ទស្សនាផ្សារBen Thanh ទីក្រុងហូជីមីញ
To Tuan -  
(VOV) /  
VOVWORLD_ផ្សារ BenThanh ស្ថិតនៅកណ្តាលទីក្រុងហូជីមីញ។ នេះជាកន្លែង
លក់ដូរយ៉ាងអ៊ូអរនិងជាសំណង់ស្ថាបត្យកម្មនិមត្តរូបនៃក្រុងហូជីមីញ។ ឆ្លងកាត់
អាយុកាលជាង១សតវត្សផ្សារ Ben Thanh ជាសាក្សីនៃការប្រែប្រួលដែលបង្ហញនូវ
ការអភិវឌ្ឍន៍របស់ទីក្រុងធំបំផុតនៅវៀតណាម។ នាបច្ចុប្បន្នផ្សារ Ben Thanh ជាទីក
ន្លែង១ដែលមានអ្នកទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
|
ការមកទស្សនានិងទិញឥវ៉ែឥវ៉ាន់នៅផ្សារ BenThanh បានក្លាយទៅជាផ្នែកសំខាន់ក្នុងគ្រប់ទួរទេសចរណ៍នៅក្រុងSai Gon - ហូជីមីញ(រូបថតvnphoto.net) |
តាមសៀវភៅប្រវតិ្តសាស្រ្តផ្សារ Ben Thanh កាលពីដើមជាផ្ទៈឈើប៉ុន្មានជួរប្រក់ស្បូវ
ស្ថិតនៅមាត់ទន្លេ Ben Nghe ក្បែរកំពែង Gia Dinh។ នាឆ្នាំ១៨៥៩អាណានិគមនិយម
បារាំងវាយយកកំពែង Gia Dinh ហើយផ្សារក៍ត្រូវឆាបឆេះអស់ដែរ។បន្ទាប់មកជន
បារាំងបានកសាងផ្សារនេះឡើងវិញរួមមានបណ្តាផ្ទៈប្រក់ក្បឿងនិងគ្មានជញ្ជាំង។ បណ្ឌិតប្រវតិ្តសាស្រ្ត Ha Minh Hong នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនិងមនុស្ស
សាស្រ្តក្រុងហូជីមីញបានឲ្យដឹងថា
នាដើមសតវត្សទី១៩បានមានផ្សារចាស់មួយកន្លែងយកឈ្មោះ Ben Thanh ហើយ។
ដោយសារផ្សារបានកសាងឡើងនៅមាត់ទន្លេ Ben Nghe និងនៅក្បែរកំពែងទៀត
បានជាគេហៅផ្សារ Ben Thanh។ បន្ទាប់ពីត្រូវដុតឆេះមកផ្សារត្រូវបានសង់ឡើង
វិញដោយមាន៥ល្វែងធំទូលាយ។
|
បន្ទាប់ពីត្រូវដុតឆេះមកផ្សារត្រូវបានសង់ឡើងវិញដោយមាន៥ល្វែងធំទូលាយ |
នាពាក់កណ្តាលឆ្នាំ១៩១១ផ្សារ Ben Thanh ប្រឈមមុខនឹងការរលំហើយជនបារាំង
បានជ្រើសរើសកន្លែងផ្សេងដើម្បីសាងសង់ផ្សារថ្មី មានខ្នាតធំជាងបំរើឲ្យតម្រូវការ
ទិញលក់ទំនិញដែលកាន់តែកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ ទីតាំងបានជ្រើសគឺស្ថិតនៅ
ក្បែរស្ថានីយ៍រថភ្លើងMy Tho ក្រោយមកហៅបេនឡាន Sai Gon។ បរិវេនផ្សរមានរាង
ចតុកោណកែងដោយមានក្លោងទ្វារចំនួន៤។ ផ្ទៈនានាក្នុងផ្សារត្រូវបានកសាងឡើង
តាមម៉ូតទ្រុង។ ក្លោងទ្វារសំខាន់បែរមុខទៅទិសខាងត្បូងដែលជាទីលាន Quach Thi
Trang។ ក្លោងទ្វារខាងជើងបែរមុខទៅវិថី Le Thanh Ton។ ក្លោងទ្វារខាងកើតជាប់វិថី
Phan Boi Chau និងក្លោងទ្វារខាងលិចទល់នឹងវិថីPhan Chu Trinh។ ផ្សារ Ben Thanh
ពិតប្រាកដជាសំណង់ស្ថាបត្យកម្មមានលក្ខណៈប្រវតិ្តសាស្រ្តព្រោះក្រោយរយៈពេល
ជាង១០០ឆ្នាំតែផ្សារនេះនៅរក្សាបានដដែលនូវភាពដើមតាមម៉ូតអឺរ៉ុបដែលខុសប្លែក
ពីផ្ទៈសម័យដទៃៗនៅកណ្តលក្រុង។ តាមលោក Khuong Van Muoi ស្ថាបត្យករនៅ
ក្រុងហូជីមីញឲ្យដឹងថា
ផ្សារ BenThanh ជាសំណង់ស្ថាបត្យកម្មពិសេសក្នុងនោះមានប៉មនាឡិកាត្រីមុខដ៏ធំ
១។ នៅពេលនិយាយដល់ផ្សារ BenThanh ក្រុង Sai Gon ក្រុងហូជីមីញម្តងៗគឺគែ
តែងតែនឹកគិតដល់ប៉មនាឡិកានោះ។ នៅជុំវិញផ្សារមានរបៀងចាក់បេតុងពីលើ
សំរាប់បាំងថ្ងៃឲ្យអតិថិជន។នេះជាម៉ូតស្ថាបត្យកម្មត្រូពិកដែលជនបារាំងបានអនុវត្ត
ប្រកបដោយជោគជ័យព្រោះវាសមស្របនឹងអាកាសធាតុអាស៊ី។
នាបច្ចុប្បន្ននេះផ្សារ BenThanh នៅតែរក្សារបាននូវចំណុចវប្បធម៍ជាប្រពៃណីជា
ច្រើន។នៅខាងមុខផ្សារត្រង់កន្លែងប៉មនាឡិកាឥឡូវនៅមានអាស្រមសែនអ្នកតា
ផ្សារ។ជារៀងរាល់ថ្ងៃអ្នកលក់ក្នុងផ្សារតែងតែមកអុចធូបសុំឲ្យការរកស៊ីធ្វើមានបាន
។រីឯនៅតាមក្លោងទ្វារទាំងឡាយនៅតែមានរូបសំណាក់សត្វមាន់ទាឬត្រីសំរាប់
អតិថិជនអាចរកបានកន្លែងលក់យ៉ាងងាយស្រួល។
|
ផ្សារ BenThanh ស្ថិតនៅកណ្តាលទីក្រុងហូជីមីញ។ នេះជាកន្លែងលក់ដូរយ៉ាងអ៊ូអរនិងជាសំណង់ស្ថាបត្យកម្មនិមត្តរូបនៃក្រុងហូជីមីញ |
នាបច្ចុប្បន្ននេះផ្សារ BenThanh មានស្តងដាក់លក់ទំនិញចំនួនជិត១៥០០ដែលជា
កន្លែងលក់ដូររបស់អាជីវករ៦០០០នាក់។ ក្នុង១ថ្ងៃមានអតិថិជនចំនួនពី៨០០០ដល់
១ហ្មឺននាក់មកទិញទំនិញនិងទស្សនាផ្សារ។ នៅទីនេះភ្ញៀវអាចទិញបានទំនិញគ្រប់
ប្រភេទពីស្បៀងម្ហូបអាហារផ្លែឈើរហូតដល់គ្រឿងអេលិកត្រូនិក។ ការមកទស្សនានិងទិញឥវ៉ែឥវ៉ាន់នៅផ្សារ BenThanh បានក្លាយទៅជាផ្នែកសំខាន់ក្នុងគ្រប់ទួរ
ទេសចរណ៍នៅក្រុងSai Gon - ហូជីមីញ៕
To Tuan
-VOV