ទស្សនាសារមន្ទីរ Dong Thap

(VOVWORLD) - សារមន្ទីរ Dong Thap ស្ថិតនៅអគារលេខ២២៦វិថី Nguyen Thai Hoc សង្កាត់ទី៤ ទីក្រុង Cao Lanh ខេត្ត Dong Thap ភាគខាងត្បូងវៀតណាម។ ដោយមាន ស្ថាបត្យកម្មតាមបែបទាំងអាស៊ីផងនិងអឺរ៉ុបផង វត្ថុដាក់តាំងបង្ហាញយ៉ាងសម្បូរបែប លំហរបរិយាកាសពោរពេញទៅដោយម្លប់ដើមឈើ ហើយបែរមុខទៅទន្លេ Cao Lanh នោះ សារមន្ទីរ Dong Thap ជាគោលដៅគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរនាពេល មកទស្សនាខេត្ត Dong Thap ម្ដងៗ។
ទស្សនាសារមន្ទីរ Dong Thap - ảnh 1សារមន្ទីរ Dong Thap  

  សារមន្ទីរ Dong Thap ត្រូវបានបង្កើតឡើងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៨ លើផ្ទៃដីចំនួន ១១ពាន់ម៉ែត្រការ៉េ។ មុននេះ ទីនេះធ្លាប់មានបណ្ដុំកេរ្តិ៍ដំណែល ដែលរួមមានផ្ទះគ្រូពេទ្យ Lu វិមាន ពន្ធនាគារនិងជំរុំទ័ព ជាដើម។ បណ្ដុំកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រនៅសារមន្ទីរ Dong Thap មានអាគារជាច្រើនដោយមាន លក្ខណៈស្ថាបត្យកម្មយ៉ាងស្អាតឆើតឆាយបំផុតក្នុងសម័យអាណានិគមនិយម បារាំងនៅវៀតណាម។

        នាបច្ចុប្បន្ន សារមន្ទីរ Dong Thap កំពុងដាក់តាំងបង្ហាញវត្ថុប្រមាណ៣ហ្មឺន ដែលបានបែង ចែកជាតំបន់ចំនួន២គឺតំបន់ក្នុងផ្ទះនិងក្រៅផ្ទះ។ លោក Le Nhat Lien មគ្គុទ្ទេសនៅសារមន្ទីរ Dong Thap បានអោយដឹងថា៖

        “តំបន់ក្នុងផ្ទះដាក់បង្ហាញវត្ថុអំពីវប្បធម៌ ធម្មជាតិ មនុស្ស Dong Thap ដំណាក់កាលតស៊ូប្រយុទ្ធបារាំងនិងអាមេរិករបស់ប្រជាជននៅទីនេះ។ ចំណែក ឯតំបន់នៅកណ្ដាលវាល គឺមានវត្ថុតាងប្រវត្តិសាស្ត្រកាលពីសម័យសង្គ្រាមដូច ជានាវាចម្បាំង កាំភ្លើងនិងឧទ្ធម្ភាគចក្រ។ សារមន្ទីរ Dong Thap ក៏ជាទីកន្លែង ដែលថែរក្សាវត្ថុនៃសម័យវប្បធម៌ Oc Eo ចាប់ពីសតវត្សទី១ដល់សតវត្សទី៥ដូច ជារូបបដិមារព្រះ Vishnu ២អង្គ និងរូបបដិមារព្រះទេពធីតា Laksmi។ វត្ថុទាំង៣ នេះត្រូវបានទទួលស្គាល់ជារតនៈសម្បត្តិជាតិ។”

ទស្សនាសារមន្ទីរ Dong Thap - ảnh 2រូបបដិមារព្រះ Vishnu ជារតនៈសម្បត្តិមួយក្នុងចំណោមរតនៈសម្បត្តិជាតិចំនួន៥ដែលត្រូវបានតាំងបង្ហាញនៅក្នុងសារមន្ទីរ Dong Thap 

        ដោយមានរតនៈសម្បត្តិជាតិទាំង៣ពោលខាងលើ សារមន្ទីរ Dong Thap កំពុងមានបរិមាណរតនៈសម្បត្តិជាតិច្រើនបំផុតបើធៀបនឹងខេត្តក្រុងផ្សេងៗនៅតំបន់ដីសណ្ដទន្លេ Cuu Long។ នៅតំបន់តាំងបង្ហាញកណ្ដាលវាល គួរអោយទាក់ ទាញគឺយន្តហោះ MiG 17 របស់វរសេនីយ៍ឯក - វីរៈជន កងកម្លាំងប្រដាប់អាវុធ ប្រជាជនលោក Nguyen Van Bay ដែលជាកុលបុត្រឆ្នើមម្នាក់នៃខេត្ត Dong Thap។ លោកជាអ្នកបើកបរយន្តហោះម្នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះ វៀតណាមចំនួន១៩នាក់ ដែលសម្រេចបានកម្រិត “ACES” ក្នុងដំណាក់កាល តស៊ូប្រឆាំងនឹងអាមេរិក ដោយមានស្នាដៃបើកបរយន្តហោះ MiG 17 នោះ បាញ់ ទម្លាក់យន្តហោះគ្រប់ប្រភេទចំនួន៧គ្រឿងរបស់អាមេរិក។ លោកក៏ជាអ្នកបើកបរ យន្តហោះ MiG 17 ដែលបាញ់ទម្លាក់យន្តហោះជាច្រើនបំផុតរបស់ខ្មាំងសត្រូវផងដែរ។

        នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសរំលឹកខួបលើកទី៧៣នៃ បដិវត្តន៍ ខែសីហា ទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២ ខែកញ្ញា និងរំលឹកខួបលើកទី ១០១ទិវាកំណើតរបស់តន្ត្រីករ Nguyen Vinh Bao នោះ មន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ខេត្ត Dong Thap បានបើកសម្ភោធអាគារតាំងបង្ហាញអំពីតន្ត្រីករ Nguyen Vinh Bao នៅក្នងបរិវេណសារមន្ទីរ Dong Thap។ អ្នកស្រី Ngoc Han អ្នកអធិប្បាយនៅអាគារតាំងបង្ហាញអំពីតន្ត្រីករ Nguyen Vinh Bao បានអោយ ដឹងថា៖

        “តន្ត្រីករមានអាយុចំនួន១០២ឆ្នាំ ហើយនាបច្ចុប្បន្នកំពុងរស់នៅវិថី Dinh Bo Linh សង្កាត់ទី៤ ទីក្រុង Cao Lanh។ លោកជាតន្ត្រីករជើងចាស់ម្នាក់នៃខឿនតូរ្យ តន្ត្រីវៀតណាម។ លោកចេះលេងឧបករណ៍ភ្លេងប្រជាប្រិយផងនិងឧបករណ៍ភ្លេង អឺរ៉ុបផង។ លោកជាអ្នកមានគុណបំណាច់ក្នុងការជួយអោយសិល្បៈច្រៀង don ca tai tu នៅតំបន់ភាគខាងត្បូងត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិ កភ័ណ្ឌវប្បធម៌អរូបិយ៍របស់មនុស្សលោក។

        សារមន្ទីរ Dong Thap ក៏ជាអាស័យដ្ឋាន “ក្រហម” ដើម្បីអប់រំប្រពៃណី បដិវត្តន៍និងប្រវត្តិសាស្ត្រជាតិសម្រាប់ជំនាន់វ័យក្មេងផងដែរ។ មកដល់សារមន្ទីរ ប្អូន Le Nguyen Yen My នៅទីក្រុង Cao Lanh បានចែករំលែកថា៖

        “ខ្ញុំបានយល់ដឹងជាច្រើនថែមទៀតអំពីប្រវត្តិសាស្ត្រនៃខេត្ត Dong Thap ក៏ដូចជាដំណើរការតស៊ូប្រឆាំងនឹងខ្មាំងសត្រូវសង្គ្រោះជាតិផងដែរ។ ខ្ញុំមោទន ភាពអំពីប្រវត្តិសាស្ត្រនោះ។ វត្ថុនៅក្នុងសារមន្ទីរនេះត្រូវបានដាក់តាំងបង្ហាញយ៉ាងរស់ រវើកណាស់ ដែលជួយអោយអ្នកមើលងាយយល់”។

        ជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍គួរអោយទាក់ទាញនៅខេត្ត Dong Thap ជារៀងរាល់ឆ្នាំសារមន្ទីរ Dong Thap តែងតែទទួល ស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិប្រមាណ១សែននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ