ទស្សនាភូមិ Tha នៅខេត្តHa Giang

VOVWORLD_ស្ថិតនៅតំបន់ព្រៃភ្នំចំណុះខេត្តHa Giang ភូមិភាគខាងជើងវៀត
ណាម ភូមិ Tha​ របស់​​ជនរួមជាតិជនជាតិ Tay ទាក់ទាញភ្ញៀវទេសចរដោយមាន
ទេសភាពស្រស់​ស្អាត ផ្ទះឈើ ​វាល​ស្រែស្រូវពោតរួមជាមួយវប្បធម៌ពោរពេញទៅ
ដោយ​អត្តសញ្ញាណជាតិ។​  មកទស្សនាភូមិ Tha ភ្ញៀវទេសចរភាគច្រើនតែងតែ
ជ្រើសសេវា Homestay បានន័យថាស្នាក់នៅផ្ទះ​របស់​ប្រជាជន​ក្នុងសហគមន៍ទេស
ចរណ៏។

  ខុសពីភូមិឃុំផ្សេងៗនៅខេត្ត​ Ha Giang​ ដែលស្ថិតនៅលើជម្រាលភ្នំខ្ពស់ៗនោះ
ភូមិ Tha មើលទៅប្រៀបដូចជាក្រម៉ាទន់ភ្លន់មួយដែលមានពណ៌ខៀវស្រងាត់នៃវាល
ស្រែស្រូវនិងចំការតាលព្រឹក។ បរិយាកាសនៅទីនេះសុខសាន្តត្រានណាស់ដោយ
គ្មានសំលេងអ៊ូអរនៃភ្លេងឬរថយន្តទេ។ ចូលមកភូមិ លឺតែស្នូរទឹកជ្រោះហូរខ្សឹបៗ
ទាំងយប់ទាំងថ្ងៃ​ប្រៀប​ដូចជាសំលេងអញ្ជើញភ្ញៀវទេសចរមកទស្សនាភូមិ Tha អី
ចឹង។

        នៅភូមិ Tha ពេញមួយឆ្នាំគ្របដណ្ដប់ទៅដោយអ័ព្ទយ៉ាងសស្គុះ​ជាមួយនឹងពពក​
នៅពី​លើ​ព្រៃ​ឈើខៀវស្រងាត់។ ជួនកាលមានភ្ញៀវទេសចរខ្លះដើរគយគន់​និងថតរូប​
ទេសភាព​តាម​​ភ្លឺស្រែ។ ភូមិ Tha ស្រស់ស្អាតដោយសារនេះជាភូមិមួយដែលនៅតែ
រក្សា​បាននូវ​តំលៃវ​ប្បធម៌ជាប្រពៃណីរបស់ជនរួមជាតិជនជាតិ Tay នៅខេត្ត Ha
 Giang។​​​​​​​ ​ចំ​ណុច​​​លេចធ្លោគឺផ្ទះ​ឈើ​​នានានៅទីនេះនៅតែរក្សាបានដដែលនូវភាព
ដើមរបស់វា។ ​មានចំងាយផ្លូវ​ត្រឹមតែ២​គីឡូម៉ែត្រប៉ុណ្ណោះពី​ទី​ក្រុង Ha Giang​ តែភូមិ
Tha ហាក់ដូច​ជានៅពិភពផ្សេង ពិភពគ្មានផ្ទះ​ច្រើនជាន់​និងគ្មាន​យាន​ជំនិះ​។ លោក
 Nguyen Van Nhuong ​ជាអ្នកភូមិមួយរូបបានឲ្យដឹងថា

          “ ផ្ទះឈើជាអត្តសញ្ញាណវប្បធម៌នៃជនជាតិខ្ញុំដោយហេតុនេះយើងខ្ញុំនឹងថែរ
ក្សាជាបន្តទៅទៀត។ ប្រជាពលរដ្ឋនៅទីនេះមិនសូវចូលចិត្តស្នាក់នៅផ្ទះថ្មទេតែចង់
នៅផ្ទះឈើវិញ។ យើងខ្ញុំកាប់ឈើលើព្រៃនិងទិញឈើអារជាបណ្ដើរមកសង់ផ្ទះ។ 
ប្រាក់ចំណាយសំរាប់សង់ផ្ទះបែបនឹងអស់៣០០លានដុងឯណោះ។ នៅផ្ទះឈើ 
រហើយស្រួលណាស់”។

ទស្សនាភូមិ Tha នៅខេត្តHa Giang - ảnh 1
សោភ័ណភាពសុខសាន្តត្រាននៃភូមិ Tha រួមជាមួយការរួសរាយរាក់ទាក់ចំពោះភ្ញៀវទេសចរនិងវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនជនជាតិ Tay បានធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដំណើរការស្វែងយល់ទឹកដី ខេត្តHa Giang


        ទៅដើរមើលភូមិ Tha មួយជុំស្រូបយកខ្សល់បរិសុទ្ធ ភ្ញៀវទេសចរអាចសង្កេត
ឃើញនូវទេសភាពនិងវប្បធម៌របស់តំបន់នេះ។ ក្រុមគ្រួសារជនជាតិ Tay ក្នុងភូមិមាន
​កាយ​វិ​កា​រួសរាយ​រាក់ទាក់​ចំពោះភ្ញៀវទេសចរដែលមកដល់ទីនេះដោយត្រៀមខ្លួន
អញ្ជើញ​ភ្ញៀវកមកលេង​និង​ពិសា​រទឹកតែនៅផ្ទះខ្លួន។ ជនជាតិ Tay នៅភូមិ Tha នៅ
តែរក្សា​បាន​នូវ​របរតម្បាញចរបាប់​ជា​ប្រពៃណី​ដោយផលិតចេញផលិតផលដូចជា
ថង់ កាបូប ក្រម៉ា​ និងខោអាវបានជាភ្ញៀវទេសចរ​មានឱកាសសិក្សាស្វែងយល់
សូម្បីតែបានណែនាំឲ្យធ្វើ​សាក​ទៀតផង​។
​​    ​ នៅភូមិ Tha មានផ្ទះឈើធំស្អាតចំនួនជិត១០ខ្នងដោយមានប្រដាប់ប្រដាគ្រប់
គ្រាន់​ ហើយ​មុងភួយកន្ទេលត្រូវបានបោកសំអាតជាប្រចាំ។ នៅក្នុងគ្រួសារជនជាតិ 
Tay ភ្ញៀវទេសចរ​ត្រូវបានភ្លក់ម្ហូបពិសេសគ្រប់មុខដូចជាសម្លម្ជូរត្រីទំពាំង មាន់ស្ងោរ 
​សាច់​ជ្រូកខ្មៅដុតក្នុងបំពង់ឬស្សី បន្លែព្រៃ ជាមួយស្រាពោត។ បងប្អូនជនជាតិ Tay 
ពូកែធ្វើមហូបណាស់។ រីឯម្ហូបនៅទីនេះសុទ្ធតែជារបស់ធម្មជាតិដោយមានរស់ជាតិ
ល្អនិងឆ្ងាញ់ពិសេស។ លោកស្រី  Mai Thi Chung នៅភូមិ Tha បានឲ្យដឹងថា

“ភ្ញៀវទេសចរដែលមកដល់ទីនេះត្រូវបានទទួលត្រឹមត្រូវតាមទំនៀមទំលាប់
របស់ជនជាតិ Tay។ ក្រុមគ្រួសារជនជាតិ Tay នឹង កាប់ជ្រូក មាន់ធ្វើម្ហូបជាប្រពៃណី
ដូចជា​សាច់​​​ជ្រូក​​ដុត​ ​មាន់ចៀនឬ ណែម។  សាច់មាន់ជ្រូកដុតគឺជាម្ហូបសំខាន់មួយ
មុខ​របស់​ជនជាតិ Tay ​ដែលតែងតែបានធ្វើនៅក្នុងឱកាសបុណ្យទាន ចូលឆ្នាំ និង
ឡើងផ្ទះ។​ ធ្វើម្ហូបនេះគេចំណាយពេលជាច្រើនជាមួយការប្រឡាក់គ្រឿផ្សំដូចជាផ្លែ
ថាវក្វា គ្រាប់​យ៊ុយ ម្រេច រមៀតនិងកាពិ”។

   រាត្រីមកដល់ ភ្ញៀវទេសចរត្រូវបានស្ដាប់កំសាន្តការច្រៀងរាំដេញចាប៉ីរបស់
កំឡោះក្រមុំជនជាតិ Tay ។ នេះជាឱកាសពិសេសសំរាប់ភ្ញៀវទេសចរស្វែងយល់
ប​ទ​ចំរៀង​​​ប្រជាប្រិយ​ដែល​​​ត្រូវ​បានប្រជាជនជនជាតិ Tay ​ថែររក្សាពីជំនាន់មួយទៅ
ជំនាន់​មួយ។​ ក្នុងនោះមាន​កម្រង​​​បទចំរៀងថែន​ បទចំរៀងសូមរដូវអំណោយផល 
សុំស្នេហ៍ ​រួមជាមួយរបាំជាច្រើន​ទៀត​។​

        សោភ័ណភាពសុខសាន្តត្រាននៃភូមិ Tha រួមជាមួយការរួសរាយ​រាក់ទាក់​ចំពោះ
​ភ្ញៀវ​ទេសចរ​និងវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនជនជាតិ Tay បានធ្វើឲ្យភ្ញៀវ​
ទេសចរ​មានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដំណើរការស្វែងយល់ទឹកដី ខេត្ត
Ha Giang៕

       

          

ប្រតិកម្មទៅវិញ

ផ្សេងៗ