ទស្សនាមណ្ឌលអេកូឡូស៊ី Con Vanhនៅខេត្តThai Binh

VOVWORLD_ មណ្ឌលអេកូឡូស៊ី Con Vanhស្ថិតនៅក្នុងតំបន់អភិរក្ស​
ជីវចម្រុះ ដីសណ្ដ ទន្លេក្រហមដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់នាឆ្នាំ
១៩៩៤។នៅCon Vanh មាន ព្រៃឈើលិចទឹកប្រៃ មានឆ្នេរសមុទ្រហើយជា
​មណ្ឌលអេកូឡូស៊ីទាក់ទាញ​អ្នក​ទេសចរ​មកទស្សនាយ៉ាងច្រើនកុះករ។មកទី
នេះភ្ញៀវទេសចរ​អាចគយគន់​ទេសភាព​​ធម្មជាតិដ៏ស្រស់ត្រកាល ស្រូបយក
ខ្យល់បរិសុទ្ធនិងបំភ្លេចទុក្ខ​កង្វល់​ក្នុងជីវភាពរាល់ថ្ងៃ។

         មណ្ឌលអេកូឡូស៊ី Con Vanhមានទីតាំងនៅឃុំ Nam Phu ស្រុកTienHai
ខេត្តThai Binh​ទើប​នឹងបានបើកឲ្យធ្វើអាជីកម្មនាពេលថ្មីៗនេះ។Con Vanh
មានចំងាយ៧​គីឡូម៉ែត្រ​ពីដីគោក ជាដីដុះមានផ្ទៃក្រឡាប្រមាណ២០០០ហិក
តា។ មុននេះCon Vanhជាកោះមួយ​ដាច់​ពី​ដី​គោក។បើចង់ទៅលេងCon Vanh
 ភ្ញៀវទេសចរត្រូវតែជិះទូក។​ ក្នុងរយៈ​ពេល​កន្លង​ទៅ​នេះខេត្តThai Binhបាន
វិនិយោគប្រាក់កសាងប្រពន្ធផ្លូវគមនាគមន៍​ហើយក៏​លើក​ទំនប់​មួយតភា្ជប់
ដីគោកជាមួយកោះCon Vanhផងដែរ។ ពីមជ្ឈមណ្ឌលទីរួម​ស្រុកTienHai​ខេត្ត​
Thai Binh​ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវលំប្រវែង១៥​គីឡូម៉ែត្រ​សង្ខាង​​​មាន
ស្រែស្រូវ​ធំល្វឹងល្វើយនឹងទៅដល់Con Vanh។ដោយធម្មជាតិ​អំណោយ​ផល​មណ្ឌល
អេកូឡូស៊ី សមុទ្រCon Vanhមានឆ្នេរសមុទ្រប្រវែង៦គីឡូម៉ែត្រ​សំរាប់​ប្រជា​ពលរដ្ឋ​​
មកមុជទឹក​និងសំរាកលំហែកាយ។ អ្នកស្រីVu Thu Hien ជាភ្ញៀវទេសចរ​មួយរូ
បមកពីខេត្ត Quang Ninh បានឲ្យដឹងថា

  “ មូលហេតុដែលខ្ញុំជ្រើស Con Vanh ដើម្បីមកទស្សនាគឺដោយសារខ្ញុំ​មាន
ប្អូន​បង្កើតកំពុងធ្វើកម្មសិក្សានៅទីនេះ។ ខ្ញុំសង្កេតឃើញថាមានរមណីយដ្ឋាន
៣គួរឲ្យទាក់ទាញនៅតំបន់នេះគឺ Dong Chau  Con Den  និងCon Vanh។ នៅទី
នេះ​មានឆ្នេរ​សមុទ្រ​វែង ​រួម​ជាមួយរុក្ខជាតិសម្បូរបែបនិងទេសភាពធម្មជាតិ
ស្រស់ស្អាត ”។

        នៅ​Con Vanh មានព្រៃលិចទឹកដែលជាទីជម្រករបស់ពពួកមច្ឆាប្រមាណ
២០០​ប្រភេទ​ សារាយសមុទ្រ១៧០ប្រភេទរួមជាមួយសត្វបក្សាបក្សីជាច្រើន
ទៀត។​មក​ទស្សនាមណ្ឌលអេកូឡូស៊ី Con Vanhនេះអ្នកទេសចរបានពិសារ
គ្រឿង​សមុទ្រស្រស់ៗ​ក្នុងតំលៃសមរម្យដូចជាត្រីតុកែ បង្កង ក្ដាមសេះ និងងាវ
ជាដើម។

ទស្សនាមណ្ឌលអេកូឡូស៊ី Con Vanhនៅខេត្តThai Binh - ảnh 1
Con Vanhត្រូវបានធម្មជាតិអំណោយផលដោយមានប្រវេង៦,៨គីឡូម៉ែត្រហើយទេសភាពនៅរក្សាបានសោភ័ណភាពស្រស់ត្រកាល


        សោភ័ណភាពធម្មជាតិរបស់ មណ្ឌលអេកូឡូស៊ី សមុទ្រCon Vanhត្រូវបាន​ប្រជា
ពល​រដ្ឋថែរក្សាយ៉ាងល្អប្រសើរ។នាសព្វថ្ងៃនៅទីនេះមិនទាន់មានការកសាង​សណ្ឋាគារ
 ភោជនីដ្ឋានឬផ្ទះសំណាក់នៅឡើយ។ លោកTo Quoc Huong អនុប្រធានគណៈ
កម្មការ​គ្រប់គ្រងមណ្ឌលអេកូឡូស៊ី សមុទ្រCon Vanhបានឲ្យដឹងថា

    ‘’ Con Vanhត្រូវបានធម្មជាតិអំណោយផលដោយមានប្រវេង៦,៨គីឡូម៉ែត្រ​
ហើយទេសភាពនៅរក្សាបានសោភ័ណភាពស្រស់ត្រកាល។នៅចំពោះមុខការដែល
ចំនួនអ្នកទេសចរមកទស្សនាកើនឡើងយ៉ាងខ្លាំងនោះ គណៈកម្មការ​គ្រប់គ្រង
​បានអនុវត្តការងារជាក់ស្ដែងដូចជាធ្វើអនាម័យបរិស្ថានជាប្រចាំ បង្កើន
សុវតិ្ថភាពនៅតាមឆ្នេរសមុទ្រព្រមទាំងចាត់តាំងក្រុមប្រតិកម្មជួយសង្គ្រោះជា
បន្ទាន់ទៀតផង ‘’។

        តំបន់អេកូឡូស៊ី សមុទ្រCon Vanhមានភាពរហោស្ថានដោយមាន​ព្រៃ
អាកាស្យា​និង ព្រៃលិចទឹកសំរាប់ភ្ញៀវទេសចរជិះកាណូតគយគន់ទេសភាព។
នាបច្ចុប្បន្ននេះខេត្ត​ Thai Binh និងគណៈកម្មការ​គ្រប់គ្រងកំពុងសិក្សាស្រាវ
ជ្រាវដើម្បីផ្សព្វផ្សាយ​រូបភាព​ស្រស់​បំព្រងរបស់មណ្ឌលអេកូឡូស៊ី សមុទ្រទៅកាន់
ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ