ទស្សនាចំការក្រូចឃ្វិចLai Vung ខេត្តDong Thap

VOVWORLD_ Lai Vungជាស្រុកស្ថិតនៅប៉ែកត្បូងខេត្ត​Dong Thapភូមិ
ភាគខាងត្បូង​វៀតណាម​ដែលមាន​សក្តានុពលជាច្រើនទាំងអំពីវប្បធម៌និង
ធម្មជាតិដើម្បីអភិវឌ្ឍន៍​វិស័យទេសចរណ៍។ស្រុក​Lai Vungល្បីដោយសារមាន
ទេសភាពធម្មជាតិស្រស់ត្រកាល​រួម​​ជាមួយបណ្ដាចំការ​ក្រូចឃ្វិច​ក្រហមដែល
ទាក់ទាញភ្ញៀវទេសចរជា​ច្រើនកុះករ​មក​ទស្សនា។

        ជាទឹកដីស្ថិតនៅចន្លោះទន្លេធំចំនួន២នៃតំបន់វាលសណ្ដណាមបូគឺទន្លេ
Tien និង​ទន្លេHauនោះ ស្រុក​Lai Vungសំបូរទៅដោយប្រភពទឹកសាបនឹងដី
ល្បាប់មានជីជាតិល្អ។​ពីភាពអំណោយផលនេះប្រជាពលរដ្ឋក្នុងស្រុកបានធ្វើ
ការដាំដុះបន្លែនិងដើមឈើហូបផ្លែគ្រប់មុខពិសេសគឺដំណាំក្រូចឃ្វិចក្រហម
ល្បីឈ្មោះក្នុងទូទាំងប្រទេស។មានចំងាយប្រមាណ១០គីឡូម៉ែត្រពទិសខាង
លិចទីក្រុងSa Decខេត្ត​Dong Thapនោះតាំងពីយូរ​មក​ហើយស្រុក​Lai Vung
ត្រូវបានចាត់ទុកជារាជាណាចក្រក្រូចឃ្វិចក្រហម។​ពីច្រកចូល​ទី​រួមស្រុកភ្ញៀវ
ទេសចរអាចមើលឃើញរូបផ្លែឃ្វិចក្រហមដែលជានិមិត្តរូបរបស់Lai Vung ។
ដើមឡើយ អ្នកស្រុកយកពូជក្រូវឃ្វិចធម្មតាមកដាំតែដោយសារដីធ្លីនៅ
តំបន់នេះមានជីជាតិល្អពិសេសបានជាយូរៗទៅផ្លែឃ្វិចមានរស់ជាតិពិសេស។
ផ្លែឃ្វិចនៅ Lai Vungគឺ​ធំពណ៌ក្រហម មានទឹកច្រើនផ្អែមនិងក្រអូប។តាម
លោកស្រី Truong Thi Nen ជាអ្នក​ដាំក្រូចឃ្វិចនៅស្រុក​Lai Vungបានឲ្យដឹងថា

     “ ដីសមស្របបំផុតសំរាប់ដាំដើមក្រូចឃ្វិចក្រហមគឺដីឥដ្ឋខ្លាញ់មាន់ដែល
មាន​ច្រើន​​នៅតាមឃុំចំនួន៣នោះគឺឃុំ Tan Thanh   Tan Phuoc  និង Long
 Hau ហើយក៏​មាន​ខ្លះៗនៅឃុំVinh Thoi។អាស្រ័យលើធម្មជាតិអំណោយផល
បានជាការ​ដាំដុះ​ដើម​ក្រូច​ឃ្វិចក្រហមនៅ​Lai Vungមានលក្ខណងាយស្រួល
បំផុតបើប្រៀបនឹង​ដំបន់​ដទៃៗ”។

ទស្សនាចំការក្រូចឃ្វិចLai Vung ខេត្តDong Thap  - ảnh 1
។អាស្រ័យលើធម្មជាតិអំណោយផលបានជាការដាំដុះដើមក្រូចឃ្វិចក្រហមនៅLai Vungមានលក្ខណងាយស្រួលបំផុតបើប្រៀបនឹងដំបន់ដទៃៗ


        មកទស្សនាស្រុក​Lai Vungនៅរដូវប្រមូលផលដំណាំភ្ញៀវទេសចរនឹងបាន
រស់នៅ​ក្នុងបរិយាកាសសប្បាយរីករាយរបស់បងប្អូនប្រជាកសិករ។ក្រុមម្ចាស់ចំការ
អាជីវករកសិករប្រញាប់ប្រញាល់នឹងការប្រមូលផលក្រូចឃ្វិចផងបែងចែកប្រភេទ
ផ្លែ និងយកទៅលក់ផង។អ្នកទេសចរអាចចូលចំការបេះឃ្វិចដោយខ្លួនឯងហើយ
បរិភោគប្រភេទផ្លែដ៏ឆ្ងាញ់មួយនេះ។ថ្មីៗនេះស្រុក​Lai Vungបានជ្រើសរើសផ្ទះចំការ
មួយចំនួនដែលមាន​ទី​តាំង​ងាយស្រួលដើម្បីសហការពង្រីកទេសចរណ៍អេកូឡូស៊ី។
អញ្ជើញមកទស្សនាតំបន់​នេះភ្ញៀវទេសចរនឹងបានថតរូបជាអនុស្សសវរីយជាមួយ
មិត្តភ័ក្តិនិងក្រុមគ្រួសារនៅក្នុងចំការក្រូចឃ្វិចក្រហម ឃ្វិចផ្អែម ទទួលទានម្ហូប
អាហារឈ្ងុយឆ្ងាញ់ពិសេសនៃតំបន់ប៉ែកខាងលិចណាមបូព្រមទាំងបានស្ដាប់
កំសាន្តនឹងការច្រៀងរាំDon ca tai tuដ៏ល្បីនៅ​ទឹកដី​Lai Vung ទៀតផង។

     ប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងឱកាសបុណ្យចូលឆ្នាំជាប្រពៃណីវៀតណាម
​(តេត)​ប្រជាជននៅក្រុងហូជីមិញនិងបណ្ដាខេត្តខាងត្បូងជាច្រើនកុះករតែង
តែមកកាន់ Lai Vung ទិញក្រូចឃ្វិចក្រហមយកទៅផ្ទះដោយគេជឿថាក្រូចឃ្វិច​
ក្រហមអាចនាំ​មកនូភ័ព្វ​សំណាងល្អជូនក្រុមគ្រួសារក្នុងឆ្នាំថ្មី។តាមលោក
Nguyen Huu Hieu ជាអ្នក​ស្រាវជ្រាវ​វប្បធម៌​ណាមបូ(ភូមិភាគខាងត្បូងវៀត
ណាម)បានឲ្យដឹងថា

   “ ពណ៌ក្រហម និងពណ៌កុលាបជាពណ៌សំខាន់២ដែលប្រជាពលរដ្ឋចូលចិត្ត
ដាក់​នៅ​ទីសក្ការបូជាក្នុងបុណ្យតេត។ផ្លែក្រូចឃ្វិចក្រហម Lai Vungសម​ស្រប
នឹង​បទដ្ឋាន​នោះ​ហើយត្រូវបានប្រជាជននិយមចូលចិត្ត។”

        មកទស្សនាស្រុកLai Vungភ្ញៀវទេសចរនឹងបានគយគន់ទេសភាព
ធម្មជាតិដ៏​ស្រស់​​ស្អាតផងព្រមទាំងមានឱកាសស្វែងយល់ពីវប្បធម៌ដ៏សំបូរ
បែបរបស់​ប្រជាជន​តំបន់ទៀតផង៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ