ទស្សនាឆ្នេរសមុទ្រCua Lo ខេត្ត Nghe An

(VOVWORLD) -Cua Loជាឆ្នេរសមុទ្រដ៏ល្អស្អាតនៅភាគកណ្ដាលវៀតណាមដែលមានចំងាយ១៧គីឡូម៉ែត្រពីប៉ែកខាងកើតក្រុង Vinhខេត្ត Nghe An។ដោយមានឆ្នេរវែង ខ្សាច់សម៉ត់ និងទេសភាពធម្មជាតិស្រស់ត្រកាលនោះ តាំងពីយូរមកហើយឆ្នេរសមុទ្រCua Loបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើននាក់មកសំរាកលំហែកាយ។

Cua Loជាឆ្នេរសមុទ្រដ៏ល្អស្អាតនៅភាគកណ្ដាលវៀតណាមដែលមានចំងាយ១៧គីឡូម៉ែត្រពីប៉ែកខាងកើតក្រុង Vinhខេត្ត Nghe An។ដោយមានឆ្នេរវែង ខ្សាច់សម៉ត់  និងទេសភាពធម្មជាតិស្រស់ត្រកាលនោះ តាំងពីយូរមកហើយឆ្នេរសមុទ្រCua Lo បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើននាក់មកសំរាក់លំហែកាយ។

        បើធ្វើដំណើរពីរដ្ឋធានីហាណូយទៅ Cua Lo ភ្ញៀវទេសចរអាចជិះឡាន ជិះយន្តហោះឬរថភ្លើងទៅកាន់ក្រុង Vinhជាមុន រួចបន្តដំណើរទៅ Cua Lo។ក្នុងទួទេសចរណ៍នៅឆ្នេរសមុទ្រCua Loនេះក្រៅពីការសំរាកលំហែកាយងួតទឹកសមុទ្រ ភ្ញៀវនឹងបានទៅទស្សនាភ្នំ Hong Linh និងភូមិKim Lien ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញទៀតផង។ឆ្នេរសមុទ្រ Cua Loមានប្រវែងប្រមាណ១០គីឡូម៉ែត្រ ទឹកសមុទ្រថ្លា យង់។ នៅលំហសមុទ្រមានកោះDao Ngu  កោះDao Mat និងកោះLan Chau។ក្រៅពីនោះនៅមានតំបន់ទេសចរណ៍ះអេកូឡូស៊ីCua Hoi  Hang Bua   ទៀតផង។តាមលោកTran Van Binh ជាទេសចរមួយរូបបានឲ្យដឹងថា

  “Cua Lo ជារមណីយដ្ឋានមួយកន្លែងនៅភូមិភាគកណ្ដាលដែលមានឆ្នេរសមុទ្រល្អស្អាត អាកាសធាតុត្រជាក់ស្រួល។ជាពិសេស នៅពេលមកសំរាកលំហែកាយនៅទីនេះ យើងក៏អាចទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញបានដែរ។ដូច្នេះភ្ញៀវទេសចរអាចងួតទឹកសមុទ្រផងនិងស្វែងយល់ពីប្រវតិ្តសាស្រ្តផង។”

        នៅតំបន់សំរាកលំហែកាយCua Lo ភ្ញៀវទេសចរនឹងបានជីះកប៉ាលទៅទស្សនាកោះថ្មនានាឬទស្សនាកេរដំណែលវប្បធម៌ប្រវតិ្តសាស្រ្តមួយចំនួនដូចជាព្រះវិហារគោរពបូជាឥស្សរជនលោកNguyen Su Hoi និងលោកNguyen Xi។ស្ដីពីចំណាប់អារម្មណ៍របស់ខ្លួនពេលមកទស្សនា Cua Lo អ្នកស្រីNguyen Thi Tam ជាអ្នកទេសចរមួយរូបមកពីក្រុងហាណូយបានថ្លែងថា

          “នេះជាលើកដំបូងដែលខ្ញុំមកទស្សនាឆ្នេរសមុទ្រCua Loទីក្រុង Vinh។ទោះបីទើបតែចូលរដូវទេសចរណ៍ក្ដីតែបានមានភ្ញៀវជាច្រើនកុះករមកសំរាកលំហែកាយ។ទឹកសមុទ្រនៅតំបន់នេះថ្លាហើយប្រជាជនរាក់ទាក់ដែលធ្វើឲ្យខ្ញុំត្រេកអរណាស់”។

ទស្សនាឆ្នេរសមុទ្រCua Lo ខេត្ត Nghe An  - ảnh 1ឆ្នេរសមុទ្រCua Lo  

        ទីរួមខេត្តCua Loត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៤ហើយនាឆ្នាំ២០១៤ត្រូវបាននាយករដ្ឋមន្ត្រីទទួលស្គាល់ជាទីនគរទេសចរណ៍សមុទ្រ។តាំងពីនោះមក Cua Loបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍រួមជាមួយកន្លែងលេងកំសាន្តនិងសណ្ឋាគារ ជាច្រើន។ក្នុងនោះមានសំណង់ធំចំនួន៤គឺតំបន់ទេសចរណ៍  ពាណិជ្ជកម្ម  កីឡា  បុរីជនជាតិវប្បធម៌និងសួនច្បារសំរាប់កុមារនិងផ្សាររាត្រីមួយនៅភូមិ Huong Nghi Cua Lo ដែលនឹងបើកជាផ្លូវការនាពេលខ្លីខាងមុខនេះ។នាបច្ចប្បន្ននេះនៅ Cua Lo មានសណ្ឋាគារនិងផ្ទះសំណាក់ចំនួន២៨០ជាមួយ៧៥០០បន្ទប់ដែលអាចទទួល បានភ្ញៀវប្រមាណ២លាន៥សែននាក់ក្នុងមួយឆ្នាំៗ។ទន្ទឹមនឹងការវិនិយោកកសាងហេដ្ឋារចនាសម្ព័ន្ធ រដ្ឋអំណាចទីរួមខេត្តCua Loក៏ខិតខំប្រឹងប្រែងធានាបរិស្ថានទេសចរណ៍ផងដែរ។លោក Nguyen Manh Dung ជាកម្មាភិបាលទេសចរណ៍ខេត្ត Nghe An បានឲ្យដឹងថា

          “ទីរួមខេត្តCua Loកំពុងអនុវត្តគោលដៅមួយចំនួនក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទំនើប  កសាងបរិយាកាសទេសចរណ៍អរិយធម៌ដោយមានមនុស្សធ្វើសេវាទេសចរណ៍រាក់ទាក់រាប់អានភ្ញៀវ”។

        នាសព្វថ្ងៃ Cua Loកំពុងសហការជាមួយខេត្តជិតខាងក្នុងការពង្រីកទេសចរណ៍ ។ក្នុងនោះមានការតភ្ជាប់ទួទេសចរណ៍ទស្សនាកេរដំណែលវប្បធម៌ប្រវតិ្តសាស្រ្តរវាងខេត្ត  Nghe An ជាមួយខេត្តHa Tinh  Thanh Hoa និងខេត្តQuang Binh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ