ទស្សនាទន្លេTra និងភ្នំAn នៅខេត្ត Quang Ngai

(VOVWORLD) -Quang Ngai ជាខេត្តជាប់ឆ្នេរសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ក្នុងនោះទន្លេTra និងភ្នំAnជារមណីយដ្ឋានទាំង២កន្លែងដែលភ្ញៀវទេសចរមិនអាចរំលងបានឡើយនៅពេលមកទស្សនាខេត្ត Quang Ngaiម្ដងៗ។

Quang Ngai ជាខេត្តជាប់ឆ្នេរសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ក្នុងនោះទន្លេTra និងភ្នំAnជារមណីយដ្ឋានទាំង២កន្លែងដែលភ្ញៀវទេសចរមិនអាចរំលងបានឡើយនៅពេលមកទស្សនាខេត្ត Quang Ngaiម្ដងៗ។

        ពីរដ្ឋធានីហាណូយធ្វើដំណើរតាមផ្លូវជាតិ១ Aប្រមាណជាង៨៨០គីឡូម៉ែត្រគឺទៅដល់ទីក្រុង Quang Ngaiដែលស្ថិតនៅមាត់ទន្លេ Tra Khuc។ទន្លេ Traមានប្រភពមកពីកំពូលភ្នំDac To Ronនៅខេត្តKon Tumដែលមានកំពស់១៣៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ទន្លេ Traកកើតឡើងដោយទន្លេតូចចំនួន៤ដែលហូរទៅទិសខាងកើត ឆ្លងកាត់ដែនដីក្រុងQuang Ngaiហើយតាមច្រកDai Co Luyចេញទៅសមុទ្រ។ ទន្លេTra Khucមានប្រវែង១៥០គីឡូម៉ែត្រ ហូរឆ្លងកាត់ព្រៃភ្នំជាច្រើន តែដល់ទីក្រុងQuang Ngaiទឹកហូររឹមៗដែលធ្វើឲ្យទេសភាពទីក្រុងមានភាពសុខសាន្តត្រានគួរឲ្យទាក់ទាញ។តាមលោក Phan Ngoc Tho ជាអ្នកទេសចរមួយរូបមកពីក្រុងហាណូយបានឲ្យដឹងថា

          “ពេលទើបមកដល់ខេត្តនេះខ្ញុំត្រឹមតែគិតដល់ការទៅមើលឆ្នេរសមុទ្រស្អាតៗប៉ុណ្ណោះតែទេសភាស្រស់ត្រកាលនៃទន្លេ Traបានធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ខ្ញុំចូលចិត្តគយគន់ដើមដូងនៅមាត់ទន្លេរួមជាមួយទូកនេសាទដែលពេលថ្ងៃចេញទៅសមុទ្រហើយពេលយប់វិលត្រឡប់មកចតនៅមាត់ទន្លេ។ម្យ៉ាងទៀតអាកាសធាតុនៅទីកន្លែងនេះត្រជាក់ស្រួលណាស់”។

        មកទស្សនាខេត្ត Quang Ngaiភ្ញៀវទេសចរតែងតែបបួលគ្នាទៅមើលទេសភាព នៅភ្នំ Thien An។ភ្នំនេះមានកំពស់១០៦ម៉ែត្រហើយមានចំងាយជាង៣គីឡូម៉ែត្រពីប៉ែកឥសាន្តទីក្រុង Quang Ngai។ នៅលើភ្នំនេះមានវត្តThien Anដែលបានកសាងឡើងនាឆ្នាំ១៦៩៥។ក្នុងវត្តមានជួងពិសិដ្ឋមួយដែលត្រូវបានក្រុមសិប្បករភូមិរបរ Chu Tuong ស្រុកMo Ducចាក់ពុម្ភនាឆ្នាំ១៨៤៥។

ទស្សនាទន្លេTra និងភ្នំAn នៅខេត្ត Quang Ngai - ảnh 1ទីក្រុងQuang Ngai 

ឡើងភ្នំThien Anនេះ អ្នកផងអាចជិះម៉ូតូឬជិះឡានយ៉ាងងាយស្រួល។អ្នកខ្លះដើរថ្មើជើងតាមក្រុមៗ។អាកាសធាតុនៅកំពូលភ្នំThien Anគឺត្រជាក់ស្រួល។ពីទីតាំងនេះ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពទីក្រុងQuang Ngaiនិងទន្លេTra Khucខៀវស្រងាត់។បរិវេណវត្តThien Anស្ថិតនៅលើផ្ទៃដីទូលាយដោយមានដើមឈើធំៗជាច្រើន។វត្តThien Anត្រូវបានកសាងតាមរបៀបស្ថាបត្យកម្មសាមញ្ញៗដូចទៅនឹងស្ថាបត្យកម្មផ្ទះ Ruongរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyenដែរ។នៅជំវិញវត្តមានសួនបដិមារួមជាមួយផ្កាស្រស់ស្អាតនិងកៅអីថ្មសំរាប់ភ្ញៀវអង្គុយ។នៅប៉ែកខាងកើតវត្តThien Anគឺជាចេតិយរបស់ព្រះសង្ឃ សម្មាសម្ពុទ្ធដែលបានកសាងតាមរូបប្រាសាទច្រើនជាន់និងរូបផ្កាឈូក។ជាពិសេស នៅក្នុងបរិវេណវត្តនៅមានអណ្ដូងទឹកហៅ”អណ្ដូងទឹកព្រះពុទ្ធ”ដែលត្រូវបានជីកតាំងពីគ្រាកសាងវត្តមក។

ព្រះសង្ឃThich Dong Hoang គង់នៅវត្តThien Anបានរៀបរាប់ថា ទឹកនៅអណ្ដូងនេះមិនដែលរីងស្ងួតឡើយ។ប្រជាជននៅក្នុងតំបន់ប្រាប់គ្នាថាទឹកអណ្ដូងព្រះពុទ្ធអាចព្យាបាលជំងឺច្រើនមុខ។ដូច្នេះហើយក្នុងអារម្មណ៍ប្រជាពលរដ្ឋខេត្តQuang Ngaiភ្នំThien Anនិងទន្លេ Traគឺជាទីកន្លែងពិសិដ្ធ។ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទានធំៗ មនុស្សរាប់ហ្មឺននាក់ពីគ្រប់ទិសទីបានអញ្ជើញមកទស្សនានិងធ្វើបុណ្យនៅវត្តThien An៕

ប្រតិកម្មទៅវិញ

ផ្សេងៗ