ទស្សនាផ្សារគំនូរត្បូងនៅLuc Yen

VOVWORLD_ស្រុក LucYen ចំណុះខេត្ត Yen Bai (ភាគខាងជើងវៀតណាម)ល្បី​​​​ឈ្មោះទៅដោយរបរធ្វើគំនូរត្បូងតាំងពីរាប់សិបឆ្នាំកន្លងមក។កំទេចត្បូងនានាតាមរយៈបាតដៃប៉ិនប្រសប់រស់សិប្បករនៅទីនេះបានក្លាយទៅជាគំនូរដ៏ល្អស្អាតនិងមានតំលៃខ្ពស់ដែលត្រូវបានអតិថិជនក្នុងនិងក្រៅប្រទសនិយមចូលចិត្តយ៉ាងខ្លាំង។ ការធ្វើគំនូរត្បូងបានក្លាយទៅជាមុខរបរសំខាន់ដោយបង្កើតការងារធ្វើជូនពលររាប់ពាន់នាក់។

        ស្ថិតនៅតំបន់ព្រៃភ្នំស្រុក LucYen ត្រូវបានធម្មជាតិប្រទានឲ្យនូវរ៉ែមួយប្រភេទដ៏មានតំលៃនោះគឺត្បូង។ មកទស្សនាទីរួមខេត្ត Yen The អ្នកផងនឹង​ឃើញ​​ផ្សារ​មួយកន្លែង​មិនមានលក់ឥវ៉ែឥវ៉ាន់ធម្មតាទេ​គឺសុទ្ធតែ​លក់ត្បូងវិញ។​នៅក្នុងផ្សារ​មានតូបលក់ត្បូងប្រមាណជាង២០កន្លែងដែល​ដាក់​លក់​ត្បូង​បានឆ្នៃនិងកំទិចត្បូងដោយមានតំលៃពីរាប់សែនដុងដល់រាប់​លានដុង។​ ត្បូងគឺមានគ្រប់ពណ៌ខៀវលាយបៃតងខៀវខ្ចីកូឡាបក្រហម។​ ក្នុងចំណោម​ត្បូងទាំងនេះRubyជាត្បូងម៉្យាងថ្លៃបំផុត។ត្បូងគ្រប់ប្រភេទត្រូវបានអាជីវករដោះដូរទិញលក់យ៉ាងអ៊ូអរនាពេលព្រឹកចាប់ពីម៉ោង៧ដល់ម៉ោង១០។ តូប​លក់ត្បូងទាំងឡាយបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។ លោក Le Nguyen Duc ជា​ភ្ញៀវមកពីក្រុងហាណូយបានឲ្យដឹងថា

មកទស្សនាស្រុក LucYen ម្តងៗខ្ញុំតែងតែចូលមើលគំនូរត្បូងនៅផ្សារនេះ។ ខ្ញុំចូលចិត្តគំនូរទាំងនេះណាស់ដោយសោភ័ណ្ណភាពរបស់វាពិសេសគឺគំនូរមានរូបសត្វសេះនិងទេសភាពភូមិករស្រុកស្រែ។ ខ្ញុំក៏ទិញគំនូរត្បូងនេះប៉ុន្មានផ្ទាំងយកមកព្យួរនៅផ្ទះដែរ។

ទស្សនាផ្សារគំនូរត្បូងនៅLuc Yen - ảnh 1
នៅក្នុងផ្សារមានតូបលក់ត្បូងប្រមាណជាង២០កន្លែងដែលដាក់លក់ត្បូងបានឆ្នៃនិងកំទិចត្បូងដោយមានតំលៃពីរាប់សែនដុងដល់រាប់លានដុង(រូបថតdaquylucyen.net.vn)


ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះប្រជាពលរដ្ឋក្នុងតំបន់រស់នៅដោយរបរធ្វើគំនូរ
ត្បូង។ ការងារនេះមិនងាយស្រួលឡើយ។ គេត្រូវយកកំទេចត្បូងមក​បុកក្នុងត្បាល់ធ្វើ
យ៉ាងណាឲ្យត្បូងរលងនិងហ្មត់។ បន្ទាប់មកសិប្បករនឹងជ្រើសរើសត្បូងគ្រាប់មកផ្សំ
នឹងត្បូងកិនហើយតម្រៀបជាគំនូរដ៏ល្អប្រណិត។ នៅស្រុក ​LucYen នាបច្ចុប្បន្នមាន
សហគ្រាសកែឆ្នៃត្បូងនិងធ្វើគំនូរត្បូងរាប់រយកន្លែងដែលបង្កើតកាងារធ្វើជូនពលករ
រាប់ពាន់នាក់។ ក្រៅពីបណ្តាសហគ្រាសនៅទីរួមស្រុក Yen The ​នៅមានកន្លែងជា
ច្រើនផ្សេងៗទៀតនៅតាមឃុំ Minh Xuan  Yen Thang  Lieu Do និងTan Linh ទៀត
ផង។ នៅតាមសហគ្រាសទាំងនេះពលករ​ត្រូវបានកំណត់​កំរិត​ស្ទាត់ជំនាញតាមផ្នែក
និមួយៗតាំងពីការផ្តើមគំនិតដល់កា​រ​បែងចែកប្រភេទត្បូងនិងតម្រៀបគំនូរ។ អ្នកស្រី
 Nguyen Thi Hang ជាម្ចាស់​សហគ្រាសកែឆ្នៃគំនូរត្បូង​ Hong Ngoc នៅស្រុក Luc
Yen បានឲ្យដឹងថា

ដើម្បីមានបាននូវគំនូរស្អាតមួយផ្ទាំងមុនបង្អស់ខ្ញុំត្រូវតែជ្រើសត្បូងប្រកប​ដោយ
គុណភាពខ្ពស់។ តាមរយៈបាតដៃប៉ិនប្រសប់របស់ក្រុមសិប្បករត្បូងនឹងត្រូវបាន
តម្រៀបជាគំនូរនានាសិប្បករពូកែតែងតែឆ្នៃបាននូវគំនូរដ៏ស្អាតនិងមានអត្ថន័យ
ដែលបានអ្នកផងជូនជាអំណោយក្នុងឱកាសបុណ្យឡើងផ្ទះនិងបុណ្យផ្សេងៗ។

ធ្វើគំនូរត្បូងនេះវត្ថុធាតុដើមជាត្បូងគ្រប់ប្រភេទ។ បន្ទាប់ពីធ្វើអាជីវកម្មមកកំទេចត្បូង
ទាំងឡាយបានបែងចែកជាប្រភេទនិមួយៗហើយអារជាចំណិតធំតូចខុសគ្នារួចបាន
សំលៀងនិងឆាបតាមរូបផ្កាស្លឹកឈើឬដំបូលផ្ទៈ។ ត្បូងមួយចំនួនទៀតត្រូវបានយក
មកបុកក្នុងត្បាល់ដែកនិងបំបែកចេញជាប្រភេទ។ផ្អែកលើគំនូរដើមសិប្បករនឹង
តម្រៀបត្បូងនិងរោយម៉្សៅត្បូងលើ Plastic មួយផ្ទាំងដើម្បីបង្កើតរូបគំនូរជាជំហាន
ដំបូង។ ផ្អែកលើពណ៌និងរូបភាពនៃគំនូរដើមគេនឹងជ្រើសនិងផ្សំត្បូងគ្រាប់និងត្បូង
ម៉្សៅឲ្យសមស្រប។ចុងក្រោយគេបិតជ័រកាវនិងធ្វើសុក្រឹតគំនូរ។

នាសព្វថ្ងៃផលិផលគំនូរត្បូងLuc Yen ក្រៅពីដាក់លក់ក្នុងតំបន់នៅបាន​យក​ទៅលក់
ក្នុងទូទាំងប្រទសនិងនាំចេញទៀតផង។ គំនូរដែលបានអតិថិជននិយមចូលចិត្ត
ខ្លាំងនោះគឺគំនូរទេសភាពគីរីគង្គាស្រុកស្រែចំការភូមិឃុំនិងរូបសត្វនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ