នំCayភូមិ Nguyen ម្ហូបពិសេសនៅខេត្តThai Binh
(VOVWORLD) /  
VOVWORLD_ទឹកដីណាក៏មានម្ហូបពិសេសដោយឡែករបស់ខ្លួនដែរ។
បើមកទស្សនាខេត្តThai Binhភាគខាងជើងវៀតណាម ភ្ញៀវទេសចរនឹងបាន
បរិភោគម្ហូបពិសេសមួយមុខដ៏ល្បីនៅទឹកដីនេះនោះគឺនំCay។ នំនេះមានរស
ជាតិឈ្ងុយ ផ្អែម ហឹររបស់អង្ករដំណើប ខ្លាញ់និងខ្ញី។
ភូមិ Nguyenឬហៅថាភូមិ Nguyen Xa ចំណុះស្រុកDong Hung ជាតំបន់
ល្បីឈ្មោះដោយការសំដែងរបាំតុក្កតាទឹកនិងរបរធ្វើនំCay។តាមរឿងនិទៀនថា
មុននេះនំCayជាប្រភេទម្ហូបដែលតែងតែបានអ្នកតំបន់ពិសាក្នុងឱកាសបុណ្យ
ចូលឆ្នាំ។ នំនេះត្រូវបានលោកស្រី Nguyen Thi Tanនៅភូមិ Nguyen Xa ធ្វើឡើង
មុនគេ។ លោកស្រី Nguyen Thi Tanកើតនាឆ្នាំ១៧២៤ហើយដល់វ័យ១៥ឆ្នាំបាន
ចូលបំរើការងារក្នុងរាជវាំង។នាគ្រានោះលោកស្រីបានច្នៃឡើងនំថ្មីមួយប្រភេទ
ដែលមានឈ្មោះនំNgu viដើម្បីថ្វាយស្ដេច។ស្ដេចសោយហើយក៏សរសើរថាឆ្ងាញ់។
ដោយឃើញនំCayមានពណ៌សម្បុរស្រស់ស្អាតដូចពងនៃសត្វក្ដាមខ្យល់ដែលភាសា
វៀតណាមហៅសត្វCayនោះព្រះអង្គប្រាប់ឲ្យដូរឈ្មោះនំNgu viទៅជានំCayវិញ។
ចាប់តាំងពីនោះមកនាពេលឆ្នាំថ្មីមកដល់ម្ដងៗអ្នកភូមិតែងតែធ្វើនំCayដើម្បី
ថ្វាយជូនស្ដេចហើយរបរធ្វើនំCayត្រូវបានអភិរក្សនិងពង្រីកនៅភូមិ Nguyen
រហូតមកដល់សព្វថ្ងៃ។
|
នំCayភូមិ Nguyen |
តាមលោក Nguyen Van Manhជាជាងធ្វើនំCayមួយរូបនៅភូមិ Nguyen
បានឲ្យដឹងថាចំពោះការធ្វើនំប្រភេទនេះគឺការត្រៀមរៀបចំគ្រឿងផ្សំមានលក្ខណៈ
ដ៏សំខាន់។ គេយកកសិផលប្រពៃណីមួយចំនួនដូចជាអង្ករដំណើប ផ្លែហ្គេក សណ្ដែក
ដី ខ្ញី ដំណាប់ត្រឡាច ខ្លាញ់ជ្រូក ស្កអំពៅមកលាយឲ្យសព្វរួចហាន់ជាសសៃឆ្មារៗ
ដែលហៅថាកូន Cay។បន្ទាប់មកគេដាក់កូន Cayក្នុងថង់ផ្អាប់ឲ្យចូលជាតិរយៈ
ប្រមាណ៦ខែទើបយកចេញសំរាប់ជៀនរួចដាក់ចូលពុម្ភកាត់ជាបន្ទះនោះជា
ស្រេច។ តាមលោក Nguyen Huu Chinh នៅភូមិNguyen បានឲ្យដឹងថា
“ គ្រួសារខ្ញុំធ្វើនំCayអស់រយៈពេល៥០ឆ្នាំកន្លងមក។នំCayនេះជាផលិតផល
ប្រពៃណីរបស់ស្រុកកំណើតខ្ញុំដែលមានអាយុកាល៣០០ឆ្នាំ។នាបច្ចុប្បន្នរបរធ្វើនំ
Cayកំពុងអភិវឌ្ឍន៍ខ្លាំងដែលសំខាន់គឺលក់ឲ្យភ្ញៀវទេសចរ។”។
នៅភូមិNguyen Xa សព្វថ្ងៃមានគ្រួសារចំនួនរាប់រយប្រកបរបរលផលិត
នំCay។គ្រួសារនីមួយៗមានរចនាបទច្នៃនំដោយឡែករបស់ខ្លួន។ រួមជាមួយនំ
សណ្ដែកខៀវនៅខេត្តHai Duong នំមៀននៅខេត្តHung Yen នោះនំ Cay របស់
ខេត្ត Thai Binh នេះជាម្ហូបពិសេសមួយមុខដែលរួមចំណែកទៅក្នុងការលើក
តម្កើងអត្តសញ្ញាណវប្បធម៌របស់ប្រជាជននៅតំបន់វាលសណ្ដទន្លេក្រហម៕
-VOVWORLD