ទស្សនាឧទ្យានជាតិBa Be ខេត្ត Bac Kan

VOVWORLD_ឧទ្យានជាតិ​Ba Beចំណុះ ខេត្ត​ ព្រៃភ្នំBac Kanភូមិភាគខាង
ជើងវៀត​ណាម។ឧទ្យានជាតិ​Ba Beស្ថិតក្នុងដែនដីឃុំចំនួន៥គឺឃុំ Nam Mau  
 Khang Ninh Cao Thuong  Quang Khe និងឃុំCao Tri។ នេះជាតំបន់ទេសចរណ៍
អេកូឡូស៊ីរួ​ម​មាន​ទេសភាព​ធម្មជាតិដ៏ស្រស់ស្អាតនិងជីវៈចំរុះដែលទាក់ទាញ​ភ្ញៀវ
ទេសចរ​ជាតិ​និង​អន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ។

        ពីក្រុងហាណូយធ្វើដំណើរដោយរថយន្តចំណាយពេលជិត៣ម៉ោងគឺភ្ញៀវ
ទេសចរនឹងទៅដល់ទីក្រុងBac Kan។ពីនេះធ្វើដំណើរបន្ថែម៥០គីឡូម៉ែត្រទៀត
នឹងឃើញឧទ្យាន​ជាតិ​Ba Beលេចចេញដែលគ្របដណ្ដប់ដោយពណ៌ខៀវស្រងាត់
នៃរុក្ខជាតិ​គ្រប់​ប្រភេទ​រួមជាមួយខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រួល។

        ឧទ្យានជាតិ​Ba Beមានផ្ទៃដីប្រមាណ៧៦១០ហិកតា​ក្នុងនោះព្រៃឈើលើផ្ទៃ
ដី​៣២២៦​ហិកតាត្រូវបានការពារយ៉ាងហ្មត់ចត់។នេះជាតំបន់ពោរពេញទៅ​ដោយ
​ជីវចំរុះ ​ភ្នំថ្មកំបោរ និងបឹងទឹកនៅលើភ្នំ។នាឆ្នាំ២០០៤ Ba Beត្រូវបានទទួលស្គាល់
ជា​បេតិកភណ្ឌ​ធម្មជាតិរបស់អាស៊ាន។តាមលោក​Pham Van Chi ប្រធានឧទ្យាន
ជាតិ​Ba Beបានឲ្យដឹងថា

        “ នាឆ្នាំ២០១១ឧទ្យានជាតិ​Ba Beត្រូវបានទទួលស្គាល់ជាតំបន់ដីលិចទឹក
មាន​សារៈ​សំខាន់ថ្នាក់​អន្តរជាតិដែលរៀបចំណាត់ថ្នាក់ទី៣របស់វៀតណាមនិង
ទី១៩៣៨​លើពិ​ភពលោក។ដោយមានសក្ដានុពលពិសេសដូច្នេះ ​ជារៀងរាល់ឆ្នាំ
ចំនួន​ភ្ញៀវ​ទេសចរមកទស្សនាឧទ្យានជាតិ​Ba Beកាន់តែច្រើនឡើងៗដែល
ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ​គិតទាំងភ្ញៀវក្នុងស្រុកនិងអន្តរជាតិមានប្រមាណ
៦ហ្មឺននាក់។​នាសព្វ​ថ្ងៃ​នេះ​ ឧទ្យានជាតិកំពុងបង្កគ្រប់លក្ខណៈនិងសហ
ប្រតិបតិ្តការដើម្បីអភិវឌ្ឍន៍ទេសចរណ៍”។

ទស្សនាឧទ្យានជាតិBa Be ខេត្ត Bac Kan - ảnh 1
បឹងBa Beជាបឹងមួយក្នុងចំណោមបឹងទឹកសាបពិសេស២០របស់មនុស្សលោកដែលត្រូវការការពារ


  មធ្យោបាយសមស្របបំផុតសំរាប់ធ្វើទសចរណ៍ក្នុងឧទ្យានជាតិ​Ba Beនេះ​គឺ​
ម៉ូតូ​។ការជិះម៉ូតូលើផ្លូវលំខ្វាត់ខ្វែងបានធ្វើឲ្យភ្ញៀវសប្បាយរីករាយយ៉ាងខ្លាំង។ពី
ច្រកចូលធ្វើដំណើរដល់ចុងផ្លូវនេះគឺទៅដល់បឹងBa Beជាបឹងទឹកសាបធម្មជាតិ
ធំបំផុត​នៅ​ប្រទេស​វៀតណាមហើយក៏ជាមជ្ឈមណ្ឌលរបស់ឧទ្យានផងដែរ។លោក​
Cao Minh Haiប្រធានគណកម្មធិការប្រជាជនស្រុកBa Be ខេត្តBac Kan បានឲ្យ
ដឹងថា

“ស្រុកBa Beមានបឹងធម្មជាតិ Ba Beជាបេតិកភណ្ឌជាតិពិសេស។ដោយមាន
ផ្ទៃ​ទឹក៤៥០​ហិកតារួមជាមួយប្រព័ន្ធគុហាដ៏គួរឲ្យទាក់ទាញនោះតំបន់នេះមាន​
ឧត្តមភាព​ដ៏ធំធេងដើម្បីអភិវឌ្ឍទេសចណ៍”។

នាឆ្នាំ១៩៩៥ក្នុងសន្និសីទបឹងទឹកសាបដែលបានរៀបចំឡើងនៅសហរដ្ឋ
អាមេរិកគេបានទទួលស្គាល់បឹងBa Beជាបឹងមួយក្នុងចំណោមបឹងទឹកសាប
ពិសេស២០របស់​មនុស្សលោកដែលត្រូវការការពារ។ក្រៅពីបឹងBa Be នៅក្នុង
ឧទ្យានជាតិ​Ba Beនៅ​មាន​រុក្ខជាតិនិងពពួកសត្វកម្រជាច្រើនប្រភេទទៀត។
នាបច្ចុប្បន្ន ខេត្ត Bac Kanកំពុងខិតខំ​កសាងឧទ្យានជាតិ​Ba Beឲ្យក្លាយទៅ
ជាកន្លែងទេសចណ៍ធម្មជាតិគួ​រឲ្យទាក់ទាញ​សំរាប់ភ្ញៀវទេសចរជាតិនិង
អន្តរជាតិ៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ