ទស្សនាវត្តCon Son នៅខេត្ត Hai Duong

VOVWORLD_មណ្ឌលកេរិ៍្តដំណែលCon Sonមានទីតាំងនៅឃុំ Cong Hoa
 ស្រុកChi Linh ខេត្តHai Duongភាគខាងជើងវៀតណាម។​ ទីនេះផ្សាភ្ជាប់​ជាមួយ
កេរិ៍្តឈ្មោះ​និង​បុព្វហេតុ​របស់ឥស្សរជនវៀតណាមជាច្រើនមានជាអាទិ៍ Tran
Nguyen Dan  Huyen Quang  Nguyen Trai។ មណ្ឌលកេរិ៍្តដំណែលនេះមានវត្តCon
 Sonដែល​ជាកន្លែង​ប្រមូល​ផ្ដុំគ្រប់​តំលៃ​ដ៏ធំធេងអំពីប្រវតិ្តសាស្រ្ត វប្បធម៏និង
សាសនារបស់វៀតណាម។

វត្តCon Son ឬហៅថាវត្តHunស្ថិតនៅជើងភ្នំCon Sonដែលបានកសាង ឡើង
នា សតវត្សទី១០ហើយបានពង្រីកយ៉ាងធំទូលាយក្រោមរជ្ជកាល Tranនាសតវត្ស​
ទី​១៣​។ វត្តនេះត្រូវបានសាងសង់តាមរបៀបស្ថាបត្យកម្មពិសេស។ ក្នុងនោះមាន
ទីគោរពបូជាព្រះពុទ្ធដែលមានព្រះពុទ្ធបដិមាកំពស់ដល់ទៅ៣ម៉ែត្រ។ នៅខាង
ក្រោយវត្តជាកន្លែងគោរពបូជានិងដាក់តាំងបដិមា​អ្នកបង្កើតព្រះពុទ្ធ​សាសនា​
និកាយសមាធិ Truc Lam​រួមមាន៣អង្គគឺស្ដេច Tran Nhan Tong ព្រះសង្ឃPhap
 Loan និងព្រះសង្ឃHuyen Quang​ ។ ​ទន្ទឹមនឹងនោះក៏មានបដិមាឥស្សរជន Tran
Nguyen Dan និងវីរជនជាតិ​ អ្នកវប្បធម៌​ពិភពលោក​Nguyen Trai ផងដែរ។ តាម
លោក​ Le Duy Manh អនុប្រធាន​គណៈកម្មការ​គ្រប់គ្រងតំបន់កេរិ៍្តដំណែល​ Con
 Son – Kiep Bac​​ បានឲ្យដឹងថា​ប្រជាជននិយាយថា​”បើ​សិន​ជាអ្នកមិនទាន់ទៅ
ដល់ Con Son Yen Tu និងQuynh Lamគឺការសមាធិរបស់អ្នក​មិន​ទាន់បានសំរេច
នៅឡើយ”ដោយសារវត្តCon Son ជាជាមជ្ឈមណ្ឌលមួយក្នុងចំណោម​បណ្ដា
មជ្ឈមណ្ឌលនៃព្រះពុទ្ធ​សាសនា​និកាយសមាធិ Truc Lam។ លោក​ Le Duy Manh
បានថ្លែងយ៉ាងដូច្នេះថា

“តាមអក្សរដែលបានចារឹកលើសិលានិងឯកសារនានាគឺថានាឆ្នាំ១៣២៩
ព្រះសង្ឃ Phap Loanជាអ្នកបង្កើត​ទី២របស់ព្រះពុទ្ធ​សាសនា​និកាយសមាធិ Truc
 Lamបាន​មក​ជួសជុល​និងបើកទូលាយ​វត្ត។ បន្ទាប់មក ព្រះសង្ឃHuyen Quang
 ជាអ្នកបង្កើតទី៣​របស់​​និកាយសមាធិ Truc Lam​បានមកទីនេះផ្សព្វផ្សាយ
ព្រះធម៌ ​ បោះពុម្ភគម្ពី ​ចាក់ពុម្ភ​ព្រះបដិមាហើយប្រែ Con Son ​ក្លាយទៅជា
មជ្ឈមណ្ឌលមួយរបស់ព្រះពុទ្ធ​សាសនា​និកាយ​សមាធិ Truc Lam ”។

ទស្សនាវត្តCon Son នៅខេត្ត Hai Duong - ảnh 1
ដោយមានតំលៃពិសេសអំពីវប្បធម៌និងសាសនា ជារៀងរាល់ឆ្នាំវត្ត Con Sonមានភ្ញៀវទេសចររាប់ហ្មឺននាក់នៅក្នុងនិងក្រៅប្រទេសមកទស្សនា


វត្តCon Sonត្រូវបានសាងសង់តាមស្ថាបត្យកម្មវាំងដោយនៅខាងមុខមាន​
បឹង​ទឹករូបពាក់កណ្ដាលរង្វង់ជាមួយក្លោងទ្វារធំមាន៣ច្រកចេញចូល។ ផ្លូវចូល
វត្តស្ថិតក្រោមម្លប់ដើមស្រល់នៅសង្ខាងដែលមានអាយុរាប់រយឆ្នាំ។ ជញ្ជាំងនិង
សរសរវត្ត Con Sonត្រូវបាន​ឆ្លាក់ក្បូរក្បា​ច់ប្រពៃណីវៀតណាមដោយមានរូបសត្វ
ពិសិដ្ធ៤គឺ​ នាគ​ សឹង្ហ អណ្ដើក ហង្ស រួមជាមួយដើមឈើដូចជា សរលកូល ស្បៃរឿង
 ឬស្សី   និងអង្គាសិល។ ក្រៅពីនេះនៅលើដំបូលវត្តក៏មានឆ្លាក់រូបសត្វក្ដាន់ ត្រី 
ក្ដាមទៀតផង។ រូបសត្វទាំងអស់នេះសុទ្ធតែបែរមុខទៅក្នុងវិហារដោយបង្ហាញពី
សមភាពនៃព្រះធម៌គឺមនុស្សលោកនិងសត្វមានជីវិតសុទ្ធតែអាចត្រូវបានព្រះពុទ្ធ
អប់រំនិងក្លាយទៅជាមនុស្សល្អ។ លោក​ Le Duy Manh អនុប្រធាន​គណៈកម្មការ​
គ្រប់គ្រងតំបន់កេរិ៍្តដំណែល​ Con Son – Kiep Bac​​ បានឲ្យដឹងទៀតថា

“ នាបច្ចុប្បន្ននេះ វត្ត Con Sonនៅរក្សាបាននូវវត្ថុតាងនិងបុរាណវត្ថុដ៏
មានតំលៃ​ជាច្រើន ក្នុងនោះមានប្រព័ន្ធសិលាចារិកដែលមានតាំងពីសតវត្សទី
១៣ដល់សតវត្សទី១៨។ ជាពិសេសមានសិលា៤ផ្ទាំងនៅខាងក្រៅវត្តមានចារទ្រង់
លិខិតរបស់ស្ដេចTran Due Tongកោតសរសើរមន្រ្តីជាន់ខ្ពស់Dai Tu Do Tran
 Nguyen Dan។ សិលាចារិកទាំងនេះ​មានតំលៃពិសេសអំពីវិចិត្រសិល្បៈវប្បធម៌ 
ផងនិងសាសនាផង ដោយជួយយើងសិក្សាស្រាវជ្រាវកេរិ៍្តដំណែល​ Con Son – Kiep
 Bacបានពេញលេញ។នាឆ្នាំ២០១៥សិលា​ចារិក​នៅវត្តនេះត្រូវបាននាយករដ្ឋមន្រ្តី
រដ្ឋាភិបាលទទួលស្គាល់ជាកំណប់ទ្រព្យជាតិ”។

ដោយមានតំលៃពិសេសអំពីវប្បធម៌និងសាសនា ជារៀងរាល់ឆ្នាំ​វត្ត Con Son
មានភ្ញៀវទេសចររាប់ហ្មឺននាក់នៅក្នុងនិងក្រៅប្រទេសមកទស្សនា។ អ្នកស្រីLe
 Thi Quyen មកពីក្រុងហាណូយបានឲ្យដឹងថា

  “ ជារៀងរាល់ឆ្នាំ យើងខ្ញុំតែងតែមកទស្សនាCon Son Kiep Bac។​ មកដល់​ទី
នេះទេសភាពនិងបរិយាកាសសុខុដមណាស់ហើយធ្វើឲ្យ ខ្ញុំមានអារម្មណ៍ល្អធូស្រាល
ពីភាពនឿយហត់។ គ្រួសារខ្ញុំក៏រៀបចំឲ្យកូនៗទៅទស្សនាវត្តអារាមដើម្បីឲ្យយល់
ដឹងអំពីវប្បធម៌ប្រពៃណីជាតិ ”។

នៅវត្ត Con Son ជារៀងរាល់ឆ្នាំមានបើកពិធីបុណ្យទាននៅរដូវផ្ការីកនិងរដូវ
​ស្លឹក​ឈើ​ជ្រុះ។ ក្នុងនោះមានពិធីបុណ្យចំរៀងថ្វាយអ្នកតា បុណ្យហ្វឹកហ្វឺនទ័ពនៅ
លើទន្លេ Luc Dau​ ពិធីសូត្រមន្តបង្សកូល បណ្ដែតប្រទីប រួមជាមួយល្បែង
ប្រជាប្រិយ​ដូចជា​ហែល​ទឹកនិងបោកចំបាប់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ