ទស្សនាវដ្តីវេជ្ជសាស្ត្រល្បីពិភពលោកចុះផ្សាយសំណង់ស្រាវជ្រាវរបស់វៀតណាម
VOVworld -  
(VOVWORLD) -នាថ្ងៃទី១១ខែមករាឆ្នាំ២០១៨ ទស្សនាវដ្តីល្បីឈ្មោះលើពិភពលោក New England Journal of Medicine (NEJM, អាមេរិក) ដែលជាទស្សនវដ្តីមានអាយុកាលយូរបំផុត លើពិភពលោក បានចុះផ្សាយនូវលទ្ធផលស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតវៀតណាម ស្តីពីការបង្កកំណើតកូនក្នុងកែវ(IVF) ធ្វើឲ្យមជ្ឈដ្ឋានវេជ្ជសាស្ត្រពិភពលោកមានការស្ងបស្ញើច។ នេះជាលើកដំបូងដែលសំណង់ស្រាវជ្រាវមួយរបស់វៀតណាមត្រូវបានប្រ កាសលើទស្សនាវដ្តីវេជ្ជសាស្ត្រដែលមានឥទ្ធិពលបំផុតលើពិភពលោក។
វេជ្ជបណ្ឌិត Vuong Thi Ngoc Lan និងវេជ្ជបណ្ឌិត Ho Manh Tuong |
បន្ទាប់ពីទស្សនាវដ្តី NEJM មក នៅមានទីភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មាន ល្បីៗឈ្មោះលើពិភពលោក ដូចជា Reuters, Sydney Morning Herald និងស៊ីនហួរ ក៏បានចុះផ្សាយនូវសំណង់ស្រាវជ្រាវរបស់វេជ្ជបណ្ឌិតវៀតណាមផងដែរ។ ជាមួយនឹង លទ្ធផលស្រាវជ្រាវនេះ ស្ត្រីគ្មានលទ្ធភាពមានគ៌រនឹងមានឱកាសច្រើនជាងក្នុងការ បង្កកំណើតកូនក្នុងកែវ(TTON)។
យោងតាមការស្រាវជ្រាវមុននេះថា នារីដែលបង្កកំណើតកូនក្នុងកែវតាមរយៈការ បង្កកស្ពែមគឺទទួលបានជោគជ័យខ្ពស់។ ហើយពីការពិចារណាថា តើការបង្កកស្ពែមនោះនឹងជួយឲ្យនារីគ្មានលទ្ធភាពមានគ៌របានច្រើនដែរឬទេ។ ក្រុមស្រាវជ្រាវ របស់វេជ្ជបណ្ឌិតវៀតណាមដោយសមាជិកចំនួន៩នាក់រួមមាន៖ បណ្ឌិត វេជ្ជបណ្ឌិត Vuong Thi Ngoc Lan អនុបណ្ឌិត Dang Quang Vinh អនុបណ្ឌិត Ho Manh Tuong អនុបណ្ឌិត Huynh Gia Bao អនុបណ្ឌិត Nguyen Khanh Linh វេជ្ជបណ្ឌិត Pham Duong Toan វេជ្ជបណ្ឌិត Ha Tan Duc សាស្ត្រាចារ្យ Robert Norman និងសាស្ត្រាចារ្យ Ben Mol មកពីអូស្ត្រាលី។
ក្រុមវេជ្ជបណ្ឌិតបានធ្វើការស្រាវជ្រាវដោយចៃដន្យលើស្ត្រីចំនួន៧៨២នាក់គ្មាន លទ្ធភាពមានគ៌រ (មិនមែនជាអ្នកស្ថិតក្នុងអការៈកើតដុំគីសសំបុកពង (PCOS) ឡើយ) ដែលកំពុងធ្វើការបង្កកំណើតកូនក្នុងកែវ។ លទ្ធផលសរឲ្យឃើញថា ការបង្កកស្ពែមមេជីវិតក៏ទទួលបានជោគជ័យដូចទៅនឹងស្ពែមមេជីវិតស្រស់ដែរខណៈដែលធ្វើការបង្ក កំណើតកូនតាមកែវនោះ។ ធ្វើការបកស្រាយអំពីបញ្ហានេះ បណ្ឌិត វេជ្ជបណ្ឌិត Vuong Ngoc Thi Lan នៅមហាវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហូជីមិញបានឲ្យដឹងថា៖
“យើងខ្ញុំអនុវត្តការស្រាវជ្រាវគឺប្រៀបធៀបលទ្ធផលមានផ្ទៃពោះនិងការកែប្រួល ទាក់ទិននានាតាមរយៈពេលវេលាមានផ្ទៃពោះនោះបានឃើញថា រវាងវិធីសាស្ត្រទាំង ពីរនេះសុទ្ធតែនាំមកលទ្ធភាពមានផ្ទៃពោះដូចគ្នាដែរ”។
លទ្ធផលស្រាវជ្រាវអំពីបញ្ហានេះបានចុះផ្សាយលើទស្សនាវដ្តី NEJM ជាលើក ដំបូង។ ជារៀងរាល់សប្តាហ៍ មានអទ្ថបទរាប់ពាន់លើទូទាំងពិភពលោកបានផ្ញើមក ទស្សនាវដី្តនេះ ប៉ុន្តែមានតែ៥%ក្នុងចំណោមអត្ថបទនោះបានបោះពុម្ភផ្សាយ។ យោង តាមវេជ្ជបណ្ឌិត Ho Manh Tuong សមាជិកនៃក្រុមស្រាវជ្រាវថា គម្រោងការនេះគឺឆ្លង កាត់រយៈពេល៤ឆ្នាំ។ រីឯសាស្ត្រាចារ្យ Nguyen Van Tuan បានឲ្យដឹងថា នេះជាសមិទ្ធិ គួរឲ្យមោទនៈហើយក៏ជាសក្ខីភាពបញ្ជាក់ថា វៀតណាមអាចធ្វើឡើងនូវសំណង់ស្រា ជ្រាវមានគុណភាពខ្ពស់។ ចែករំលែកអំពីសមិទ្ធិរបស់ក្រុម វេជ្ជបណ្ឌិត Manh Tuong ឲ្យ ដឹងថា៖
“ខ្ញុំឃើញថា ឈរលើស្ថានភាពជាក់ស្តែងនៅវៀតណាម មនុស្សអាចអនុវត្តការ ស្រាវជ្រាវជាមួយនឹងបទដ្ឋានពិបាកបំផុតដែលបានប្រើប្រាស់លើទូទាំងពិភពលោក។ អាចអះអាងបានថា វៀតណាមអាចសម្រេចបានអ្វីៗទាំងអស់”។
ទស្សនាវដ្តីវេជ្ជសាស្ត្រជួរមុខពិភពលោក The New England Journal of Medicine ជាទស្សនាវដ្តីធ្លាប់ចុះផ្សាយនូវសំណង់ស្រាវជ្រាវសំខាន់ៗទូទាំងពិភពលោក ។ តាមនោះ ការដែលក្រុមស្រាវជ្រាវវៀតណាម បានចុះឈ្មោះជាអ្នកនិពន្ធសំណង់ ស្រាវជ្រាវវេជ្ជសាស្ត្រលើទស្សនាវដ្តីនេះជាមោទនភាពរបស់ផ្នែកសុខាភិបាលវៀត ណាមផងដែរ៕
VOVworld