ទស្សនាវិហារ Tranh នៅខេត្តHai Duong
Thu Ha -  
(VOVWORLD) /  
VOVWORLD_Hai Duongជាខេត្តមួយនៅភូមិភាគខាងជើងវៀតណាម
ពោរពេញទៅដោយប្រពៃណីវប្បធម៌ ប្រវតិ្តសាស្ត្រដោយមានកេរិ៍្តដំណែលនិងពិធី
បុណ្យប្រជាប្រិយជាច្រើននៃតំបន់វាលសណ្ដទន្លេក្រហម។ ក្នុងនោះមានវិហារ
Tranhនៅស្រុកNinh Giangដែលតភ្ជាប់ជាមួយរឿងរ៉ាវអំពី Quan Lon Tuan
Tranh ជាអ្នកតាម្ចាស់ទន្លេ Tranh។ មកទស្សនាវិហារ Tranh អ្នកទេសចរនឹង
បានគយគន់សំណង់ស្ថាបត្យកម្មមួយដ៏ល្អប្រណិតហើយស្វែងយល់ពីទំនៀម
ទំលាប់គោរពបូជាអ្នកតាម្ចាស់ទឹករបស់ប្រជាពលរដ្ឋនៅតំបន់នេះទៀតផង។
វិហារ Tranhមានឈ្មោះមួយទៀតគឺវិហារ Quan Lon Tuan Tranh នៅភូមិ
Tranh Xuyen ឃុំDong Tam ស្រុកNinh Giang។ វិហារនេះតភ្ជាប់ជាមួយរឿង
ព្រេងស្ដីពី Quan Lon Tuan Tranh ដែលជាមេស្រុកNinh Giang។ រឿងដំណាល
ថា មុននេះនៅកំពង់ចម្លងទន្លេ Tranhមានសត្វពស់យក្ស២ក្បាលដែលតែង
តែធ្វើបាបប្រជាជន។ ថ្ងៃមួយ ពួកសត្វពស់នេះចាប់ភរិយារបស់មេស្រុកយក
ទៅបាត់។ បន្ទាប់មក មេស្រុករូបនេះក៏ប្ដឹងទៅស្ដេចនាគ ជាអ្នកតាម្ចាស់
សមុទ្រ ទន្លេ បឹងបួរ។ សត្វពស់ត្រូវកាត់ទោសចាញ់ក្ដីដោយត្រូវតែរុះរើពពួកវា
ទៅកន្លែងផ្សេង។ ចាប់តាំងពីនោះមក កំពង់ចម្លងទន្លេ Tranhនេះបាន
សុខសាន្តត្រាន ហើយប្រជាពលរដ្ឋដឹងគុណមេស្រុកបានរួមគ្នាកសាងឡើង
វិហារគោរពបូជាដោយប្រសិទ្ធនាមលោកជាអ្នកតាម្ចាស់ទន្លេ ជួយថែរក្សា
ប្រជាជននិងទូកដរធ្វើដំណើរប្រកដដោយសុវតិ្តភាព។
វិហារ Tranhត្រូវបានសាងសង់នាសតវត្សទី១៩នៅក្បែកំពង់ចម្លងទន្លេ
Tranhដោយមានបដិមាលោក Quan Lon Tuan Tranhនិងរូបចំលាក់ដ៏ប្រណិត
លើជញ្ជាំងនិងសសរវិហារ។ដោយសារដីច្រាំងទន្លេបាក់នាពេលទឹកឡើងជា
រៀងរាល់ឆ្នាំបានជានាសតវត្សទី២០ ប្រជាជនបានរុះរើវិហារនេះទៅកាន់
កន្លែងថ្មីនៅភូមិ Tranh XuyenឃុំDong Tam ស្រុក Ninh Giang វិញ។ តាម
លោកNguyen Tat Trong អនុប្រធានគណៈកម្មការគ្រប់គ្រងកេរិ៍្តដំណែល
វិហារ Quan Lon Tuan Tranh បានឲ្យដឹងថា នាឆ្នាំ ១៩៩៦ ២០០៥ ២០០៦
និង២០០៨ វិហារ Tranhត្រូវបានជូសជុលឡើងវិញដូចភាពដើម។ លោកបាន
ថ្លែងថា
“ វិហារនេះត្រូវបានកសាងឡើងអំពីឈើដោយមានរូបចំលាក់យ៉ាង
ប្រណិតតាមក្បាច់រចនារាជ្ជកាល Nguyen( ១៨០២-១៩៤៥)។ នៅខាងឆ្វេង
នៃវិហារជាផ្ទះភ្ញៀវ និងបឹងទឹក។ ទោះបីវិហារបានរុះរើ៣លើកហើយក្ដីតែ
ប្រជាជននៅតែរក្សាបាននូវត្ថុដ៏ថ្លៃថ្លាដូចជាបដិមា Quan Lon Tuan Tranh
និងបដិមាបុរាណមួយចំនួនទៀត”។
|
វិហារ Tranhត្រូវបានទទួលស្គាល់ជាកេរិ៍្តដំណែលប្រវតិ្តសាស្រ្តវប្បធម៌ជាតិនាឆ្នាំ២០០៩ |
ជារៀងរាល់ឆ្នាំ វិហារTranhមានពិធីបុណ្យ២ដែលបានបើកនាខែបុស្ស
និងខែអាសាឍដែលទាក់ទាញភ្ញៀវនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករ
មកទស្សនា។ក្នុងឱកាសនេះមានរៀបចំការសំដែងសិល្បៈច្រៀងរាំដូចជាការ
ច្រៀងបទចំរៀងថ្វាយអ្នកតាចំនួន៣៦បទ។ ជាពិសេស ពិធីបុណ្យនៅវិហារ
Quan Lon Tuan Tranh នេះក៏មាន ទំនាក់ ទំនងខាងវប្បធម៌ជាមួយ
សកម្មភាពជំនឿសាសនានៅវិហារ Ky Cung ក្រុងLang Son ខេត្ត Lang
Son (ភាគខាងជើងវៀតណាម)ជាកន្លែង Quan Lon Tuan Tranh ទទួល
មរណភាពផងដែរ។ ពេលប្រារព្ធពិថីបុណ្យម្ដងៗគឺប្រជាពលរដ្ឋនិងក្រុម
សិល្បៈចំរៀងថ្វាយអ្នកតារបស់តំបន់ទាំង២សុទ្ធតែមកចូលរួម។ លោក
Nguyen Thanh Van Ninh ប្រធានការិយាល័យវប្បធម៌ព័ត៌មានស្រុកNinh
Giang ខេត្តHai Duong បានឲ្យដឹងថា
“ តំបន់ទាំង២មានទំនាក់ទំនងយ៉ាងជិតស្និទដោយជួយបើកទូលាយ
លំហរវប្បធម៌។ តាមរយៈសកម្មភាពពិធីបុណ្យនេះ ប្រជាជនអាចយល់ដឹង
បន្ថែមនូវវប្បធម៌វិសេសវិសាលរបស់ជនរួមជាតិគ្រប់ជនជាតិនៅខេត្ត
Lang Son។ រីឯភ្ញៀវពីLang Son មកនេះក៏ស្វែងយល់ពីវប្បធម៌នៅទឹកដី
នេះដែរ។ ក្នុងសកម្មភាពពិធីបុណ្យ យើងខ្ញុំតែងតែរៀបចំល្បែងប្រជាប្រិយ
ដូចជា បោកចំបាប់ ប្រជល់មាន់ ទាញព្រ័ទ្ធជាដើម”។
វិហារ Tranhត្រូវបានទទួលស្គាល់ជាកេរិ៍្តដំណែលប្រវតិ្តសាស្រ្តវប្បធម៌ជាតិ
នាឆ្នាំ២០០៩។ រយៈពេលកន្លងទៅនេះ ស្រុក Ninh Giang យកចិត្តទុកដាក់
ខ្លាំងលើការងារអភិរក្ស និងពង្រីកតំលៃវប្បធម៌របស់វិហារនិងពិធីបុណ្យ
នានា។ តាមរយៈនោះផ្សព្វផ្សាយនូវភាពល្អប្រសើរក្នុងទំនៀមទំលាប់ជា
ប្រពៃណីរបស់ទឹកដីស្រុក Ninh Giang និងខេត្ត Hai Duong៕
Thu Ha
-VOVWORLD