ទស្សនាវត្ត Vinh Trang នៅខេត្ត Tien Giang
THU HOA -  
(VOVWORLD)- Vinh Trangជាវត្តបុរាណមួយដែលបានកសាងមុនគេបង្អស់នៅប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។ ទោះបីឆ្លងកាត់ពេលវេលារាប់រយឆ្នាំក្ដីតែនាបច្ចុប្បន្នវត្ត Vinh Trang នៅតែបង្អួតនូវសោភ័ណភាពរបស់ខ្លួននៅក្នុងទឹកដី Tien Giang ដ៏ស្រស់ស្អាតនេះ។
Vinh Trangជាវត្តបុរាណមួយដែលបានកសាងមុនគេបង្អស់នៅប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។ ទោះបីឆ្លងកាត់ពេលវេលារាប់រយឆ្នាំក្ដីតែនាបច្ចុប្បន្នវត្ត Vinh Trang នៅតែបង្អួតនូវសោភ័ណភាពរបស់ខ្លួននៅក្នុងទឹកដី Tien Giang ដ៏ស្រស់ស្អាតនេះ។
វត្ត Vinh Trang ស្ថិតនៅក្នុងចំការដើមឈើហូបផ្លែមានផ្ទៃជិត២ហិកតាចំណុះឃុំ My Phong ទីក្រុង My Tho ខេត្ត Tien Giang។ តាមសៀវភៅប្រវតិ្តសាស្រ្តឲ្យដឹងថាដើមឡើយវត្តនេះជាអាស្រមមួយសាងសង់ឡើងដោយមន្រ្តីស្រុកមួយរូបគឺលោកBui Cong Datនាដើមសតវត្សទី១៩។ លុះដល់ឆ្នាំ១៨៤៩ ព្រះតេជគុណ Thich Hue Dang បានបង្គាប់ឲ្យសាងអាស្រមនេះក្លាយទៅជាវត្តVinh Trang។ នាឆ្នាំ១៩០៤ខ្សល់ព្យុះបណ្ដាលឲ្យវត្តខូចខាតយ៉ាងធ្ងន់ធ្ងរបានជាដល់ឆ្នាំ១៩០៧ព្រះតេជគុណដែលគង់នៅនឹងវត្តឈ្មោះ Quang An – Chanh Hau បានចលនាសាសនិករួមវិភាគទានប្រាក់កាសនិងកំលាំងពលកម្មដើម្បីជួសជុលវត្តឡើងវិញព្រមទាំងអញ្ជើញវិចិត្រករឆ្នើមគឺលោក Tai Cong Nguyen មកជួយតុបតែងនិងឆ្លាក់រូបក្នុងវត្តទៀតផង។ តាមព្រះតេជគុណThich Hue Minh ប្រធានគណៈកម្មាធិការព្រះពុទ្ធសាសនាខេត្តTien Giang គង់នៅវត្ត Vinh Trangបានឲ្យដឹងថា
“ អង្គការ Guines Viet Nam បានទទួលស្គាល់វត្តនេះជាទីកន្លែងទេសចរណ៍ព្រលឹងថ្នាក់ជាតិ។ ពេលមកទស្សនាខេត្ត Tien Giang ម្ដងៗភ្ញៀវទេសចរជាតិនិងអន្តរជាតិតែងតែមកទស្សនាវត្ត Vinh Trang។ នាថ្ងៃសៅរ៏និងថ្ងៃអាទិត្យភ្ញៀវមកលេងជាច្រើនកុះករដោយគ្មានកន្លែងឈរជើងឡើយ”។
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាវត្ត |
សោភ័ណភាពដ៏ល្អប្រណិតនៃវត្ត Vinh Trangត្រូវបានបង្ហាញនៅនឹងខ្លោងទ្វារសាងសង់ដោយជាងសំណង់មកពីអតីតរាជធានីហ្វេនាឆ្នាំ១៩៣៣។ ទ្វារនេះត្រូវបានឆ្លាក់រូបសត្វនិងទេសភាពតាមរឿងរ៉ាវសាសនាដូចជារូបសត្វនាគ សឹង្ហ អណ្ដើក ហង្ស។ រីឯវត្តត្រូវបានកសាងជា៥ជាន់ដាច់ពីគ្នាដែលជានិមិត្តរូបឲ្យសារធាតុទាំង៥គឺលោហៈ ឈើ ទឹក ភ្លើងនិងដី។ ជញ្ជាំងខាងមុខវត្តកសាងតាមរចនាបថផ្សំរវាងអាស៊ីនិងអឺរ៉ុបដោយមានក្បូរក្បាច់បារាំង ឥដ្ឋការេជប៉ុនឬអក្សរចិនជាដើម។ព្រះតេជគុណThich Hue Minhបានឲ្យដឹងទៀតថា
“ក្នុងរចនាបថផ្សំរវាងលោកខាងកើតនិងលោកខាងលិចនេះក៏មានក្បូរក្បាច់របស់ឡាវនិងកម្ពុជាផងដែរ។ នៅសាលទទួលភ្ញៀវគឺបានកសាងតាមម៉ូដអឺរ៉ុប ចំណែកនៅសាលធំដាក់ ទីសក្ការបូជានោះបែរជាបានរចនាតាមស្ថាបត្យកម្មលោកខាងកើតទៅវិញដោយមានជញ្ជាំងនិងក្ដារលើករាសីត្រូវបានឆ្លាក់រូបដ៏ល្អប្រណិត”។
ព្រះសង្ឃធ្វើបុណ្យ |
នាសព្វថ្ងៃនេះនៅក្នុងវត្ត Vinh Trang នៅតែរក្សាបាននូវបដិមាចំនួន៦០អង្គធ្វើពី លង្ហិន ឈើ និងដីដុតក្នុងនោះមានបដិមា Arahant ចំនួន១៨អង្គធ្វើពីឈើខ្នុរតាំងពីដើមសតវត្សទី២០មក។បដិមានីមួយៗមានកំពស់០,៨ម៉ែត្រ ទទឹង០,៥៨ម៉ែត្រហើយជិះលើខ្នងសត្វសាហាវមួយក្បាល។ Arahant មួយអង្គៗដៃកាន់វត្ថុមន្តអាគមជានិមិត្តរូបនៃសម្ផស្ស៦យ៉ាងគឺចក្ខុសម្ផស្ស សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្សនិងមនោសម្ផស្សនៅអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល។នៅក្នុងវត្តក៏មានរូបបដិមាព្រះពុទ្ធសម្មាសម្ពុទ្ធ ជួងនិងគំនូរដ៏ល្អស្អាតមួយចំនួនទៀត។
នៅជំវិញវត្ត Vinh Trang មានចំការនិងបឹងផ្កាឈូកដ៏ស្រស់ស្អាតដែលធ្វើឲ្យបរិយាកាសនៅទីកន្លែងនេះកាន់តែមានភាពបុរាណ។ ជារៀងរាល់ថ្ងៃក្រៅពីពុទ្ធសាសនិកនៅមានភ្ញៀវទេសចរជាច្រើននាក់មកទស្សនានិងធ្វើបុណ្យនៅវត្តនេះ៕
THU HOA