ទស្សនាវត្ត Chuong នៅខេត្ត Hung Yen

(VOVWORLD) -  ប្រសិនបើ Van Mieu Xich Dang ត្រូវបានចាត់ទុកជានិមិត្តរូបនៃតំបន់Pho Hien នោះគឺវត្ត Chuong នៅភូមិ Nhan Duc សង្កាត់ Hien Nam ជារមណីយដ្ឋានគួរឲ្យទាក់ទាញបំផុតក្នុងមណ្ឌលទេចរណ៍ Pho Hien នេះ។ នាសព្វថ្ងៃ  ក្នុងវត្ត Chuong នៅរក្សាបានដដែលនូវវត្ថុតាងជាសក្ខីភាពនៃវប្បធម៌ប្រវតិ្តសាស្រ្តដ៏មានតំលៃ។
ទស្សនាវត្ត Chuong នៅខេត្ត Hung Yen - ảnh 1 ទស្សនាវត្ត Chuong នៅខេត្ត Hung Yen

 

        ប្រសិនបើ Van Mieu Xich Dang ត្រូវបានចាត់ទុកជានិមិត្តរូបនៃតំបន់Pho Hien នោះ គឺវត្ត Chuong នៅភូមិ Nhan Duc សង្កាត់ Hien Nam ជារមណីយដ្ឋានគួរឲ្យទាក់ទាញបំផុតក្នុងមណ្ឌលទេចរណ៍ Pho Hien នេះ។ នាសព្វថ្ងៃ  ក្នុងវត្ត Chuong នៅរក្សាបានដដែលនូវវត្ថុ តាងជាសក្ខីភាពនៃវប្បធម៌ប្រវតិ្តសាស្រ្តដ៏មានតំលៃ។

        វត្ត Chuong ជារមណីយដ្ឋានបុរាណមួយកន្លែងដែលស្ថិតក្នុងមណ្ឌលកេរដំណែលថ្នាក់ជាតិពិសេស Pho Hien ខេត្ត Hung Yen ភូមិភាគខាងជើងវៀតណាម។ តាមឯកសារប្រវតិ្តសាស្រ្តឲ្យដឹងថាវត្ត Chuong ត្រូវបានកសាងឡើងកាលពីរជ្ជកាលស្ដេច Le សតវត្សរ៍ទី១៥។ វត្តនេះត្រូវបានជួសជុល២លើកនាឆ្នាំ១៧០២និងឆ្នាំ១៧១១។ អ្នកស្រី Nguyen Thi Lien ជាមគ្គទេសក៍ទេសចរណ៍ឲ្យដឹងថា វត្ត Chuong មានឈ្មោះមួយទៀតគឺ Kim Chung Tu (មាន ន័យថាវត្តជួងមាស)។

          “រឿងដំណាលថាកាលពីឆ្នាំកើតមានទឹកជំនន់យ៉ាងធំនោះមានទូកមួយដឹកតាមជួងមាសដ៏ស្អាតរសាត់តាមចរន្តលំហូរទឹក ។ទូកនេះអណ្ដែតឆ្លងកាត់ដំបន់ជាច្រើនហើយថ្ងៃមួយ វាឈប់នៅដែនដីភូមិ Nhan Duc។ ប្រជាជនពីគ្រប់ទិសទីបបួលគ្នាមកយកជួងទៅផ្ទះតែជួងនេះមិនកំរើកឡើយ។ ក៏ប៉ុន្តែប្រការពិសេសគឺមានតែព្រឹទ្ធាចារ្យក្នុងវត្តទើបយកជួងនេះទៅវត្តបាន។ អ្នកភូមិត្រេកអរណាស់ដោយគិតថាព្រះបានប្រទានជួងមាសនេះជូនប្រជាជនហើយក្រោយមកក៏រួមកំលាំងកាយចិត្តដើម្បីកសាងរោងជួង”។

នៅក្នុងបរិវេណវត្ត Chuong មានសំណង់ជាច្រើន។ នោះគឺខ្លោងទ្វារដែលមាន៣ជាន់  ដំបូលចំនួន១២, សាលធំ, ទីស្ការបូជា, រោងជួង,ស្ពានថ្មនិងស្រះភ្នែកនាគ។ អ្នកស្រី Nguyen Thi Lien ឲ្យដឹងទៀតថា

   “នេះជាស្ពានថ្មបុរាណនិងកម្រមានបំផុតនៅ Pho Hien ខេត្ត Hung Yen។ ស្ពាននេះត្រូវបានកសាងឡើងនាឆ្នាំ១៧០២ឆ្លងស្រះភ្នែកនាគ។ស្រះចែកជា២ផ្នែកដែលមួយនៅខាងកើតនិងមួយទៀតនៅខាងលិចហើយជាសក្ខីភាពនៃអំពើល្អនិងអំពើអាក្រក់។ នៅក្បាលស្ពានមានរូបសត្វតោចំនួន៤ក្បាលដែលមានតាំងពីចុងរជ្ជកាលស្ដេច Leមក ”។

        ចំណុចវិសេសវិសាលទាក់ទាញភ្ញៀវទេសចរពេលមកទស្សនាវត្ត Chuong ម្ដងៗនោះគឺភាពចំលែកនៃប្រព័ន្ធព្រះពុទ្ធបដិមាដែលបានតម្រៀបជួរយ៉ាងត្រង់ភ្លឹងនៅសង្ខាងរបៀងវត្ត។ ក្នុងនោះក៏មានបដិមាទេវតាគ្រប់គ្រងទិសទាំង៤, បដិមាArahant 18 អង្គដែលមានទឹកមុខខុសពីគ្នា។ បដិមា Arahant ធ្វើពីដីឥដ្ឋនាសតវត្សរ៍ទី១៦ទាំងនេះត្រូវបានចាត់ទុកថាជាបដិមាដ៏ស្អាតបំផុតនៅវៀតណាម។

        ក្នុងវត្ត Chuong នៅមានវត្ថុដ៏មានតំលៃមួយទៀតនោះគឺសិលាចារឹកដែលបានបង្កើតឡើងនាឆ្នាំ១៧១១។ សិលាចារឹកនេះមានមុខ២ដែលចារបទកំណាព្យស្ដីពីទេសភាពធម្មជាតិនៅជំវិញវត្តព្រមទាំងពិព៌នាពីសកម្មភាពលក់ដូរទំនិញដ៏អ៊ូរអរនៅ Pho Hien នាគ្រានោះ។ លោក Tran Dinh Nam ជាពលរដ្ឋមួយរូបនៅ Pho Hienខេត្ត Hung Yen បានចែករំលែកថា

    “នេះជាកេរដំណែលប្រវតិ្តសាស្រ្តហើយក៏ជាមោទនភាពរបស់យើងខ្ញុំដែរ។ សូមឲ្យកូនចៅយើងនិងប្រជាជនទាំងមូលរួមគ្នាថែរក្សាបេតិកភណ្ឌនេះឲ្យបានល្អ”។

        ក្នុងឱកាសថ្ងៃសីលឬពិធីវិសាខបូជាប្រចាំឆ្នាំ មានភ្ញៀវនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករមកទស្សនានិងធ្វើបុណ្យនៅវត្ត Chuong នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ