ទស្សនាផ្សារDao San ខេត្តLai Chau

     VOVWORLD_ផ្សារ Dao San​ស្ថិតនៅតំបន់Dao San ស្រុក​Phong Thoខេត្ត
Lai Chau ភូមិភាគខាងជើងវៀតណាម។ជារៀងរាល់ឆ្នាំគឺ​ដល់ចុងខែកត្តិកគឺ
ជន​រួម​ជាតិជន​ជាតិ​H’mong ជនជាតិDao និងជនជាតិHa Nhi​នៅតាមឃុំ
ចំនួន៨ជាប់ព្រំដែន​ខាង​ជើងតែងតែដើរផ្សារ Dao Sanនៅលើកំពូលភ្នំ
Chung Sua Dan ដើម្បីទិញលក់ទំនិញ​និង​ចូលរួមការប្រជុំផ្សារដែលមាន
ពណ៌ចំរុះនារដូវផ្ការីក។

ផ្សារនេះមានតាំងពីយូរណាស់មកហើយ។ប្រជាជនក្នុងតំបន់ណាត់ជួប
គ្នាជារៀងរាល់៦ថ្ងៃម្ដងដើម្បីដោះដូរទិញលក់ឥវ៉ែឥវ៉ាន់។ក្នុងរយៈពេលប៉ុន្មាន
ឆ្នាំកន្លងមកនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពពាណិជ្ជកម្មនិង
ការលេងកំសាន្តរបស់ប្រជាជន រដ្ឋអំណាចតំបន់បានកំណត់ការប្រជុំផ្សារនៅ
ថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។

ការប្រជុំផ្សារDao San ខេត្តLai Chauនារដូវផ្ការីកឆ្នាំនេះប្រព្រឹត្តទៅនា​ថ្ងៃ
ទី​២៥ខែ​កត្តិក។តាំងពីព្រឹកព្រលឹម ពេលមាន់ព្រៃទើបរងាវនោះគឺជនរួមជាតិ
ជនជាតិ H’mong ជនជាតិDao និងជនជាតិHa Nhiបានបបួលគ្នាដើរផ្សារ។
ក្នុងចំណោមមនុស្សដើរផ្សា​រនេះភាគ​ច្រើនដើរថ្មើជើង ខ្លះទៀតជិះសេះ។បង
ប្អូនជនជាតិរស់នៅលើតំបន់​ព្រៃភ្នំ​និយាយឆ្លងឆ្លើយគ្នាយ៉ាងសប្បាយរីករាយ
ដូចមិត្តភក្ដិឬបងប្អូនក្នុងគ្រួសារតែមួយដែរ។គេដឹកយកទំនិញដាក់ក្នុងជាល
រួមមានទឹកឃ្មុំ អង្ករដំណើប ផ្លែMac khen ទំពាំង ​ស្លឹកសាគូ ​ផ្កាម៉ាក់ខៃ និងធូប
ជាដើមមកលក់ដូរក្នុងផ្សារ។តាមអ្នកស្រីPhang Thi Keមកពីឃុំ Pa Vay Su
 បានឲ្យដឹងថា

“យើងខ្ញុំរង់ចាំថ្ងៃប្រជុំផ្សារនេះពីយូរហើយ។បុរសៗឆ្លៀតកាប់ជ្រូក បេះស្លឹក
សាគូមកដាក់ក្នុងជាលហើយកាច់ផ្កាម៉ាក់ខៃទាំងមែកៗដើម្បីព្រឹកថ្ងៃស្អែកយក
ទៅលក់នៅផ្សារ។រីឯនារីៗត្រៀមរៀបចំជ្រើសរើសសំពត់ស្អាតៗតុបតែងខ្លួន
ដើម្បីដើរផ្សារ។ប្រជាពលរដ្ឋក្នុងភូមិខ្ញុំអ្នកណាក៍ចូលចិត្តដើរផ្សារដែរព្រោះបាន
ជួបមិត្តភក្តិសប្បាយចិត្តណាស់”។

ទស្សនាផ្សារDao San ខេត្តLai Chau - ảnh 1
ប្រជាពលរដ្ឋដើរផ្សារនេះមិនត្រឹមតែដើម្បីទិញលក់ទំនិញប៉ុណ្ណោះទេតែថែមទាំងដើម្បីស្វែងរកមិត្តភក្តិប្រកបដោយក្ដីត្រេកអរទៀតផង


ចំណុចពិសេសក្នុងការប្រជុំផ្សារចុងឆ្នាំគឺទាំងអ្នកទិញនិងអ្នកលក់សុទ្ធតែ
រួសរាយរាក់ទាក់ដាក់គ្នា។លក់អស់ទំនិញហើយ ពួកបុរសដើរទៅទិញអំបិល ទឹកត្រី
 ញ៉ាំស៊ុបសេះផឹកស្រាពោតជាមួយបងប្អូនមិត្តភក្តិ។ជនចាស់ជរាតែងតែងអង្គុយ
នៅកាច់ជ្រុងផ្សារដើម្បីជជែកសាសងជាមួយមិត្តចាស់។ជនខ្លះទៀតទៅរកកន្លែង
ច្រៀងរាំផ្លុំខែន ខ្លុយសប្បាយរីករាយ។រហូតដល់ពេលបញ្ចប់ការប្រជុំផ្សារមនុស្សម្នា
ត្រឡប់ទៅផ្ទះរៀងៗខ្លួនរួមជាមួយឥវែឥវ៉ាន់ចាំបាច់សំរាប់ត្រៀបរៀបចំពិធីបុណ្យ
ចូលឆ្នាំថ្មី។តាមលោក Di A Dia ជាអ្នកផ្លុំខែននៅផ្សារ Dao Sanបានសំណេះ
សំណាលថា

“ជារៀងរាល់សប្ដាហ៍យើងខ្ញុំមកផ្សារផ្លុំខែននិងរាំសំរាប់កំដរអារម្មណ៍ភ្ញៀវ
ទេសចរនិងប្រជាជន។យើងខ្ញុំខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិខ្លួនតាម
រយៈការសំដែងសិល្បៈនិងអ្នកចេះផ្លុំបង្រៀនឲ្យអ្នកមិនទាន់ចេះ”។

ផ្សារ Dao Sanនៅលើកំពូលភ្នំChung Sua Danដែលមានកំពស់១៩០០ម៉ែត្រ។​
ប្រជា​ពលរដ្ឋដើរផ្សារនេះមិនត្រឹមតែដើម្បីទិញលក់ទំនិញប៉ុណ្ណោះទេតែថែមទាំង
ដើម្បីស្វែងរកមិត្តភក្តិប្រកបដោយក្ដីត្រេកអរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ