ទស្សនាសារមន្ទីរជនបទGiao Thuy

VOVWORLD_នៅប្រទេសវៀតណាម សារមន្ទីរនៅទីក្រុងគឺមានច្រើនតែ
សារមន្ទីរនៅតំបន់ជនបទគឺកម្រណាស់។ថ្វីបើដូច្នេះក្ដីតែនៅស្រុកGiao Thuyខេត្ត
​ Nam Dinh ភូមិភាគខាងជើងវៀតណាមមានសារមន្ទីរមួយតាំងបង្ហាញវត្ថុនានា
ដែលផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាកសិករនៅតំបន់វាលសណ្ដទន្លេ
ក្រហម។ នោះគឺសារមន្ទីរជនបទឯកជនរបស់អតីតយុទ្ធជនឧត្តមសេនីយត្រី
Hoang Kien។

        ពីទីក្រុង Nam Dinhធ្វើដំណើរប្រមាណ៤០គីឡូម៉ែត្រទៅកាន់ឃុំ Giao Thinh
 ចំណុះ​ស្រុកGiao Thuyខេត្ត​ Nam Dinhគឺភ្ញៀវទេសចរនឹងមានវត្តមាននៅ​សារ
មន្ទីរ​ជនបទនេះ។​សារមន្ទីរនេះស្ថិតនៅក្នុងតំបន់ជនបទដែលប្រជាជនមានជីវ
ភាពរស់នៅធូរធា មានវាលស្រែស្រូវធំល្វឹងល្វើយ។នៅក្នុងសារមន្ទីរមានតាំងបង្ហាញ
នូវវត្ថុតាងដែលទាក់ទិនដល់ជីវភាពរស់នៅរបស់អ្នកស្រុកនិយាយដោយឡែកនិង
របស់ប្រជាជនវាលសណ្ដភូមិភាគខាងជើងនិយាយរួម។

មកទស្សនាសារមន្ទីរ​ជនបទនេះចាប់ពីច្រកចូលភ្ញៀវទេសចរអាចមើលឃើញ
​ទិដ្ឋភាព​ភូមិដ្ឋានដែលមានស្រះចិញ្ចឹមត្រី និងឧបករណ៍នេសាទបុរាណដូចជាឈ្នក់​ 
ថ្នងរួមជាមួយជួរដើមរំយោលនៅតាមសង្ខាងផ្លូវចូលសារមន្ទីរ។នៅក្នុងចំការមាន
ដាំដំណាំប្រពៃណីគ្រប់មុខរបស់ប្រជាកសិករនៅតំបន់វាលសណ្ដភាគខាងជើង
ជាអាទិ៍មានដើមច័ន្ទ​ដើម Chay និងដើមVoi។នៅខាងក្រៅសារមន្ទីរមានសាង
សង់ផ្ទះរស់នៅ​របស់​គ្រប់​ស្រទាប់វណ្ណៈ​ដូចជាផ្ទះម្ចាស់ដី ផ្ទះកសិករក្រីក្រជាដើម។អ្នក
ស្រីTran Thi Hueជា​មគ្គទេសិកា​នៅ​សារម​ន្ទីរជនបទបានឲ្យដឹងថា

“ តំបន់នីមួយៗមានលក្ខណៈដាច់ដោយឡែកនិងផ្សេងៗគ្នាហើយនេះ​ជា​
បណ្ដា​ផ្ទះរបស់តំបន់Giao Thuy។ វាខុសបន្តិចពីផ្ទះនៅតំបន់ផ្សេងៗក្នុងវាលសណ្ដ
​ភាគ​ខាង​ជើង។ឧទាហរណ៍ផ្ទះម្ចាស់ដីនេះវាខុសពីផ្ទះម្ចាស់ដីនៅខេត្ត Ha Nam។ផ្ទះ​
នៅ​ទីនោះ ធំ​ជាងដោយសារទឹកដីនេះទើបបានឆ្ការព្រៃគាស់រានដី​បង្កើត​ឡើង​
ភូមិដ្ឋានមុននេះ​តែ​២០០ឆ្នាំប៉ុណ្ណេះបានជាម្ចាស់ដីនៅទីនេះក្រជាងម្ចាស់ដីនៅខេត្ត
ដទៃ”។

នៅកណ្ដាលបរិវេណសារមន្ទីរជនបទនេះមានផ្ទះ៤ជាន់មួយដែលតាំងបង្ហាញ
វត្ថុលេចធ្លោនៃតំបន់ជនបទ។នៅជាន់ទីមួយតាំងបង្ហាញវត្ថុរបស់អ្នកបង្កើតសារ
មន្ទីររួមជាមួយវត្ថុតាងពីសម័យសង្គ្រាម។ជាន់ទី៣ជាកន្លែងបង្ហាញគ្រឿងដែក​
គ្រឿងភាជន៍​និង​ប្រដាប់ធ្វើពីផ្ដៅឬស្សី។រីឯជាន់ទី២ជាបន្ទប់ពិពណ៌។អ្នកស្រីTran
Thi Hueឲ្យដឹងទៀតថា

“ ជាន់ទី២ជាកន្លែងតាំងបង្ហាញសំខាន់នៃសារមន្ទីរជនបទ។ប្រធានបទ​
សំខាន់​នៅទីនេះគឺដំណាំស្រូវជាមួយវាលសណ្ដភាគខាងជើង។វត្ថុតាងសំខាន់គឺ
ឧបករណ៍កសិកម្មទាក់ទិនដល់របរដាំដុះស្រូវ។ទាំងអស់នេះជាឧបករណ៍កសិកម្ម
ដែលធ្លាប់បានប្រើប្រាស់ក្នុងសកម្មភាពផលិតកម្មជាក់ស្ដែងរួមមានឧបករណ៍ធ្វើ
ដី ឧបករណ៍ថែទាំ ច្រូតកាត់ និងកែច្នៃស្រូវជាដើម”។

ទស្សនាសារមន្ទីរជនបទGiao Thuy - ảnh 1
ប្រដាប់ប្រដាក្នុងជីវភាពរស់នៅនិងផលិតកម្មរបស់ប្រជាកសិករតំបន់វាលសណ្ដត្រូវបានយកមកតាំងបង្ហាញយ៉ាងរស់រវើក


ប្រដាប់ប្រដាក្នុងជីវភាពរស់នៅនិងផលិតកម្មរបស់ប្រជាកសិករតំបន់វាល
សណ្ដត្រូវបានយកមកតាំងបង្ហាញយ៉ាងរស់រវើកមានជាអាទិ៍ ត្បាល់កិនស្រូវ ត្បាល់
បុកស្រូវ ​នង្គ័ល រនាស់ ល្អី ឆ្នាំង ចានជាដើម។ពេលមកទស្សនាសារមន្ទីរ​ជនបទនេះ
ភ្ញៀវ​ទេសចរ​​ណ៍ក៏មានឱកាសធ្វើសាកល្បងនូវការងារមួយចំនួនរបស់កសិករដូចជា
វេចនំ​ ដាំបន្លែ ចាប់ត្រី កិនស្រូវ បុកអង្ករទៀតផង។តា Nguyen Van Tho ជា​កសិករ
​វ័យ​ចំណាស់​មួយរូបនៅឃុំ Giao Thinh ស្រុកGiao Thuyខេត្ត​ Nam Dinhបាន​សំណេះ​
សំណាលថា

“ ជារួមថាចាប់តាំងពីពេលមានសារមន្ទីរនេះមកខ្ញុំសង្កេតឃើញថាជំនាន់វ័យ
​ក្មេងបានមកទស្សនានិងស្គាល់ត្បាល់កិនស្រូវ ត្បាល់បុកស្រូវ ​ទាំងនេះ។​សិស្សានុសិស្ស
​សាលាអនុវិទ្យាល័យនិងសាលាវិទ្យាល័យមួយចំនួនពីហាណូយតែងតែ​មកទស្សនា
ហើយពួកគេចូលចិត្តវត្ថុតាំងទាំងនេះណាស់”។

សារមន្ទីរជនបទជាសំណង់វប្បធម៌មួយកន្លែងដែលស្ដែងចេញនូវអារម្មណ៍ 
ជីវភាពរស់នៅ ស្មារតីធ្វើពលកម្មឧស្សាហព្យាយាម និងការតស៊ូជាមួយធម្មជាតិ
របស់ប្រជាជនវៀតណាមគ្រប់ជំនាន់តាំងពីមុនមក៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ