ទស្សនារមណីយដ្ឋានCon Son – Kiep Bac
Vinh Phong -  
(VOVWORLD) /  
VOVWORLD_Con Son – Kiep Bacជារមណីយដ្ឋានដែលមានកេរិ៍្តដំណែល
ប្រវតិ្តសាស្រ្តជាច្រើនផ្សារភ្ជាប់ជាមួយជំនឿព្រះពុទ្ធសាសនា លទ្ធិខុងជីនិយមនិង
កេរិ៍្តឈ្មោះរបស់វីរជន អ្នកវប្បធម៌ជាច្រើនក្នុងប្រវតិ្តសាស្រ្តវៀតណាម។ ស្ថិតនៅប៉ែក
ឥសាន្តខេត្ត Hai Duong រមណីយដ្ឋាន Con Son – Kiep Bacទាក់ទាញអ្នកទេសចរ
ជាច្រើនកុះករនៅក្នុងនិងក្រៅប្រទេសមកទស្សនា។
មានចំងាយ៨០គីឡូម៉ែត្រពីរដ្ឋធានីហាណូយតំបន់កេរិ៍្តដំណែល Con Son –
Kiep Bacជាមួយវត្ត Con Son គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោម៣មជ្ឈមណ្ឌលនៃ
ព្រះពុទ្ធសាសនានិកាយសមាធិ Truc Lamដែលតាំងនៅ Con Son Yen Tu និង
Quynh Lam ខេត្តQuang Ninh។ព្រះពុទ្ធសាសនានិកាយសមាធិ Truc Lamត្រូវ
បានស្ដេច Tran Nhan Tong (១២៥៨-១៣០៨)បង្កើតឡើងដោយផ្អែកទៅលើ
មូលដ្ឋានទស្សនវិទ្យានិងជំនឿសាសនារបស់ជនជាតិវៀតណាម។
វត្ត Con Son ត្រូវបានកសាងឡើងនាសតវត្សទី១០ហើយត្រូវបានបើក
ទូលាយនារាជ្ជកាលស្ដេច Tranក្នុងសតវត្សទី១៣។ នាឆ្នាំ១៣២៩ព្រះសង្ខ្យ
Phap Loanជាអ្នកបង្កើតទី២របស់ព្រះពុទ្ធសាសនានិកាយសមាធិ Truc
Lamបានមកជួសជុលនិងបើកទូលាយវត្ត។ បន្ទាប់មក ព្រះសង្ខ្យHuyen
Quang ជាអ្នកបង្កើតទី៣របស់និកាយសមាធិ Truc Lamបានមកនេះ
ផ្សព្វផ្សាយធម្មព្រះពុទ្ធ បោះពុម្ភគម្ពី ចាក់ពុម្ភព្រះបដិមាហើយប្រែ
Con Son ក្លាយទៅជាមជ្ឈមណ្ឌលមួយរបស់ព្រះពុទ្ធសាសនានិកាយសមាធិ
Truc Lam។ តាមលោក Le Duy Manhអនុប្រធានគណៈកម្មការគ្រប់គ្រង
តំបន់កេរិ៍្តដំណែល Con Son – Kiep Bacបានឲ្យដឹងថា
‘’ ប្រជាជននិយាយថាបើសិនជាអ្នកមិនទាន់ទៅដល់ Con Son Yen Tu
និងQuynh Lamគឺការសមាធិរបស់អ្នកមិនទាន់បានសំរេចនៅឡើយ។មជ្ឈមណ្ឌល
មូយនេះបានផ្សាភ្ជាប់ជាមួយអ្នកបង្កើត៣អង្គរបស់ព្រះពុទ្ធសាសនានិកាយ
សមាធិ Truc Lam ។ ព្រះសង្ខ្យHuyen Quang ជាអ្នកបង្កើតទី៣របស់និកាយ
សមាធិ Truc Lamបានគង់នៅទីនេះហើយចូលនិព្វាននាថ្ងៃទី២៣ខែទីមួយ
តាមចន្ទគតិឆ្នាំ១៣៣៤។ ទិវារំលឹកវិញ្ញាណក្ខន្ធរបស់ព្រះសង្ខ្យHuyen Quang
បានក្លាយទៅជាពិធីបុណ្យប្រពៃណីរដូវផ្ការីក Con Son’’។
វត្ត Con Son ជាកន្លែងគោរពបូជាអ្នកបង្កើតទី៣របស់និកាយសមាធិ
Truc Lamហើយត្រូវបានទទួលស្គាល់ជាកេរិ៍្តមរតកជាតិនាឆ្នាំ១៩៦២។ រីឯវិហារ
Kiep Bac ជាកន្លែងគោរពបូជាមេទ័ពTran Hung Dao ដែលមានចំងាយ៥
គីឡូម៉ែត្រពី Con Son។ នាសតវត្សទី១៣ នេះជាកន្លែងមេទ័ពTran Hung
Daoកសាងមូលដ្ឋានសឹក បង្វឹកទ័ពសំរាប់ធ្វើការតស៊ូប្រឆាំងខ្មាំងសត្រូវ
ម៉ុងហ្គោលីឈ្លានពាន។ នាថ្ងៃទី២០សីហាឆ្នាំ១៣០០មេទ័ពTran Hung Dao
ទទួលមរណភាពនៅភូមិ Van Kiepហើយត្រូវបានប្រជាជនកសាងវិហារ
គោរពបូជា។ តាមអ្នកស្រី Nguyen Thi Thuy Lien អនុប្រធានណៈកម្មការ
គ្រប់គ្រងតំបន់កេរិ៍្តដំណែល Con Son – Kiep Bac បានឲ្យដឹងថា
“ ផ្ទៃដីនៃមណ្ឌលកេរិ៍្តដំណែល Van Kiep ដែលមានវិហារគោរពបូជា
មេទ័ពTran Hung Daoនេះគឺ៤គីឡូម៉ែត្រក្រឡា។ សំណង់ស្ថាបត្យកម្មវិហារ
នេះត្រូវបានកសាងតាមក្បូរក្បាច់របស់រាជវាំង។សំណង់នេះត្រូវបានជួស
ជុលជាច្រើនលើកមកហើយ”។
|
កេរិ៍្តដំណែល Con Son – Kiep Bac ជាភស្តុតាងប្រវតិ្តសាស្រ្តដើម្បីអប់រំជំនាន់ក្រោយៗឲ្យយល់ដឹងអំពីប្រពៃណីបង្កើត ការពារប្រទេសនិងបណ្ដាគំរូវីរជនរបស់ប្រជាជាតិ |
តំបន់កេរិ៍្តដំណែល Con Son – Kiep Bacទាក់ទាញអ្នកទេសចរជាច្រើនកុះករ
នៅក្នុងនិងក្រៅប្រទេសមកទស្សនា។ លោកJuanជាអ្នកទេសចរមួយរូបមកពី
ប្រទេសអែស្ប៉ាញបានសំណេះសំណាលថា
“ ខ្ញុំសង្កេតឃើញថាវៀតណាមបានធ្វើយ៉ាងល្អនុវការងារថែរក្សាប្រពៃណី
វប្បធម៌ជាតិ។ ជាពិសេសគឺស្ថាបត្យកម្មនៃវត្តនេះវាសមស្របនឹងទេសភាពនៅ
ជំវិញ។ប្រការនោះរួមចំណែកអភិរក្សរាល់តំលៃជាប្រពៃណីរបស់វៀតណាម”។
កេរិ៍្តដំណែល Con Son – Kiep Bac ជាភស្តុតាងប្រវតិ្តសាស្រ្តដើម្បីអប់រំជំនាន់
ក្រោយៗឲ្យយល់ដឹងអំពីប្រពៃណីបង្កើត ការពារប្រទេសនិងបណ្ដាគំរូវីរជនរបស់
ប្រជាជាតិទៀតផង៕
Vinh Phong
-VOVWORLD