ទស្សនាខ្ពង់រាប Lang Biang
Lan Anh -  
(VOVWORLD) /  
VOVWORLD_ខ្ពង់រាប Lang Biang ឬហៅថាខ្ពង់រាប Lam Vien មានចំងាយ១២
គីឡូម៉ែត្រពីខាងជើងក្រុង Da Lat ជារមនីយដ្ឋានដែលភ្ញៀវទេសចរមិនអាចរំលង
បានឡើយនាពេលមកទស្សនាក្រុង Da Lat ម្ដងៗ។ តំបន់នេះមានអាកាសធាតុ
ត្រជាក់ស្រួលពេញមួយឆ្នាំ មានទួលព្រៃស្រល់ខៀវស្រងាត់និងពពកគ្របដណ្ដប់លើ
កំពូលភ្នំ Lang Biang។
ខ្ពង់រាប Lang Biang ជារមនីយដ្ឋានបែបធម្មជាតិផងហើយក៏ជាជីវមណ្ឌលបំរុង
ពិភពលោកដែលបានអង្គការយូណេស្កូទទួលស្គាល់នាឆ្នាំ២០១៥ផងដែរ។ Lang Biang
ជាជីវមណ្ឌលបំរុងពីភពលោកដំបូងនៅទឹកដី Tay Nguyen ចំណុះខេត្ត Lam Dong
ដែលមានផ្ទៃ ជិត២៧៥៥០០ហិកតា។ នៅទីនេះមានរុក្ខជាតិដ៏សំបូរបែប រួមជាមួយ
វប្បធម៌គងឃ្មោះដ៏វិសេសវិសាលរបស់ប្រជាជនគ្រប់ជនជាតិទៀតផង។ នៅក្នុង
ជីវមណ្ឌលបំរុងមួយនេះមានព្រៃស្រោងដ៏ទូលាយដែលនៅកណ្ដាលជាឧទ្យានជាតិ
Bidoup-ភ្នំBa។ នាយកមជ្ឈមណ្ឌលពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត
Lam Dong លោកVu Van Tuបានឲ្យដឹងថា
“ មកទស្សនាក្រុង Da Lat ភ្ញៀវទេសចរបានស្រូបយកខ្យល់អាកាសបរិសុទ្ធនិងទៅ
ទស្សនាទេសភាពធម្មជាតិគួរឲ្យគាប់ចិត្ត។ ក្នុងនោះមានការឡើងភ្នំ Lang Biangដែល
មានកំពស់ជិត២០០០ម៉ែត្រប្រៀបពីនីវ៉ូទឹកសមុទ្រ។ ឈរនៅលើកំពូលភ្នំនេះភ្ញៀវ
ទេសចរអាចគយគន់ទិដ្ឋភាពព្រៃឈើនិងទីក្រុង Da Latទាំងស្រុង។ក្រៅពីនេះយើង
ក៏បានទស្សនាភូមិឃុំរបស់ប្រជាជនគ្រប់ជនជាតិដែលរស់នៅតាមជើងភ្នំជាមួយ
វប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់គេផងដែរ”។
|
រូបភាពទឹកដី Da Lat ផ្សាភ្ជាប់ជាមួយនឹងភ្នំ Lang Biang។ នេះជាភ្នំដែលមានរឿងរ៉ាវស្នេហាជាច្រើនរបស់ប្រជាជនរស់នៅជើងភ្នំ |
ពីជើងភ្នំ Lang Biang អ្នកទេសចរនឹងធ្វើដំណើរឡើងកំពូលភ្នំពីរចំណុះជីវមណ្ឌល
បំរុងពិភពលោកLang Biangដែលមានចំងាយផ្លូវ១៤គីឡូម៉ែត្រ។ ឡើងភ្នំមានពីរកំពូល
ដែលមួយមានកំពស់១៩៥០ម៉ែត្រ មួយទៀតកំពស់២១៦៩ម៉ែត្រនោះភ្ញៀវទេសចរតែង
តែដើរកាត់ព្រៃស្រល់ដើម្បីគយគន់បឹង Dan Kia ទឹកថ្លាយង់ ឬក៏ដើរកាត់ព្រៃស្រោង
ដែលមានផ្លូវចោតខ្វាត់ខ្វែង រួមទាំងដើមឈើនិងផ្ទាំងថ្មធំដេរដាស។កាន់តែឡើង
ជិតដល់កំពូលភ្នំ អាកាសធាតុកាន់តែត្រជាក់។ លោក Hong Quan ជាពលរដ្ឋមួយរូប
ក្នុងតំបន់នេះបានឲ្យដឹងថា
“ រូបភាពទឹកដី Da Lat ផ្សាភ្ជាប់ជាមួយនឹងភ្នំ Lang Biang។ នេះជាភ្នំដែលមាន
រឿងរ៉ាវស្នេហាជាច្រើនរបស់ប្រជាជនរស់នៅជើងភ្នំ។ ចូលភូមិLang Biang លោកអ្នក
នឹងទៅកាន់ជើងភ្នំហើយឡើងភ្នំ។ ពេលឡើងដល់កំពូលភ្នំ លោកអ្នកនឹងមានការ
ចាប់អារម្មណ៍យ៉ាងខ្លាំងអំពីស្មារតីនិងកំលាំងរបស់ខ្លួន ”។
ចំពោះក្រុមអ្នកចូលចិត្តដើរផ្សងព្រេងនិងស្វែងយល់ធម្មជាតិគឺគេតែងតែជ្រើស
រើសការដើរថ្មើជើង។ ក្រៅពីនោះនៅមានជំរើស២ទៀតនោះគឺជិះរទេះសេះនិងជិះឡាន
Jeep។ តាមអ្នកស្រី Bich Chiជាអ្នកមគ្គុទេសនៃក្រុមហ៊ុន Sai Gon Tourist បានឲ្យដឹង
ថា
“ បើភ្ញៀវជិះឡានJeep គឺមានសុវិត្ថភាពនិងលឿនជាងដោយចំណាយពេលតែ១០
នាទីប៉ុណ្ណោះគឺឡើងដល់កំពូលភ្នំ។ តាមផ្លូវលោកអ្នកមានបទពិសោធន៍ដ៏ល្អប្រសើរ
ពេលបានគយគន់ព្រៃស្រល់និងជិះឡានលើផ្លូវបត់បែនខ្វាត់ខ្វែង”។
ពេលឡើងដល់កំពូលភ្នំ Lang Biang ដែលមានកំពស់ ១៩៥០ម៉ែត្រប្រៀបនឹង
នីវ៉ូទឹកសមុទ្រនោះភ្ញៀវទេសចរហាក់លិចលង់ទៅក្នុងសមុទ្រពពកមួយ។ ក្រឡេកមើល
ទៅ ទីក្រុង Da Lat លេចចេញដូចជាគំនូរមួយផ្ទាំង រីឯបឹង Dan Kia និង អូរ Vang
ដូចក្រណាត់ធំមួយផ្ទាំងលាតសន្ធឹងលើព្រៃស្រោងពណ៌ខៀវស្រងាត់៕
Lan Anh
-VOVWORLD