និទាឃរដូវនៅ Ko Tam

(VOVWORLD) -ជាមួយនឹងសោភណ្ឌភាពរហោស្ថាននៃធម្មជាតិ រួមជាមួយការរួមផ្សំយ៉ាងចម្រុះគ្នារវាងសំណង់ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ E De នោះ ភូមិ Ko Tam ឃុំ Ea Tu ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ត្រូវបានសាងសង់ឡើង អភិវឌ្ឍន៍ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីសហ គមន៍គួរឲ្យទាក់ទាញ។ ប្រសិនបើមានឱកាសទៅទស្សនាភូមិ Ko Tam ក្នុងប៉ុន្មានថ្ងៃនាដើមនិទាឃរដូវនេះ ទស្សនិកជនអាចទទួលបានភាពមនោរម្យពីធម្មជាតិ សាមញ្ញផងប៉ុន្តែក៏ ពោរពេញទៅ ដោយលក្ខណៈវិសេសវិសាលនៃវប្បធម៌ដោយឡែករបស់ភូមិផងដែរ។
និទាឃរដូវនៅ Ko Tam  - ảnh 1 ទិដ្ឋភាពនៃំណ្ឌលទេសចរណ៍អេកូឡូស៊ី Ko Tam  (រូបថតៈ Ko Tam)

លាតសន្ធឹងលើផ្ទៃដីជាង១៧ហិកតា មណ្ឌលទេសចរណ៍អេកូឡូស៊ី Ko Tam ត្រូវ បានរចនាឡើងដោយមានការរួមបញ្ចូលរវាងធម្មជាតិព្រៃព្រឹក្សាជាមួយសំណង់ស្ថាប័ត្យកម្ម ពិសេស ដូចជាផ្ទះល្វែងប្រពៃណីតាមបែបរចនាបទ E De មណ្ឌលតាំងបង្ហាញ សារមន្ទីរ សួនឧទ្យានរូបចម្លាក់ធ្វើពីឈើនិងមណ្ឌលឧទ្យានគំរូជាដើម។ រួមជាមួយគ្នា នោះ វប្បធម៌ប្រពៃណីរបស់ជនជាតិ E De ជានិច្ចកាលបានពង្រឹងនិងពង្រីក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងនិទាឃរដូវមកដល់ម្តង ៗ។ ក្នុងរាត្រីនៃ ពិធីបុណ្យ នៅក្បែរភ្នក់ភ្លើង ក្នុងសូរសម្លេងគង់ឃ្មោះលាន់លឺរំពងនោះ ពិធីទទួលភ្ញៀវគឺ សុទ្ធសឹងតែបានអនុវត្តយ៉ាងជំនាញដោយអ្នកភូមិ Ko Tam ផ្ទាល់។

        H’Sinh E Ban ជនជាតិ E De ជាមគ្គុទេសនៃមណ្ឌលទេសចរណ៍អេកូឡូស៊ី Ko Tam បានឲ្យដឹងថា ធ្វើការនៅទីនេះ មិនត្រឹមតែជួយឲ្យអ្នកស្រីមានឱកាសស្វែងយល់អំពីវប្ប ធម៌ជនជាតិខ្លួនយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែក ផ្សព្វផ្សាយសោភណ្ឌ ភាពនោះទៅកាន់ភ្ញៀវគ្រប់រូប៖

        “មណ្ឌលទេសចរណ៍នេះត្រូវបានសាងសងឡើងក្នុងគោលដៅជាក់ស្តែងបង្កប់ អត្ថន័យថ្លៃថ្លា នោះជាគោលដៅការពារប្រពៃណីរបស់ជនជាតិភាគតិចនៅទីនេះ ជា ពិសេសគឺជនជាតិ E De តែម្តង។ ខ្លួនជាជនជាតិ E De ហើយប្រកបមុខរបរនៅក្នុង មណ្ឌលទេសចរណ៍នេះគឺជនជាតិ E De របស់ខ្លួនគេក៏បានស្គាល់ជាច្រើនដែរ។ ម្យ៉ាង វិញទៀត តាមរយៈនោះ នាងខ្ញុំអាចឧទ្ទេសនាមអំពីវប្បធម៌របស់ជនជាតិ E de ទៅដល់ មនុស្សគ្រប់រូប”។

និទាឃរដូវនៅ Ko Tam  - ảnh 2 សួនផ្កា

        បានចូលរួមនិងទស្សនារាត្រីជួបប្រាស្រ័យសិល្បៈមួយដែលបានប្រព្រឹត្តទៅនៅ មណ្ឌលទេសចរណ៍ Ko Tam អ្នកស្រី  Vu Vo Thuy Dung នៅឃុំ Tan Hoa ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានសំណេះសំណាលថា៖

        “ទៅទស្សនា Ko Tam គឺយើងបានទៅទស្សនានូវការសម្តែងសិល្បៈ វាយគង ឃ្មោះរបស់សិប្បករនៅទីនេះ។ គួរឲ្យចាប់អារម្មណ៍ណាស់។ នេះពិតណាស់ថា ពោរ ពេញទៅដោយលក្ខណៈវិសេសវិសាលរបស់តំបន់ Tay Nguyen”។

        ដោយមានទីតាំងជិតនឹងទីក្រុង Buon Ma Thuot និងអភិវឌ្ឍន៍ទេស ចរណ៍តាម រយៈលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ជនជាតិ បានជាមណ្ឌលទេសចរណ៍ អេកូឡូស៊ី Ko Tam កាន់តែទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង បរិយាការនៃប៉ុន្មានថ្ងៃនិទាឃរដូវ កន្លែងនានាសឹងតែទាំងអស់ សុទ្ធតែបានតុបតែងលំអយ៉ាង ស្អាត ផ្ការីកស្គុះស្គាយដែលត្រៀមជាស្រេចបម្រើភ្ញៀវទេសចរ។ លោកស្រី Nguyen Thi Ngoc Anh នាយិការក្រុមប្រឹក្សាអភិបាល ក្រុមហ៊ុនភាគហ៊ុនទេសចរណ៍សហគមន៍ Ko Tam បានឲ្យដឹងថា មណ្ឌលទេសចរណ៍ Ko Tam អាចឆ្លើយតបទៅនឹងតម្រូវការទស្ស នានិទាឃរដូវរបស់ភ្ញៀវទេសចរឡើងដល់១០ពាន់នាក់ក្នុងមួយថ្ងៃ៖

        “មណ្ឌលទេសចរណ៍ Ko Tam គឺពោរពេញទៅដោយលក្ខណៈអត្តសញ្ញាណ វប្បធម៌ពិសេសរបស់ជនជាតិ E De តាមនោះ នៅក្នុងពិធីបុណ្យទាននានា យើងខ្ញុំតែង តែរៀបចំពិធីជួបប្រាស្រ័យវប្បធម៌គងឃ្មោះ សម្តែងដោយព្រឹទ្ធាចារ្យនិងក្រុមសិប្បករ របស់ Ko Tam ផងដែរ។ ទន្ទឹមជាមួយនឹង យើងខ្ញុំក៏ដាក់បញ្ចូលទៅតារាងម្ហូបនូវមុខ ម្ហូបឆ្ងាញ់បម្រើភ្ញៀវ”។

   Ko Tam ត្រូវបានគេប្រដូច ដូចជាផ្ទាំងគំនូរធម្មជាតិដ៏មនោរម្យ។ រក្សាអត្តសញ្ញាណ វប្បធម៌ប្រពៃណីដោយតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរ ណ៍កំពុងបង្កើតឡើងលក្ខណៈ ពិសេសដោយឡែកសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ជីវភាពរស់នៅពោរពេញទៅដោយកម្លាំងរស់នៃនិទាឃរដូវកំពុងរីកសាយភាយលើទូទាំងតំបន់ដីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ