ទស្សនាសារមន្ទីរ Hai Phong
THU HOA -  
(VOVWORLD) - ទស្សនាសារមន្ទីរ Hai Phong សារមន្ទីរសិក្សាស្រាវជ្រាវតំបន់ដែលបានបង្កើតឡើងនាឆ្នាំ១៩១៩នៅលើផ្ទៃដី១ ហិកតា។ មានទីតាំងនៅកណ្ដាលទីក្រុង សារមន្ទីរនេះមានស្ថាបត្យកម្មស្អាតហើយជាកន្លែងតាំងបង្ហាញនូវវត្ថុទាក់ទិនដល់វប្បធម៌ ប្រវតិ្តសាស្រ្តនិងប្រពៃណីរបស់ទឹកដីនិងមនុស្ស Hai Phong។
ទស្សនាសារមន្ទីរ Hai Phong សារមន្ទីរសិក្សាស្រាវជ្រាវតំបន់ដែលបានបង្កើតឡើងនាឆ្នាំ១៩១៩នៅលើផ្ទៃដី១ហិកតា។ មានទីតាំងនៅកណ្ដាលទីក្រុង សារមន្ទីរនេះមានស្ថាបត្យកម្មស្អាតហើយជាកន្លែងតាំងបង្ហាញនូវវត្ថុទាក់ទិនដល់វប្បធម៌ ប្រវតិ្តសាស្រ្តនិងប្រពៃណីរបស់ទឹកដីនិងមនុស្ស Hai Phong។
ជារៀងរាល់ថ្ងៃមានសិស្សានុសិសជាច្រើនតែងតែមកទ្សសនាសារមន្ទីរHai Phong។ ព្រឹកថ្ងៃនេះមានក្រុមសិស្សពីសាលាអនុវិទ្យាល័យ Hong Bang មកសិក្សាស្រាវជ្រាវពីទីតាំងភូមិសាស្រ្ត ធនធានធម្មជាតិ ប្រពៃណីប្រវតិ្តសាស្រ្តវប្បធម៌សង្គមរបស់ទីក្រុងតាមរយៈវត្ថុតាងរូបភាពនិងឯកសារនានា។ ប្អូន Nguyen Hoang Phuong Uyen ជាសិស្សថ្នាក់ទី៧សាលាអនុវិទ្យាល័យ Hong Bang បានឲ្យដឹងថា
“នេះជាលើកដំបូងហើយដែលខ្ញុំបានចូលរួមកម្មវិធីដ៏មានអត្ថន័យដូចនេះ។ ខ្ញុំមានការត្រេកអរយ៉ាងខ្លាំងដែលអាចជួយឲ្យមនុស្សគ្រប់រូបយល់ដឹងពីទីក្រុង Hai Phong ថែមទៀត។ ប្រការនេះក៏ធ្វើឲ្យខ្ញុំកាន់តែស្រលាញ់ស្រុកទេសរបស់ខ្លួនផងដែរ”។
ទស្សនិកជនមកទស្សនាសារមន្ទីរ Hai Phong |
ក្នុងពេលនេះក៏មានសិស្សមួយក្រុមពីសាលាមត្តេយ្យ Sakura Montessori មកទស្សនាសារមន្ទីរ។ ស្ដីពីមូលហេតុនាំកុមារៗមកទស្សនាទីកន្លែងនេះ អ្នកគ្រូ Vu Hai Binh នាយិកា សាលាបានឲ្យដឹងថា
“មុននេះនាពេលដែលខ្ញុំបានមកទស្សនាសារមន្ទី Hai Phong ជាលើកដំបូងគឺខ្ញុំមានការភ្ញាក់យ៉ាងខ្លាំងដោយសារនៅទីនេះរក្សាទុកនូវវត្ថុជាច្រើនទាំងអំពីធម្មជាតិនិងប្រវតិ្តសាស្រ្តក៏ដូចជាដំណើរកកើតទីក្រុង Hai Phong ផងដែរ។ ដោយហេតុនោះថ្ងៃនេះខ្ញុំនាំកូនសិស្សមកដើម្បីសិក្សាស្រាវជ្រាវ”។
សារមន្ទី Hai Phong រក្សាទុកនូវវត្ថុចំនួន២ហ្មឺន |
នាបច្ចុប្បន្ន នៅសារមន្ទី Hai Phong កំពុងរក្សាទុកនូវវត្ថុចំនួន២ហ្មឺនដែលក្នុងនោះមានវត្ថុប្រវតិ្តសាស្រ្តនិងវត្ថុបុរាណស្ដីពីខឿនវប្បធម៌យូរឆ្នាំរបស់ទឹកដី Hai Phong។ តាមលោក Nguyen Van Phuong នាយកសារមន្ទី Hai Phong បានឲ្យដឹងថា ការតាំងបង្ហាញវត្ថុតាងនិងរូបភាពត្រូវបានតម្រៀបតាមប្រធានបទដាច់ដោយឡែកពីគ្នាដើម្បីជួយទស្សនិកជនឲ្យយល់ដឹងជ្រាលជ្រៅពីប្រវតិ្តសាស្ត្រនិងវប្បធម៌ប្រពៃណីរបស់ Hai Phong។ ក្នុងនោះមានប្រធានបទ” Hai Phong ពីសតវត្សទី១ដល់សតវត្សទី១៩” ឬ ប្រធានបទ”អរិយធម៌ទន្លេក្រហមភ្លឺចិញ្ចាច”។ នាយកសារមន្ទី Hai Phong បានថ្លែងយ៉ាងដូច្នេះថា
“តាមរយៈប្រធានបទទាំងនោះសារមន្ទី Hai Phong សង្ឃឹមថានឹងផ្សព្វផ្សាយដល់ជំនាន់វ័យក្មេងនៃទីក្រុងនូឯកសារនិងរូបភាពពិពណ៌នាអំពីការប្រយុទ្ធរបស់កងទ័ពនិងប្រជាជន Hai Phong ប្រឆាំងពួកអាណានិគមនិយមបារាំងឈ្លានពាន។ នេះក៏ដើម្បីយុវវ័យទីក្រុងលើកកំពស់នូវមោទនភាពព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីរួមវិភាគទាននូវកំលាំងកាយចិត្តរបស់ខ្លួនទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស”។
សារមន្ទី Hai Phong កំពុងរក្សទុកកេរមរតកវប្បធម៌រូបីនិងអរូបីដ៏សម្បូរបែបហើយពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ប្រការនេះពិតជារួមចំណែកក្នុងការអប់រំវប្បធម៌ប្រវតិ្តសាស្រ្តនិងប្រពៃណីបដិវត្តន៍ដល់ប្រជាជនគ្រប់ជំនាន់ជាមិនខាន៕
THU HOA