ទស្សនាបឹង Ba Be នៅខេត្តBac Kan
Lan Anh -  
(vov) /  
VOVWORLD_Ba Be ជាបឹងទឹកសាបស្ថិតនៅក្នុងឧទ្យានជាតិBa Be ខេត្ត
Bac Kan ភាគខាងជើងវៀតណាម។នេះជាបឹងទឹកសាបធម្មជាតិធំបំផុតនៅ
ប្រទេសវៀតណាមហើយជាបឹងមួយក្នុងចំណោមបឹង១០០ដែលធំបំផុតលើ
ពិភគលោក។បឹង Ba Beចែកជា៣ចំណែកដែលមានឈ្មោះPe Lam Pe Lu និង
Pe Leng។តំលៃធំបំផុតនៃបឹង Ba Beគឺលើវិស័យភូគព្ភសាស្រ្ត ភូមិសាស្រ្តនិង
ជីវចម្រុះ។
បឹង Ba Beស្ថិតនៅកណ្ដាលស្រុក២គឺ ស្រុកBa Be និងស្រុកCho Don
ខេត្តBac Kan។តាមមជ្ឈដ្ឋានអ្នកភូគព្ភសាស្រ្តបានឲ្យដឹងថា បឹងនេះមាន
កំពស់១៤៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយកកើតឡើងមុននេះប្រមាណ២០០
លានឆ្នាំ។ព័ទ្ធជំវិញបឹងគឺភ្នំថ្មកំបោរដែលមានអាយុកាល៤៥០លានឆ្នាំ។នា
ឆ្នាំ១៩៩៥ សន្និសីទបឹងទឹកសាបអន្តរជាតិបើកនៅប្រទេសអាមេរិកបាន
ទួលស្គាល់បឹង Ba Beជាបឹងទឹកសាបមួយក្នុងចំណោមបឹងទឹកសាបពិសេស
ចំនួន២០លរបស់ពិភពលោកដែលគប្បីការពារ។ដល់ឆ្នាំ២០១១អង្គការអប់រំ
វិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការសហប្រជាជាតិ(យូណេស្កូ)បានទទួលស្គាល់
បឹង Ba Beជាតំបន់Ramsar(តំបន់ដីលិចទឹកមានសារៈសំខាន់ថ្នាក់អន្តរជាតិ)
ទី៣របស់វៀតណាម។ទឹកបឹងBa Beនេះប្រែប្រួលតាមរដូវវស្សានិងរដូវប្រាំង។
តាមលោកAu Dinh Huong នៅឃុំKhang Ninh ស្រុកBa Beប្រកបរបរបើក
កាណូតដឹកភ្ញៀវទេសចរនៅបឹងនេះឲ្យដឹងថា
“ ទឹកបឹងBa Beមានពណ៌ខៀវ។នៅរដូវទឹកជន់ស្លឹកឈើនៅតាមច្រាំង
ជ្រុះមកលើផ្ទៃទឹកបឹងរួមជាមួយទឹកពីទន្លេហូរចូលដែលធ្វើឲ្យទឹកក្នុងបឹង
ល្អក់បន្តិចបន្តួច។តែក្រោយរយៈពេល២ថ្ងៃមកទឹកបឹងថ្លាឡើងវិញ ”។
មកទស្សនា បឹងBa Be ភ្ញៀវទេសចរអាចជិះទូកទៅគយគន់ទេសភាព
ធម្មជាតិលើបឹង ទស្សនាគុហានិងល្បាក់ទឹកធំៗនៅជាប់បឹង។លោកAu Dinh
Huongបានឲ្យដឹងទៀតថា
“ ភ្ញៀវទេសចរមកនេះសុទ្ធតែសរសើរទេសភាពបឹងBa Be ស្រស់ស្អាត
ពិសេសគឺនៅពេលជិះទូកទស្សនាបឹង។ប្រសិនបើទៅមួយជុំលើបឹងគឺចំណាយ
អស់រយៈពេល១ម៉ោងកន្លះ។រីឯទៅទស្សនាគ្រប់កន្លែងគឺចំណាយពេលអស់
៤-៥ម៉ោង។បឹងBa Beមានបណ្ដោយប្រវែង៩គីឡូម៉ែត្រនិងទទឹង១០០០ម៉ែត្រ”។
|
បឹង Ba Beមានអាកាសធាតុត្រជាក់ស្រួលនៃតំបន់ព្រៃភ្នំ |
នៅកណ្ដាលបឹងមានកោះ២ឈ្មោះAn Ma និង Ba Goa។នៅជំវិញបឹងមាន
ស្រះ Ao Tien គុហា Puong និងល្បាក់ទឹកDau Dang។ បឹងBa Be ជាទីជម្រកនៃ
ពពួកមច្ឆារួមមានអំបូរត្រីប្រមាណ៥០ រួមជាមួយរុក្ខជាតិកម្រគ្រប់ប្រភេទទៀត
ផង។ប្រជាពលរដ្ឋរស់នៅជំវិញបឹងក៏ទទួលបាននូវផលប្រយោជន៍ដែរ។តាម
លោកស្រី Ma Thi Thinh ជនរួមជាតិដើមភាគតិច Tayឲ្យដឹងថា ភ្ញៀវទេសចរ
ពេលមកទស្សនាបឹងBa Be ម្ដងៗតែងតែទិញរបស់អនុស្សាវរីយ៍និងទំនិញនៅ
នឹងតំបន់យកទៅជូនក្រុមគ្រួសារ។
“ នៅក្នុងបឹងសម្បូរត្រី បង្កង ងាវ លៀសនិងក្រពិសណាស់។ភ្ញៀវមករក
ទិញ ជាច្រើន។ក្រៅពីនោះនៅមានផ្សិត ត្រចៀកកណ្តុរ និងក្រឡានដែលជាម្ហូប
ពិសេស នៅស្រុក Ba Beខេត្តBac Kan ”។
បឹង Ba Beមានអាកាសធាតុត្រជាក់ស្រួលនៃតំបន់ព្រៃភ្នំ។ ភ្ញៀវទេសចរអាច
មកទស្សនានៅគ្រប់រដូវក្នុងមួយឆ្នាំ។ថ្វីបើដូច្នេះក្តី រដូវកាលសមស្របបំផុតសំរាប់
មកលេងសំរាកលំហែកាយនៅឧទ្យានជាតិនេះគឺនារដូវស្លឹកឈើជ្រុះនិងរដូវផ្ការីក៕
Lan Anh
-vov