ទស្សនាភូមិផលិតគ្រឿងឈើHai Minh
Lan Anh -  
(VOVWORLD) /  
VOVWORLD_ភូមិ Hai Minh ចំណុះស្រុកHai Hau ខេត្តNam Dinhភាគ
ខាងជើងវៀតណាម។អ្នកភូមិនេះមានរបរកែច្នៃគ្រឿងសង្ហារឹមតាមបែបបុរាណ
យ៉ាងប្រណិតដែលទាក់ទាញអតិថិជនជាច្រើននាក់មកទស្សនានិងទិញផលិតផល។
ពីទីក្រុងNam Dinhធ្វើដំណើរប្រមាណ៤០គឡូម៉ែត្រនឹងទៅដល់ឃុំ Hai Minh។
ភូមិនេះល្បីឈ្មោះដោយរបរកែច្នៃគ្រឿងឈើសិប្បកម្មវិចិត្រសិល្បៈ។នាបច្ចុប្បន្ននៅ
ក្នុងឃុំទាំងមូលមានមូលដ្ឋានផលិតកម្មអាជីវកម្មចំនួន២០០ដែលជំនាញកែច្នៃ
មុខទំនិញនេះ។តាមលោក Nguyen Van Truong ជាម្ចាស់មូលដ្ឋានផលិតកម្មមួយ
នៅក្នុងឃុំ Hai Minh បាន ឲ្យ ដឹងថា
“ ភូមិរបរនេះមានតាំងពីយូរណាស់មកហើយ។ផលិតផលសំខាន់នៅទីនេះគឺ
គ្រឿងសង្ហារឹមតាមបែបបុរាណដូចជាគ្រែ ទូ តុកៅអី។យើងខ្ញុំខិតខំរៀនសូត្របន្ត
មុខរបរពីជំនាន់ដូនតាបន្សល់ទុកមកហើយផលិតផលទាំងនេះមិនចេះហួស
សម័យទេ”។
|
កែច្នៃគ្រឿងសង្ហារឹម |
មកទស្សនាភូមិផលិតគ្រឿងឈើHai Minh ភ្ញៀវទេសចរនឹងលឺសំលេងដាប់
ឆ្លាក់និងសំលេងរណារឈើលាន់រំពងពេញភូមិ។ នៅតាមរោងជាងនានាសុទ្ធតែ
ឃើញសិប្បករទាំងក្រុមៗកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើការកែច្នៃ
ផលិតផលរបស់ខ្លួន។សិប្បករមួយចំនួនឆ្លាក់រូបសត្វនាគលើទ្វារទូ ខ្លះទៀតឆ្លាក់
រូបសត្វក្ងោកឬរូបស្លឹកឈើលើគ្រែ។ទំនិញរបស់ភូមិ Hai Minh ទាក់ទាញអតិថិជន
យ៉ាងខ្លាំង។មូលហេតុសំខាន់គឺដោយសារសិប្បករភូមិនេះចេះគួបផ្សំរូបមន្តកែច្នៃ
សោភ័ណភាពនៃគ្រឿងឈើពីជំនាន់ដូនតាជាមួយម៉ូដគ្រឿងសង្ហារឹមនា
បច្ចុប្បន្នកាលតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ស្ដីពីបច្ចេកទេសកែច្នៃ
ផលិតផល លោកPham Van Tiep ជាជាងចំលាក់មួយរូបនៅភូមិ Hai Minh បាន
ឲ្យដឹងថា
“ នៅពេលសំឡឹងមើលផលិតផល ដំបូងបង្អស់អ្នកផងគេចាប់អារម្មណ៍ដល់
ស្នាមឆ្លាក់។ដើម្បីឆ្លាក់បាននូវរូបភាពប្រណិតមួយ ជាងចំលាក់ត្រូវតែឆ្លងកាត់
ការរៀនសូត្រហាត់ពត់លត់ដំយូរអង្វែង។ ទន្ទឹមនឹងនោះគឺត្រូវតែផ្ដោតអារម្មយ៍
យ៉ាងខ្លាំងទើបអាចឆ្លាក់បាននូវរូបភាពរស់រវើកលើផលិតផល”។
គ្រឿងឈើសិប្បកម្មវិចិត្រសិល្បៈនៅ Hai Minh មានគ្រប់ប្រភេទជាអាទិ៍ទូ
តុ កៅអីគ្រែ និងគ្រឿងសំណែន។ដោយឡែកគ្រឿងឈើធ្វើតាមបែបបុរាណរបស់
អ្នកភូមិគឺល្បីឈ្មោះតាំងពីយូរមកហើយ។ឥឡូវនេះផលិតផលគ្រឿឈើរបស់ Hai
Minh បានក្លាយទៅជាពាណិជ្ជសញ្ញាដ៏មានកិត្យានុភាពនៅក្នុងទូទាំងប្រទេស
វៀតណាម៕
Lan Anh
-VOVWORLD