ទស្សនាវិហារ Kiep Bacនៅខេត្ត Hai Duong
Vinh Phong -  
(VOVWORLD) /  
VOVWORLD_វិហារ Kiep Bac ស្ថិតនៅក្នុងតំបន់កេរិ៍្តដំណែលប្រវតិ្តសាស្រ្ត
Con Son – Kiep Bacប៉ែកឥសាន្តខេត្ត Hai Duong ភូមិភាគខាងជើងវៀតណាម។
វិហារនេះជាទីកន្លែងគោរពបូជាវីរៈបុរសជាតិ Hung Dao Vuong Tran Quoc Tuan
( ១២២៨-១៣០០)។ស្ថិតនៅក្នុងជ្រលងភ្នំដែលមានទេសភាពធម្មជាតិស្រស់ត្រកាល
រួមជាមួយប្រព័ន្ធសំណង់ស្ថាបត្យកម្មប្រវតិ្តសាស្រ្តដ៏ល្អប្រណិតនោះវិហារ Kiep Bac
បានទាក់ទាញភ្ញៀវទេសចរមកទស្សនានិងស្វែងយល់អំពីវប្បធម៌វៀតណាមក៏ដូច
ជាយុទ្ធជ័យយ៉ាងល្បីរន្ទឺរបស់ Tran Hung Daoដែលវាយឈ្នះលើសត្រូវបរទេសឈ្លាន
ពានទាំង៣លើក។
ឈ្មោះ Kiep Bacបានផ្សំពីឈ្មោះនៃភូមិ២គឺភូមិ KiepនិងភូមិBac។ តំបន់នេះ
ទិសទាំង៣ព័ទ្ធដោយភ្នំនាគ រីឯខាងមុខជាទន្លេ Luc Dau Giangដែលជាទី
ប្រសព្វនៃទន្លេ៦គឺ ទន្លេCau ទន្លេThuong ទន្លេLuc Nam ទន្លេDuong ទន្លេ
Kinh Thay និងទន្លេ Thai Binh។ ទីតាំងនៃវិហារ Kiep Bacកាលពីមុន ក៏ជាខ្សែ
ចរាចរផ្លូវគោគនិងផ្លូវទឹកដ៏សំខាន់នៅប៉ែកខាងកើតរាជធានីថាំងឡុងគឺ
រដ្ឋធានីហាណូយនាបច្ចុប្បន្ន។ដូច្នេះហើយ ក្រោយពីការតស៊ូប្រឆាំងខ្មាំងសត្រូវ
ម៉ុងហ្គោលីលើកទីមួយនាឆ្នាំ១២៥៨ Tran Hung Daoបានជ្រើសយកតំបន់នេះ
ធ្វើជាបញ្ជាការដ្ឋានរបស់ខ្សែការពារយោធាប៉ែកឥសាន្តសណ្ដូកពីព្រំដែនLang
Son ទៅសមុទ្រខាងកើតសំដៅបង្កើតឡើងយុទ្ធវិធីទប់ស្កាត់សត្រូវម៉ុងហ្គោលី
លើកទីពីរ(ឆ្នាំ១២៨៥)និងលើកទីបី(ឆ្នាំ១២៨៨)។ បន្ទាប់ពីTran Hung Daoទទួល
មរណភាពមកដើម្បីកត់សំគាល់សគុណដ៏ធំធេងរបស់លោកចំពោះប្រទេសជាតិ
ប្រជាជនតំបន់បានកសាងវិហារនៅនឹងទីតាំងបញ្ជាការដ្ឋានដោយដាក់ឈ្មោះ
ថាវិហារ Kiep Bacនិងប្រសិទ្ធិនាមជូនលោកជាព្រះDuc Thanh Tran។ តាម
អ្នកស្រី Nguyen Thi Thuy Lien អនុប្រធានណៈកម្មការគ្រប់គ្រងតំបន់
កេរិ៍្តដំណែល Con Son – Kiep Bac បានឲ្យដឹងថា
“ នាសព្វថ្ងៃ នៅក្នុងទូទាំងប្រទេសយើងមានវិហារគោរពបូជាTran Hung
Daoរាប់ពាន់កន្លែងតែទីនេះជាតំបន់ផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយជីវិតនិង
បុព្វហេតុរបស់លោក។ ក្នុងអារម្មណ៏របស់ប្រជាជនវិហារ Kiep Bacជាវិហារគោរព
បូជាTran Hung Daoយ៉ាងស័ក្តិសិទ្ធិបំផុត ”។
វិហារ Kiep Bacបែរមុខទៅទន្លេ Luc Dauដោយមានគោបុរៈដ៏ធំរួមជាមួយ
ទ្វារចេញចូលចំនួន៣។ នៅខាងឆ្វេងវិហារមានអណ្ដូងទឹកត្បូងភ្នែកនាគ មាន
តាំងពីសម័យកាល Hung Dao Vuong Tran Quoc Tuanលើកទ័ពវាយសត្រូវដែល
គ្មានពេលណារីងទឹកឡើយ។វិហារ Kiep Bacមានសាលធំចំនួន៣ ក្នុងនោះសាល
នៅកណ្ដាលមានដាក់តាំងបដិមាTran Hung Dao សាលខាងមុខដាក់បដិមា
មេទ័ពPham Ngu Lao។ រីឯនៅសាលក្រោយមានបដិមាបុត្រីThien Thanh ជា
លោកជំទាវរបស់ Tran Hung Dao រួមជាមួយកូនស្រី២នាក់និងកូនប្រុស
៤នាក់ទៀត។
|
វិហារ Kiep Bac ស្ថិតនៅក្នុងតំបន់កេរិ៍្តដំណែលប្រវតិ្តសាស្រ្តCon Son – Kiep Bacប៉ែកឥសាន្តខេត្ត Hai Duong ភូមិភាគខាងជើងវៀតណាម |
ជារៀងរាល់ឆ្នាំពីថ្ងៃទី១៥ដល់ថ្ងៃទី២០ខែអាសាឍ គេបើកពិធីបុណ្យវិហារ
Kiep Bacដើម្បីរំលឹកខួបវីរៈបុរសជាតិ Hung Dao Vuong Tran Quoc Tuan។ នេះ
ជាពិធីបុណ្យមួយធំបំផុតនៅប្រទេសវៀតណាមដែលទាក់ទាញមនុស្សច្រើន
កុះករពីគ្រប់ទិសទីក្នុងទូទាំងប្រទេសមកចូលរួម។ អ្នកស្រីHoang Thi Phuong
ជាភ្ញៀវទេសចរមួយរូបពីក្រុងហាណូយបានថ្លែងថា
“ ខ្ញុំមកចូលរួមពិធីបុណ្យវិហារ Kiep Bacគឺដើម្បីគោរពវិញ្ញាណក្ខន្ធព្រះ
Duc Thanh Tranជាអ្នកដែលប្រជាជនគោរពស្រលាញ់យ៉ាងខ្លាំង។ ក្រុមរបស់
យើងខ្ញុំតែងតែចំណាយពេល២ថ្ងៃដើម្បីចូលរួមគ្រប់សកម្មភាពសំខាន់នៃ
ពិធីបុណ្យ។ ក្រៅពីនោះក៏ទៅទស្សនាទេសភាពធម្មជាតិដ៏ស្រស់ស្អាតនិង
ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតំបន់នេះផងដែរ”។
ក្នុងពិធីបុណ្យនេះមានការអុជធូបរំលឹកវិញ្ញាណក្ខន្ធព្រះDuc Thanh
Tran ពិធីលើកទ័ព ពិធីបន់ស្រន់សូមទេវតាផ្ដល់រដូវអំណោយផល រួមទាំង
ល្បែងប្រជាប្រិយដ៏សម្បូរបែបទៀតផង៕
Vinh Phong
-VOVWORLD