ទស្សនារមនីយដ្ឋានបឹង Tuyen Lam - ភ្នំ Tien នៅDa Lat
Quang Sang - To Tuan -  
(VOVWORLD) /  
VOVWORLD_ក្រៅពីរមនីយដ្ឋានល្បីឈ្មោះដូចជាជ្រលងភ្នំស្នេហ៍ ល្បាក់ទឹក
Prem ល្បាក់ទឹក Cam Ly ទីក្រុង Da Lat នៅមានរមនីយដ្ឋានធម្មជាតិបឹង Tuyen Lam
- ភ្នំ Tienជាកន្លែងដែលមានសម្រស់ធម្មជាតិនិងវប្បធម៌ដោយឡែករបស់ទឹកដី Da
Lat ហើយទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
មនីយដ្ឋានបឹង Tuyen Lam - ភ្នំ Tien មានចំងាយប្រមាណជាង១៥គីឡូម៉ែត្រពី
ក្រុង Da Lat។មកដល់ទីនេះភ្ញៀវទេសចរមានការចាប់អារម្មណ៍ខ្លាំងចំពោះទេសភាព
ធម្មជាតិដ៏ស្រស់ត្រកាល។ នៅសង្ខាងផ្លូវជាព្រៃស្រល់ខៀវស្រងាត់ ជួលកាលឃើញ
មានផ្កាចំរុះពណ៌រីកស្គុះស្គាយតាមជើងទួល។ នៅក្នុងព្រៃស្រល់មានភូមិឃុំរបស់ជន
ជាតិភាគតិចដែលផ្ទះភាគច្រើនធ្វើពីឈើ។ ភ្ញៀវទេសចរមកកាន់មនីយដ្ឋានបឹង
Tuyen Lam - ភ្នំ Tien ដើម្បីគយគន់ទេសភាពធម្មជាតិដ៏ល្អត្រកាលផងនិងដើម្បី
ស្រូបយកខ្យល់អាកាសបរិសុទ្ធផង។ លោក Nguyen Quoc Hung ជាអ្នកទេសចរមួយ
រូបបានឲ្យដឹងថា
“ ខ្ញុំគិតថា ធ្វើទេសចរណ៍មិនមែនសំរាប់តែទៅសំរាកលំហែនៅសណ្ឋាគារផ្កាយ៥
ផ្កាយ៦ដែលផ្នែកទេសចរណ៍ចាំបាច់ត្រូវរែសាងសង់សំណង់ធំៗពីបេតុងនោះទេ។
ជាក់ស្ដែងសរឲ្យឃើញថានៅក្រុង Da Lat មានរមនីយដ្ឋានធម្មជាតិដ៏ថ្លៃថ្លា ដោយ
មាន ព្រៃប្រឹក្សាធំល្វឹងល្វើយដែលជាផលិតផលទេសចរណ៍គួរជាទីគាប់ចិត្ត”។
|
អញ្ជើញមកទស្សនារមនីយដ្ឋានធម្មជាតិបឹង Tuyen Lam - ភ្នំ Tien អ្នកទេសចរនឹងបានទៅគយគន់ទេសភាពធម្មជាតិដោយជិះកាណូតឬចែវទូកយឺតៗលើផ្ទៃបឹងហើយក៏អាចស្ទូចត្រីនៅបឹង Tuyen Lamបានដែរ។ |
អញ្ជើញមកទស្សនារមនីយដ្ឋានធម្មជាតិបឹង Tuyen Lam - ភ្នំ Tien អ្នកទេសចរ
នឹងបានទៅគយគន់ទេសភាពធម្មជាតិដោយជិះកាណូតឬចែវទូកយឺតៗលើផ្ទៃបឹង
ហើយក៏អាចស្ទូចត្រីនៅបឹង Tuyen Lamបានដែរ។ មកទីនេះ ភ្ញៀវទេសចរមានឱកាស
ឡើងភ្នំ Voi( ភ្នំដំរី)យ៉ាងខ្ពស់ដើម្បីស្វែងយល់ពីពហុជីវសាស្រ្តចម្រុះ ជិះដំរីទៅមើល
ព្រៃចំការ ចូលទស្សនាភូមិជនជាតិ Darahoaដើម្បីជួបសំណេះសំណាលស្វែងយល់
ទំនៀម ទំលាប់របស់ជនរួមជាតិជនជាតិ K’ho។ មានភ្ញៀវទេសចរជាច្រើននាក់
ពេល មក ទស្សនាទីនេះបានហៅរមនីយដ្ឋានធម្មជាតិបឹង Tuyen Lam - ភ្នំ Tien
ថាជា ឋានសួគ៌តូច ច្រឡឹង ដោយសារទេសភាពធម្មជាតិស្រស់បំព្រងនិងអាកាស
ធាតុត្រជាក់ស្រួលពេញ មួយឆ្នាំ។ លោក Nguyen Tuan Anh ជាអ្នកទេសចរមកពី
ក្រុងហាណូយបានចែក រំលែក ថា
“ មុនពេលមកនេះខ្ញុំនិងមិត្តភក្តិបានស្វែងយល់ពីរមនីយដ្ឋានធម្មជាតិបឹង
Tuyen Lam - ភ្នំ Tien តាមរយៈបណ្ដាញសង្គម Facebook។ ពេលមកទីនេះហើយ
យើងខ្ញុំ មាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទេសភាពឆើតឆាយនៃតំបន់ព្រៃ
ភ្នំនេះ។ យើងខ្ញុំដើរគយគន់ទេសភាពជិះទូក ជិះដំរីហើយថតរូបយ៉ាងច្រើន។ខ្ញុំ
សប្បាយរីករាយណាស់ ដែល បានស្វែងរកនិងមានបទពិសោធន៍គួរឲ្យចាប់អារម្មណ៍
ជាច្រើននៅទីនេះ”។
ដើរចូលព្រៃ ភ្ញៀវទេសចរនឹងឃើញផ្ទះឈើជាប្រពៃណីរបស់ប្រជាពលរដ្ឋជនជាតិ
K’hoស្ថិតដេរដាសលើចង្កេះភ្នំ។នៅទីនេះភ្ញៀវនឹងមានឱកាសស្វែងយល់ពីទំនៀម
ទំលាប់ប្រពៃណីនិងជីវភាពរស់នៅសាមញ្ញរបស់ជនជាតិ K’ho។ ភ្ញៀវទេសចរនឹងបាន
ទស្សនាការសំដែងសិល្បៈគងឃ្មោះនៅកណ្ដាលវាល ហើយតាមរយៈនោះមានបទ
ពិសោធន៍ល្អប្រសើរអំពីទឹកដី Da Latដ៍ស្រស់ស្អាតនេះ៕
Quang Sang - To Tuan
-VOVWORLD