(VOVWORLD) - ខេត្ត Soc Trang នៅភូមិភាគខាងត្បូងវៀតណាមជាកន្លែងដែលមានបងប្អូនជនជាតិខ្មែរជាច្រើនរស់នៅ។ ដោយសារជនជាតិខ្មែរយកចិត្តទុកដាក់ជាពិសេសលើសកម្មភាពវប្បធម៌ជំនឿសាសនាបានជាវត្តអារាមនៅខេត្ត Soc Trang មិនត្រឹមតែជាកន្លែងដើម្បីព្រះសង្ឍគោរពបូជាព្រះពុទ្ធប៉ុណ្ណោះទេថែមទាំងជាកន្លែងធ្វើសកម្មភាពវប្បធម៌ប្រពៃណីនៃសហគមន៍ប្រជាជននៅនឹងតំបន់ទៀតផង។
ខេត្ត Soc Trang នៅភូមិភាគខាងត្បូងវៀតណាមជាកន្លែងដែលមានបងប្អូនជនជាតិខ្មែរជាច្រើនរស់នៅ។ ដោយសារជនជាតិខ្មែរយកចិត្តទុកដាក់ជាពិសេសលើសកម្មភាពវប្បធម៌ជំនឿសាសនាបានជាវត្តអារាមនៅខេត្ត Soc Trang មិនត្រឹមតែជាកន្លែងដើម្បីព្រះសង្ឍគោរពបូជាព្រះពុទ្ធប៉ុណ្ណោះទេថែមទាំងជាកន្លែងធ្វើសកម្មភាពវប្បធម៌ប្រពៃណីនៃសហគមន៍ប្រជាជននៅនឹងតំបន់ទៀតផង។
នាសព្វថ្ងៃនៅក្នុងទូទាំងខេត្ត Soc Trang មានវត្តខ្មែរចំនួន៩៩។ ក្នុងនោះលេចធ្លោបំផុតគឺវត្ត Kh’leang, វត្ត Mahatup ( វត្ត Doi), វត្ត Dat Set ( Buu Son Tu), វត្ត Salon ( Chen Kieu)។
វត្ត Salon មានទីតាំងនៅភូមិ Dai Tam ស្រុក My Xuyen ចំងាយប្រមាណ ១២គីឡូម៉ែត្រពីទីក្រុង Soc Trang។ វត្តនេះត្រូវបានកសាងឡើងនាឆ្នាំ១៨១៥។ ចំណុចវិសេសវិសាលនៃវត្ត Salon គឺជញ្ជាំងបានតុបតែងដោយបំណែកចាននិងគ្រឿងភាជន៍ដែលមានពណ៌ចំរុះដ៏ស្រស់ស្អាត។ តាមលោក Chim Chot ប្រធានគណៈកម្មការអភិបាលវត្ត Salon បានឲ្យដឹង
“ក្នុងសម័យសង្គ្រាមវត្តនេះត្រូវគ្រាប់បែកបំផ្លិចបំផ្លាញ។ ព្រះសង្ឃរួមជាមួយគណៈកម្មការអភិបាលបានធ្វើការរៃអង្គាសនិងរើសបំណែកនានាដើម្បីកសាងទីសក្ការៈបូជាឡើងវិញ។ ដោយហេតុនេះសំណង់មួយចំនួនមានរបៀបស្ថាបត្យកម្មចចំឡែកបន្តិចដោយការប្រើប្រាស់សំភារៈសំណង់ថ្មីខ្លះ ចាស់ខ្លាះលាយឡំជាមួយគ្នា។ តាំងពីនោះមកវត្តមានឈ្មោះថ្មីមួយទៀតគឺវត្ត Chen Kieu”។
ដូចទៅនឹងវត្តខ្មែរដទៃដែរ វត្ត Salon មានដំបូលត្រូវបានរចនាក្បូរក្បាច់ដ៏ល្អស្អាតដោយសំដែងនូវបំណងប្រាថ្នាបានសេចក្ដីសុខក្សេមក្សាន្ត។ នៅលើជញ្ជាំងវត្តមានគូរគំនូរនិទានរឿង ពីជីវិតរបស់ព្រះពុទ្ធចាប់តាំងពីពេលប្រសូត្ររហូតដល់ពេលចូលទីវង្គត់។ នៅខាងក្នុងទីសក្ការៈបូជាមានព្រះពុទ្ធបដិមាធំតូចចំនួន២០អង្គ។
វត្ត Kh’leang ជាវត្តបានសាងសង់ដំបូងបង្អស់នៅខេត្ត Soc Trang ដែល មានអាស័យដ្ឋានលេខ៧១វិថី Mau Than ទីក្រុង Soc Trang។ វត្តនេះសាងនៅលើខឿនខ្ពស់ព័ទ្ធជុំវិញដោយដើមត្នោត។ ខ្លោងទ្វាររចនាក្បូរក្បាច់ដ៏ស្រស់ស្អាត។ វត្តនេះមានដំបូលឆ្លាក់រូបសត្វបង្ហាញនូវទំនាក់ទំនងរវាងព្រះពុទ្ធជាមួយមនុស្សនិងមេឃ។ នៅក្នុងវត្តមានសសរឈើចំនួន១៦តូបតែងដោយរូបចម្លាក់ស្ដីពីជីវិតរបស់ព្រះពុទ្ធ។ នៅកណ្ដាលទីសក្ការៈបូជាមានព្រះពុទ្ធបដិមាគង់ លើផ្កាឈូកមានកំពស់ជិត៧ម៉ែត្រដែលបានចាក់ពុម្ពកាលពីឆ្នាំ១៩១៦។ នៅជុំវិញរូបព្រះពុទ្ធនេះមានតាំងបង្ហាញនូវត្ថុតាងជាច្រើនរបស់សហគមន៍ជនជាតិខ្មែរដែលបានចាត់ទុកជាការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។
វត្ត Mahatup |
វត្ត Mahatup មានទីតាំងនៅលេខ៧៣វិធី Le Hong Phong ទីក្រុង Soc Trang។ នៅក្នុងបរិវេណវត្តមានសត្វប្រជៀវរាប់ហ្មឺនក្បាលរស់នៅបានជាគេហៅ វត្ត Doi។ អញ្ជើញមកទស្សនាវត្ត Mahatup ភ្ញៀវទេសចរតែងបានកំសាន្តការប្រគុំភ្លេងពិណពាទ្យ។ តាមលោក Trinh Tien ជាសមាជិកមួយរូបក្នុងវង់ភ្លេងពិណពាទ្យបានឲ្យដឹងថា
“នៅក្នុងឱកាសបុណ្យទានដូចជាបុណ្យចូលឆ្នាំថ្មី ឬបុណ្យភ្ជំបិណ្ឌនោះយើងខ្ញុំតែងតែប្រគុំភ្លេងក្នុងវត្តដើម្បីសំដែងនូវការគោរពរបស់ជនរួមជាតិខ្មែរពេលធ្វើទាននៅវត្ត”។
វត្ត Mahatup សង់នៅសតវត្សទី១៦តាមរបៀបស្ថាបត្យកម្មខ្មែរ។ នៅទីសក្ការៈបូជាមានបដិមាព្រះសម្មាសម្ពុទ្ធច្នៃពីថ្មគង់លើផ្កាឈូកកំពស់២ម៉ែត្ររួមជាមួយរូបចម្លាក់មួយទៀតនិទានរឿងព្រះសម្មាសម្ពុទ្ធជិះលើព្រះពស់ Muchalinda។
វត្តអារាមរបស់ជនជាតិខ្មែរមានសារដ៏សែនសំខាន់ក្នុងជីវភាពសហគមន៍។ វត្តជាទីកន្លែងថែរក្សានូវតំលៃព្រលឹង ជំនឿសាសនានិងវប្បធម៌ដ៏ជ្រាលជ្រៅរបស់បងបង្អូនជនរួមជាតិជនជាតិខ្មែរ