ទស្សនារមនីយដ្ឋាន Moc Chau
Lan Anh -  
(VOVWORLD) /  
VOVWORLD_មានចំងាយ២០០កីឡូម៉ែត្រពីទីក្រុងហាណូយ Moc Chau ជា
រមនីយដ្ឋានបែបធម្មជាតិដែលមានអាកាសធាតុត្រជាក់ស្រួលរួមជាមួយវប្បធម៌ ដ៏
សំបូរបែបរបស់ប្រជាជនគ្រប់ជនជាតិទៀតផង។ ដោយសារផ្លូវគមនាគមន៍ត្រូវ
បានជួសជុលល្អបានជាក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ Moc Chau បានក្លាយទៅជា
កន្លែងលេងកំសាន្តទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនា។
ពេលព្រឹកនៅ តំបន់ខ្ពង់រាប Moc Chau បរិយាកាសមានភាពស្ងប់ស្ងាត់និង
សុខសាន្តត្រាន។ ភ្ញៀវទេសចរភ្ញាក់ពីដេកក្នុងបន្ទប់ Bunalow container នៃ
មណ្ឌលជីវៈចម្រុះ Moc Chau Arena Villege ឃើញនៅខាងក្រៅមានចំការតែខៀវ
ស្រងាត់នានាដាំលើទួលហើយខ្យល់បរិសុទ្ធបក់ចូលមកបន្ទប់យ៉ាងត្រជាក់ស្រួល។
នៅក្នុងបរិយាកាសនេះ ភ្ញៀវទេសចរអាចបណ្ដែតអារម្មណ៍ជាមួយធម្មជាតិដោយ
លែងគិតដល់ភាពអ៊ូអរនិងការខ្វល់ខ្វាយពីបញ្ហានានាក្នុងជីវភាពប្រចាំថ្ងៃនៅទីក្រុង
។ សំរាកលំហែកាយក្នុងខ្យល់បរិសុទ្ធនេះ ភ្ញៀវទេសចរទំនងជាបានទទួល
ឋាមលពីមាតាធម្មជាតិ។ អ្នកស្រី Pham Thanh Tam ជាភ្ញៀវទេសចរមួយរូបដែល
ស្នាក់នៅបន្ទប់ Bunalow container នៃ មណ្ឌលជីវៈចម្រុះ Moc Chau Arena
Villege បានចែករំលែកថា
“ ខ្ញុំចូលចិត្តបរិយាកាសធម្មជាតិបរិសុទ្ធនៅទីនេះ ពិសែសគឺនាពេលព្រឹក
ព្រលឹម។ ស្នាក់ក្នុងបន្ទប់បែបហ្នឹង ខ្ញុំគេងលក់ស្រួលណាស់ហើយក្រោយភ្ញាក់ពី
ដេកគឺខ្ញុំចង់ដើរទស្សនាទេសភាពនិងស្វែងយល់រមនីយដ្ឋានមួយនេះ។ ខ្ញុំទៅ
ទស្សនាចំការតែហើយបានគេណែនាំពីវិធីបេះតែរួចយកស្លឹកតែស្រស់ៗមកឆុង
ផឹកឈ្ងុយណាស់”។
|
រយៈពេលមួយថ្ងៃនៅ Moc Chau ប្រាកដជាមានអត្ថន័យចំពោះភ្ញៀវទេសចរគ្រប់រូបក្នុងដំណើរការស្វែងយល់វប្បធម៌វៀតណាម |
ពីទួលដាំដុះដំណាំតែស្ងប់ស្ងាត់នេះភ្ញៀវទេសចរបន្តធ្វើដំណើរឆ្លងកាត់ព្រៃ
ព្រឹក្សាបៃតងខ្ចីហើយទៅដល់ភូមិ Ang ឃុំ Dong Sang ស្រុក Moc Chau។ នៅឯនោះ
មានព្រៃស្រល់ចោលម្លប់មកលើបឹងទឹកថ្លាយង់ដែលមានផ្ទៃ៥ហិកតា។ ភ្ញៀវទេសចរ
អាចដើរគយគន់ទេសភាពនៅជុំវិញមាត់បឹងឬចូលព្រៃមើលរុក្ខជាតិនិងដើមឈើធំៗ
។ រហោភាពនៃធម្មជាតិនៅទីនេះពិតជានឹងធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍
យ៉ាងខ្លាំង។ ទេសភាពធម្មជាតិនៃព្រៃស្រល់ភូមិ Ang ក៏ជាកន្លែងល្អអស្ចារ្យសំរាប់
ក្រុមភ្ញៀវដែលជក់ចិត្តនឹងសិល្បៈថតរូបផងដែរ។
ប្រការដែលទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងពេលមកទស្សនាភូមិ Ang នោះ
គឺជីវភាពវប្បធម៌ជាប្រពៃណីរបស់គ្រប់ជនរួមជាតិដើមភាគតិច។ នៅទីនេះគេមាន
ពិធីបុណ្យHet Cha នាដើមរដូវផ្ការីករួមជាមួយម្ហូបឆ្ងាញ់ៗរបស់ជនជាតិ Thai និង
ជនជាតិ H’mong។ តាមអ្នកស្រី Vu Mai Khanh ប្រកបការងារនៅក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Khanh Sinh បានឲ្យដឹងថា
“ ក្រុមហ៊ុនយើងខ្ញុំបើកទួរទេសចរណ៍ទៅ Moc Chau ដោយរៀបចំឲ្យភ្ញៀវ
សំរាកលំហែកាយនៅរមនីយដ្ឋានបែបធម្មជាតិព្រមទាំងជូនភ្ញៀវទៅទស្សនានិង
ស្វែងយល់ជីវភាពរស់នៅរបស់ជនរួមជាតិរស់នៅ Moc Chau ទៀតផង។ នេះជា
ឱកាសសំរាប់ភ្ញៀវទេសចរស្គាល់បន្ថែមនូវវប្បធម៌និងទំនៀមទំលាប់ជាប្រពៃណី
របស់ជនជាតិ Thai និងជនជាតិH’mong ។ នៅទីនេះភ្ញៀវក៌បានទស្សនាកំសាន្តនូវ
ការសំដែងសិល្បៈច្រៀងរាំរបស់ប្រជាជននៅតំបន់ប៉ែកពាយ័ព្យវៀតណាមផង
ដែរ“។
មកទស្សនា Moc Chau ភ្ញៀវទេសចរ ចូលចិត្តទៅទស្សនាកសិដ្ឋានចិញ្ចឹមគោ
នានារបស់ឯកជននិងរោងចក្រកែច្នៃទឹកដោះគោ Moc Chau។ លោកស្រី Phung
Luu Ly អនុប្រធានមន្ទីរវប្បធម៌ស្រុកMoc Chau បានឲ្យដឹងថា
“ទួរទេសចរណ៍មកទស្សនាសកម្មភាពផលិតកម្មកសិកម្មផ្ដោតទៅលើការ
ផលិតនំទឹកដោះគោ តែ និងបន្លែស្អាត។ ក្រៅពីនេះក្នុងឆ្នាំទៅក៌បង្កើតទួរណែនាំ
ភ្ញៀវវិធីបេះផ្លែ Man និងទស្សនាការផលិតដំណាប់ Man ស្រា Man ការដាំដុះបន្លែ
ឬការប្រមូលផលពោតទៀតផង”។
រយៈពេលមួយថ្ងៃនៅ Moc Chau ប្រាកដជាមានអត្ថន័យចំពោះភ្ញៀវទេសចរ
គ្រប់រូបក្នុងដំណើរការស្វែងយល់វប្បធម៌វៀតណាម៕
Lan Anh
-VOVWORLD