinhបានឲ្យដឹងថា

“Nam Dinhជាស្រុកកំណើតរបស់ស្ដេច Tran។មុននេះ៧៥០ឆ្នាំស្ដេចTran​
បាន​ចាប់​ផ្ដើមបុព្វហេតុនិងសំរេចជោគជ័យនៅខេត្តនេះ។ទឹកដីបុរាណNam
Dinhមាន​ប្រភព​ទ្រព្យ​សម្បត្តិទេសចរណ៍វប្បធម៌ដ៏សម្បូរបែប។នោះគឺពិធីបុណ្យ
ទាននានានៅតាមកេរិ៍្តតំណែល បុណ្យក្នុងរដូវផ្ការីកនិងបុណ្យនៅភូមិដ្ឋានជាដើម”។

Nam Dinh មានឆ្នេរសមុទ្រប្រវែង៧២គីឡូម៉ែត្រដែលបានកសាងជាតំបន់
​ទេសចណ៍​​​គួរឲ្យទាក់ទាញដូចជាឆ្នេរ Thinh Long នៅស្រុកHai Hau​  ឆ្នេរQuat Lam
 នៅ​ស្រុកGiao Thuy។ជាពិសេសឧទ្យានជាតិ Xuan Thuy មានព្រៃលិចទឹក​ប្រៃ​
ដែល​សម្បូរ​ទៅដោយ​ពពួកមច្ឆានិងបក្សាបក្សីគ្រប់ប្រភេទ។ Nam Dinhនៅមាន
កន្លែងគួរឲ្យ​ទាក់​ទាញជាច្រើន​ទៀតដែលកំពុងរង់ចាំភ្ញៀវទេសចរមកស្វែងយល់៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ